ព័ត៌មាន

ក្រសួង​ការ​ពារ​ជាតិ​ ប្រារព្ធ​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ប្រាសា​ទ​កោះកេរ ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​
នាយកដ្ឋានព័ត៌មាន(៣)
345
3146 ក្រសួង​ការ​ពារ​ជាតិ​ ប្រារព្ធ​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ប្រាសា​ទ​កោះកេរ ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​

         ព្រឹក​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​​ នៅ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​កោះ​កេរ​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ របស់​អង្គការយូ​ណេស្កូ ​ដែល​ពិធី​អបអរសាទរ​ ការ​ដាក់​បញ្ចូល​ប្រាសាទ​កោះកេរ​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូល​រួម​ពី ​នាយ​ឧត្តម​សេនីយ៍ ​យន្ត មីន រដ្ឋ​លេខាធិកា​រ​ក្រសួង​ការពារ​ជាតិ​ តំណាង​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​មាន​ការ​ចូល​រួ​មពី ​ឯកឧត្តម​ លោក​ជំទា​វ ជា​រដ្ឋលេខា​ធិការ ​អនុរដ្ឋលេខា​ធិការ​ ក្រសួង​ការពារ​ជាតិ ​និង​នាយ​ទាហាន ​នាយ​ទាហា​ន​រង​ នៅ​ក្នុង​ក្រសួង​ការ​ពា​រជាតិ​ជា​ច្រើន​រូប​ទៀត​។

          នៅ​ក្នុង​ពិធី​អបអរសាទរ​កា​រដាក់​បញ្ចូល​ប្រាសាទ​កោះកេ​រ​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ នា​ពេល​នោះ ​បន្ទាប់​ពី​បាន​គោរព​ទង់​​ជា​តិ ​​នៃព្រះ​រាជាណាចក្រ​កម្ពុជា ​រួច​ម​ក ពេល​ឈាន​ចូល​ដល់​ម៉ោង ​៧:០០ ​ក៏​បាន​ធ្វើ​ការ​ទូង​ស្គរ​ ​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​កោះកេរ ​ជា​សម្បត្តិ​បេតិក​ភណ្ឌពិភព​លោក​​នា​ពេល​នេះ​ផង​ដែរ។

          សូម​បញ្ជាក់​ថា ៖​ ​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ​ត្រូវ​បា​នចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ជា​ផ្លូវ​ការ​របស់​អង្គការ​យូណេស្កូ ​នា​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា ​ឆ្នាំ​២០២៣​ នៅ​ទីក្រុង​រីយ៉ាដ​ ប្រទេស​អារ៉ាប៊ីសាអូឌីត​។​ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​នេះ ​សម្ដេច​ធិបតី ​ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក៏​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​ នៃ​រាជ​រដ្ឋាភិបាល​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ព្រម​ទាំង​អំពាវ​នាវ​ដល់​​ជន​រួម​ជាតិ​កម្ពុជា​គ្រប់​រូប ​រួម​គ្នា​រៀបចំ​ការ​វា​យ​គង ​ទូង​ស្គរ​​ គោះ​ត្រដោក ​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន ​ដើម្បី​អបអរសាទរ​ ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្ត្រ​ ដ៏​មាន​សារៈ​សំខាន់​នេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ