ព័ត៌មាន

កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក​លើក​ទី ៣ នៅទីក្រុង​កូឡាឡាំពួរ​ប្រ​ទេស​ម៉ាឡេស៊ី
នាយកដ្ឋានព័ត៌មាន(១)
590
93

      
             កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក( ADMM-Plus )  លើក​ទី ៣ ត្រូវ​បាន​ប្រារ​ព្ធ​ធ្វើនៅទីក្រុង​កូឡាឡាំពួរ ប្រ​ទេស​ម៉ាឡេស៊ី នៅថ្ងៃទី ៤   ខែ​វិច្ឆិកា  ឆ្នាំ ២០១៥ ។​ ឯ.នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ អម​តំណើរ​ដោយ ឯ.នាយឧត្ត​ម​សេនីយ៏ នាង ផាត​ រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ឯ.នាយឧត្ត​ម​សេនីយ៏ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ជាតិ បាន​ដឹក​នាំគ​ណៈប្រ​តិភូ ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា អញ្ជើញ​ទៅចូល​រួម​ក្នុង កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ជាតិ
អាស៊ាន​បូក លើក​ទី ៣ ដែល​នៅក្នុង​កិច្ច​ប្រ​ជុំនេះ មាន​ការអញ្ជើញ​ចូល​រួម​ពីប​ណ្តារ​ដ្ខ​ម​ន្ត្រីការ​ពារ​ជាតិម​ក​ពីប្រ​ទេស​បូក រួម​មាន ៖ ប្រ​ទេសអូស្ត្រាលី ញូហ្ស៊ឺឡែន ឥណ្ឌា ចិន ជ​ប៉ុន សាធារ​ណ​រ​ដ្ឋ​កូរ៉េ ស​ហ​ព​ន្ធ័រុស្ស៊ី និង ស​ហ​រ​ដ្ឋអាមេរិក ។
    ក្នុងឪកាស​នោះ ឯកឧត្ត​ម ដាតូ សឺរី ហ៊ីសាមូឌីន ទុន​ហ៊ូសេន  រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ
ម៉ាឡេស៊ីបាន​ថ្លែង​ស​ន្ទ​រ​ក​ថាបើក​កិច្ច​ប្រ​ជុំដោយ​បាន​គូស​ប​ញ្ជាក់ថា៖ កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក​លើក​ទី ៣ នេះគឺជាកិច្ច​ប្រ​ជុំជាមួយ​ដៃគូរ​ប្រ​ទេស​បូក​ដើម្បីរួម​ចំណែក​ថែរ​ក្សាស​ន្តិភាព និង ស្ថិរ​ភាព​ក្នុង​តំប​ន់អាស៊ាន​រ​ប​ស់យើង ។ ឯ.បាន​ប​ញ្ជាក់ថា៖ទំនាក់ទំន​ង​រ​វាង​តំប​ន់អាស៊ាន​និង​ប្រ​ទេស​បូក​មាន​ការ​ត​ភ្ជាប់គ្នាយ៉ាង​ល្អប្រ​សើរ ។ នៅក្នុងឪកាស​នោះដែល​កិច្ច​ប្រ​ជុំក៏បាន​តាម​ដាន​ស្តាប់រ​បាយ​ការ​ណ៍ស្តីអំពីការ​រីក​ចំរើន​នៃកិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​ក្នុង​ក្រ​ប​ខ​ណ្ឌ័នៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​បូក​ដែល​ក្រុម​ការ​ងារ​ជំនាញ​ទាំង ៦​ បាន​ចូល​រួមអនុវ​ត្ត​ន៍នាពេល​ក​ន្ល​ង​ម​ក​លើការ​ងារ​ជំនាញ​រួម​មាន៖ ការ​ផ្ត​ល់ជំនួយ​ម​នុស្ស​ធ​ម៌ និង ស​ង្គ្រោះម​ហ​ន្ត​រាយ . ស​ន្តិសុខ​លំហ​រ​ស​មុទ្រ. វេជ្ជ​សាស្រ្ត​យោធា. ប្រ​ឆាំង​ភេរ​វ​ក​ម្ម .កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព និង ស​ក​ម្ម​ភាព​ដោះមីន​ម​នុស្ស​ធ​ម៌ ។ ល​ទ្ធ​ផ​ល​ទាំង​នេះបាន​ប​ង្ហ​ញអោយ​ឃើញ​ថា៖កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​បូក​បាន​ឆ្ពោះទៅរ​ក​ភាព​រីចំរើន​ទៅមុខ​ជាប​ន្ត​ប​ន្ទាប់ចាប់តាំង​ពីបាន​ប​ង្កើត​ឡើង​នៅក្នុង​ឆ្នាំ ២០១០ ម​ក ។ នៅក្នុង​ដំណើរ​ការ​នៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​បូក​នាឪកាស​នោះប​ណ្តាល​រ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន និង ប្រ​ទេស​បូក​ទាំង​ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នាជុំវិញ​ប​ញ្ហាស​ន្តិសុខ​នៅក្នុង​តំប​ន់ និង អន្ត​រ​ជាតិ និង ការ​ពារ​ជាតិ ដោយ​បាន​លើក​ឡើង​ពីស​ភាព​ការ​ណ៍វិវ​ត្ត​ន៍
ថ្មីៗដែល​កំពុង​កើត​មាន​ឡើង​នាពេល​ប​ច្ចុប្ប​ន្ន​ម​ក​ធ្វើការ​ពិចារ​ណាផ​ង​ដែរ តាម​រ​យៈការ​ពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នានាពេល​នោះបាន​ចាត់ទុក​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​បូក គឺជាកិច្ច​ប្រ​ជុំដ៏មាន​សារៈសំខាន់ដែល​ជានិម្មាប​ន​ក​ម្ម​ស​ន្តិសុខ​ក្នុង​តំប​ន់អាស៊ាន​ និង​បាន​នាំម​ក​នូវ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធាក្នុង​តំប​ន់ផ​ង​ដែរ ។ទ​ន្ទឹម​នេះកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​បូក ក៏ជាវេទិការ​ដ៏សំខាន់មួយ​ទៀត​ក្នុង​ការ​ជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិច ។កិច្ច​ប្រ​ជុំក៏បាន​លើក​ឡើង​ពីការ​ប្រ​ឈ​ម​នានាដែល​បាន​កើត​មាន​ឡើង​នៅក្ន​ង​តំប​ន់ និងអន្ត​រ​ជាតិ ជាពិសេស​ក្នុង​តំប​ន់អាស៊ី ប៉ាស៊ីភិច​ដែល​ទាម​ទារ
អោយ​មាន​កិច្ច​ស​ហ​ប្រ​តិត្តិការ​គ្នាទាំង​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​ក្នុង​ក្រ​ប​ខ​ណ្ឌ័ទ្វេភាគី និង ព​ហុភាគី ដើម្បីធ្វើការ​ដោះស្រាយ​ប​ញ្ហាផ្សេងៗ តាម​រ​យៈការ​ជួប​ពិភាក្សាគ្នា ។  
ក្នុង​ការ​ចូល​រួម​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នានាឳកាស​នោះ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ ក៏បាន វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​រ​ប​ស់ប​ណ្តារ​ដ្ឋ​ជាស​មាជិកអាស៊ាន និង ការ​ចូល​រួម​រ​ប​ស់ប​ណ្តាប្រ​ទេស​បូក​ទាំងអស់ដែល​ប្រែក្លាយ​ជាកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក្នុង​វិស័យ​ស​ន្តិសុខ និង​ការ​ពារ​ជាតិដ៏មាន​ប្រ​សិទ្ធ​ភាព។ ក្នុង​ន័យ​នេះ ឯ.ទៀ បាញ់បាន​ប​ញ្ជាក់ថា៖ យើង​គួរ​ប​ន្ត​រ​ក្សានូវ​ទំហំ និង​ទ​ម្រ​ង់នៃយ​ន្ត​ការ​ដែល​យើង​មាន​ស្រាប់នេះ ហើយ​ត្រូវ​គិត​គូរ​ព​ង្រឹង​យ​ន្ត-ការ​ទាំង​នេះឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ជាង​មុន​ថែម​ទៀត។
ក្នុង​ការ​ចូល​រួម​ផ្លាស់ប្តូរ​ទ​ស្ស​នៈនោះដែរ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ស្នើដ​ល់ប​ណ្តាប្រ​ទេស​បូកឲ្យ​ប​ន្ត​ការ​រួម​ចំណែក​រ​ប​ស់ខ្លួនឲ្យ​កាន់តែខ្លាំង​ក្លាប​ន្ថែម​ទៀត នៅក្នុង​ក្រ​ប​ខ័ណ្ឌ កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​បូក តាម​រ​យៈលំហាត់រួម​គ្នា និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាក់ស្តែង​នានា ដែល​យើង​នឹង​ប​ន្ត​ធ្វើនាពេល​ខាង​មុខ ជាពិសេស​តាម​រ​យៈលំហាត់រួម​ប​ញ្ចូល​គ្នា ស្តីពីជំនួយ​ម​នុស្ស​ធ​ម៌ និង​ស​ង្រ្គោះគ្រោះម​ហ​ន្ត​រាយ​និង​វេជ្ជ​សាស្រ្ត​យោធាស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ​និង​ការ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​និង​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​និង​ស​ក​ម្ម​ភាព​ក​ម្ចាត់មីន​ដើម្បីម​នុស្ស​ធ​ម៌ ការ​ក​សាង​នាយ-ទាហាន​វ័យ​ក្មេង ដែល​នឹង​ប​ន្ត​ជំរុញ​កិច្ច​ខិត​ខំប្រឹង​ប្រែង​រួម​គ្នា ក្នុង​ការ​ដោះស្រាយ​ប​ញ្ហាប្រ​ឈ​ម​ធំៗដែល​ជាអាទិភាព​ខ្ព​ស់បំផុត​នៅក្នុង​តំប​ន់រ​ប​ស់យើង។ ឯកឧត្ត​ម ទៀ បាញ់ បាន​ប​ញ្ជាក់ប​ន្ថែប​ថា៖ កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​បូក នេះ គឺជាយ​ន្ត​ការ​ដ៏ស​ម​ស្រ​ប ស​ម្រាប់យើង​ទាំងអស់គ្នា ដើម្បីផ្លាស់ប្តូរ​យោប​ល់លើកិច្ច​ការ​ស​ន្តិសុខ​តំប​ន់និង​ស​ក​ល​លោក ស្រ​ប​ពេល​ដែល​យើង​បាន​ដាក់ចេញ​នូវ​វិធាន​ការ​មួយ​ចំនួន ដើម្បីជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាក់ស្តែង​ក្នុង​ការ​ឆ្លើយ​ត​បឲ្យ​មាន​ប្រ​សិទ្ធិភាព​ទៅនឹង​ប​ញ្ហាស​ន្តិសុខ​នៅក្នុង​តំប​ន់។ សូម​ប​ញ្ជាក់ថា៖នៅក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក​នៅប្រ​ទេស​ម៉ាឡេស៊ីនេះ ពុំមាន​ចេញ​នូវ​សេច​ក្តីប្រ​កាស​រួម​សំរាប់កិច្ច​ប្រ​ជុំកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក​លើក​ទី ៣ នេះទេ ។
   នៅក្នុងឪកាស​នោះប​ន្ទាប់ពីបាន​ប​ញ្ច​ប់កិច្ច​ប្រ​ជុំកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​បូក​ស្រ​ប​ទៅតាម​រ​បៀប​វីរៈដែល​បាន​គ្រោង​ទុក​រួច​ម​ក ឯកឧត្ត​ម ដាតូ សឺរី ហ៊ីសាមូឌីន ទុន​ហ៊ូសេន  រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ
ម៉ាឡេស៊ីក៏បាន​ធ្វើពិធីផ្ទេរ​ប្រ​គ​ល់ កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​(ADMM)លើក​ទី ១០ ទៅអោយ​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ ដែល​ប្រ​ទេស​ឡាវ​ត្រូវ​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះក្នុង​ការ​រៀប​ចំកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី ១០ នាឆ្នាំ ២០១៦ ខាង​មុខ​នេះ ។



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ