ព័ត៌មាន

នាយ​ឧត្តម​សេនីយ៏​ ទៀ ​សីហា​ ជួប​ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថ​ភាព ​​​នៃសាធារណ​រដ្ឋ​អ៊ីស្លាម​​ប៉ាគី​ស្ថាន​​
នាយកដ្ឋានព័ត៌មាន(៣)
391
3155 នាយ​ឧត្ត​ម​សេនីយ៏ ​ទៀ ​សីហា​ ជួប​ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ ​​នៃ​សាធារណ​រដ្ឋ​អ៊ីស្លាម​​ប៉ាគី​ស្ថាន​​

       បន្ទាប់​ពី​បាន​ជួប​គណៈ​ប្រតិភូ​យោធា​ចិន​ និង​អនុព័ន្ធ​យោធា​កាណាដា​រួច​មក​ នៅ​រសៀល​ថ្ងៃទី​​២១​​ ខែ​កញ្ញា ​ឆ្នាំ​២០២៣​ ដដែល ​ឯកឧត្តម​ ​នាយ​ឧត្តម​សេនីយ៏​ ទៀ ​សីហា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក៏​បាន​អនុញ្ញាត្ត​ឱ្យ​ ឯកឧត្តម​ ស្សា​សៀរូឌីន ​បាបា​ថា​ហ៊ីម ​(Zaheeruddin Babar Thaheem) ឯកអគ្គ​រដ្ឋ​ទូតវិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ ​​នៃសាធារណរដ្ឋ​អ៊ី​ស្លាម​​ប៉ាគីស្ថាន​​ ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​។​

        នៅ​ក្នុង​ជំនួប​នេះ ​ឯកឧត្តម​ ទៀ ​សីហា ​បាន​សម្តែង​ស្វាគមន៏ ​ចំពោះឯកឧត្តម​ Zaheeruddin Babar Thaheem ឯក​អគ្គរដ្ឋ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ាគីស្ថាន​ប្រចាំ​កម្ពុជា​ ដែល​កំពុង​បំពេញ​​បេសក​កម្ម​​​នៅ​កម្ពុជា ​និង​សូម​ជូន​ពរ​ ឯ.ឧ​ ឯកអគ្គរដ្ឋទូត​បំពេញ​ភារកិច្ច ​ប្រកប​ដោយ ​ជោគ​ជ័យ។​ ឯកឧត្តម​ មាន​ជំនឿថា​៖​ តាម​​រយៈ​​​​​ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ាគីស្ថាន​ នឹង​ខិត​ខំ ប្រឹង​ប្រែង​ធ្វើឱ្យ​​ទំនាក់​ទំនង​​កិច្ច​សហ​ប្រតិបត្តិការ រវាង​​កម្ពុជា ​ជា​មួយ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ាគីស្ថាន ​កាន់​តែ​ទូលំ​ទូលាយ ​ជិត​ស្និទ្ធ​ និង​ស៊ី​ជម្រៅ​ថែម​ទៀត​ ព្រម​​ទាំ​ង​បា​ន​​ពង្រឹង ​សាមគ្គីភាព​និង​មិត្ត​ភាព​ យូរ​អង្វែង​។ ឯ.ឧ ទៀ ​សីហា ​បន្ថែម​ថា៖​ ចំពោះ​ក្រសួង​ការ​ពារ​ជាតិ​ទាំង​២ ​កម្ពុជា​ ប៉ាគី​ស្ថាន​​ នឹង​​បន្ត​ពង្រឹង ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​រក្សា​សន្តិភាព, ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សកិច្ច​​​ទៅ​វិញ​​​ទៅ​​មក​ ហើយ​យើង​​​នឹង បន្ត​ពិភាក្សា​រៀបចំអនុស្សារណៈ​យោគ​យល់​គ្នា​ រវាង​ក្រសួង​ការ​ពារ​ជាតិ​ទាំង​២ ​កម្ពុជា-​ប៉ាគីស្ថា​។

         ជា​កិច្ចឆ្លើយ​តប​ ឯកឧត្តម​ Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថ ភាព​នៃ​​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ាគីស្ថាន ​ប្រចាំ​កម្ពុជា​ បាន​សំដែង​នូវ​អំណរ​គុណ​ យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​ដែល​បាន​​អនុញាត្ត​ឲ្យ ​ឯកឧត្តម​ បាន​ចូល​ជួប​សំដែង​ការ​គួរ​សម​ ដើម្បី​បាន​ពង្រឹង​ពង្រីក ​ចំណង​ទាក់​ទង​ កិច្ច​​សហប្រតិបត្តិការ និង​ការ​សាមគ្គីភាព ​មិត្តភាព​ ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​។​ ឯកឧត្តម ​បាន​អបអរសាទរ​ និង​ជូន​​ព​រ​ចំពោះ ​ឯកឧត្តម ​ឯកអគ្គរដ្ឋ​ទូត ​ក៏បា​ន​សម្ដែង​ការ​អបអរសាទរ និង​ជូន​ពរចំពោះ ​ឯ.ឧ​ ទៀ ​សីហា ​ដែល​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ​​​នា​​ពេល​ថ្មីៗ​នេះ​បាន​តែង​តាំង​ ឯកឧត្តម​ ​​ជា​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។​ ឯ.ឧ ​ឯកអគ្គ​រដ្ឋ​ទូត​​ប៉ាគីស្ថាន​ សង្ឃឹម​ថា៖​ ក្រសួង​ការ​ពារ​ជាតិ ​នៃ​ប្រទេស​ទាំង​២​ កម្ពុជា-​ប៉ាគីស្ថាន ​នឹង​​បន្ត​​ពង្រឹង​​កិច្ច​​សហ​ប្រតិបត្តិការ​​លើ​​វិស័យ​​រក្សា​សន្តិភាព, ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដំណើរ ​ទស្សកិច្ច​ ទៅ​វិញ​ទៅ​មក​ ហើយ​​យើ​ង​នឹង​បន្ត​​ពិភាក្សា​​រៀបចំ​​អនុស្សារណៈ ​យោគយ​ល់​គ្នា​រវាង​ក្រសួងកា​រ​ពារ​ជាតិទាំង២​ បាន​សំរេច​ដោយ​ជោគ​ជ័យ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ