ព័ត៌មាន

ឯកឧត្តម​ នាង ​ផាត​ អនុញ្ញាត​ឲ្យ​សេនា​នុព័ន្ធ​យោធា​ចក្រ​ភព​អង់​គ្លេស​ថ្មី​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​បង្ហាញ​មុខ​ពិភាក្សា​ការ​ងារ​
នាយកដ្ឋានព័ត៌មាន(៣)
819
3191

       កាល​ពីរ​​រសៀល​ថ្ងៃ​អង្គារ​ ទី​១៤​ ខែ​វិច្ឆិកា ​ឆ្នាំ២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ​ នៅទី​ស្ដីការ​ក្រសួង​ការ​ពារ​ជាតិ ​នាយ​ឧត្តម​សេនីយ៍​ នាង ផាត រដ្ឋ​លេខា​ធិការ​​ប្រចាំការ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​អនុញ្ញាត​ឲ្យ​ លោក​វរសេនីយ៍​ឯក ​ អេឌា ម៉ាសគេល (Eddie MASKEEL) ​សេនា​នុព័ន្ធ​​យោធា ​ចក្រ​ភព​អង់​គ្លេស​ថ្មី​ ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ចូល​ជួប​សម្ដែង​ការ​គួរ​សម ​និង​បង្ហាញ​មុខ​ពិភាក្សា​ការ​ងារ ​ក្នុង​ឱកាស​ដែល​រូបលោក​បាន​មក​បំពេញ​បេសកម្ម​ការ​ទូត​យោធា​នៅ​កម្ពុជា​។​

       ក្នុង​ជំនួប​នោះ​ នាយ​ឧត្តម​សេនីយ៍ ​នាង ផាត បាន​ស្វាគម​ន៍​ចំពោះ​បេសក​កម្ម​ការ​ទូត​យោធា​របស់​លោក ​វរសេនីយ៍​ឯក​ អេឌា ម៉ាសគេល (Eddie MASKEEL) សេនា​​នុ​ព័ន្ធ​​យោធា​ថ្មី​​ចក្រ​ភព​អង់​គ្លេស​ ប្រចាំ​កម្ពុជា។​ ដែល​ឯកឧត្តម​ រដ្ឋ​លេខា​ធិការ​ប្រចាំ​កា​រ បាន​បញ្ជាក់​ថា៖ តាម​រយៈ​នៃ​ការ​មក​បំពេញ​បេសកម្មការ​ទូត​យោធា​របស់​លោក ​សេនា​នុព័ន្ធ​យោធា​ថ្មី ​ចក្រ​ភព​អង់​គ្លេស​នៅកម្ពុជា​ គឺ​ពិត​ជា​បាន​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ កម្ពុជា-អង់​គ្លេស ​កាន់​តែ​ជិត​ស្និទ្ធ​នឹងល្អ​ប្រសើរ​ ពិសេស​បាន​ចូល​រួម​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​ស្ថិរភាព ​នយោ​បាយ ​ក្នុង​តំបន់ ​និង​នៅ​លើ​សាកល​លោក​។​ 

        លោក អេឌា ម៉ាសគេល (Eddie MASKEEL) ​បា​នសម្ដែងនូវ​ការ​អំណរ​អរគុណ​ ចំពោះ ​ឯកឧត្តម​រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ ​រួម​និង​ថ្នាក់​ដឹ​កនាំ​ នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​​ទាំ​ង​អស់​ ដែល​បាន​ផ្ដល់​ពេល​វេលាដ៏​សម​គួរ​អនុញ្ញាត​ឲ្យ​រូប​លោក ​និង​សហការី ​បាន​ចូល​ជួប​សម្ដែ​ង​ការ​គួរ​សម​បង្ហាញ​មុខ​ និង​ពិភាក្សា​ការ​ងារ​។ ក្នុង​ឱកាស​នេះលោក ​អេឌា ម៉ាសគេល (Eddie MASKEEL) ​បាន​សម្ដែ​ង​នូវ​ក្តី​សប្បាយ​រីក​រាយ​ និង​ចូល​រួម​អបអរ​សាទរ​ ជា​មួយ​កង​ទ័ព​ និង​ប្រជាជន​កម្ពុជា​ ចំពោះ​ភាព​ជោគ​ជ័យ​ នៃ​ការ​បញ្ចប់​ការ​សិក្សា​របស់​និស្សិត​យោធា​កម្ពុជា​ ជា​លើក​ទី​មួយ​ នៅ​សាលា​យោធា​អង់​គ្លេស​ តាម​រយៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​២។ ជាមួយគ្នានេះ​ដែរ​ លោក​ក៏​បាន​សូម​អរគុណ​ដល់​កម្ពុជា ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ដែល​បាន​ជំរុញ​ឲ្យ​ការ​ចូល​ចត​ធ្វើ​ទស្សនកិច្ច​របស់​កប៉ាល់​កង​ទ័ព​ជើង​ទឹក​ ចក្រ​ភព​អង់​គ្លេស​ កាល​ពី​ខែកុម្ភៈ ​ឆ្នាំ​២០២៣ ​កន្លង​ទៅ​នៅ​កំពង់​ផែ​របស់​ប្រទេស​កម្ពុជា​ ប្រកប​ដោយ​ជោគ​ជ័យ​។​ លោក​បញ្ជាក់​ថា​៖ អង់​គ្លេស​សង្ឃឹ​មថា​ យើង​មាន​ដំណើរ​ទស្សន​កិច្ច​មួយ​ទៀត​ នៅ​ក្នុង​ឆ្នាំ​២០២៥​ ខាង​មុខ​របស់​នាវា​ចក្រ​ភព​អង់​គ្លេស​ មក​កាន់​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ ​របស់​ប្រទេស​កម្ពុជា ជា​ថ្មី​ម្ដង​ទៀត។​ លោក ​អេឌា ​ម៉ាស​គេល (Eddie MASKEEL) បាន​បន្ថែម​ថា​ ដូច​ដែល​ថ្នាក់​ដឹក​នាំ​ចក្រ​ភព​អង់​គ្លេស​បាន​ពិភាក្សា​ជា​មួយ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ថា​យើង​ចង់​មាន​ការ​ហ្វឹក​ហាត់​រួម​គ្នា​មួយ​ រវាង​កង​ទ័ព​ជើង​ទឹក​ចក្រ​ភព​អង់​គ្លេស​ ជា​មួយ​និង​កង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​សមុទ្រ​រា​ម របស់​កម្ពុជា ​ប៉ុន្តែ​លោក​យល់​ឃើញ​ថា​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​ទេ​ ហើយ​ក​ង​ទ័ព​ចក្រ​ភព​អង់​គ្លេស ​ក៏មា​ន​​សញ្ចេតនា​ និង​បន្ត​ការ​គាំទ្រ​សម្រាប់​ការ​ងារ​ដោះ​​មីន​ផង​ដែរ​ នា​ពេល​បច្ចុប្បន្ន​ និ​ង​ទៅ​ថ្ងៃ​អនាគត​។​

          តាម​រយៈ​ការ​ជួប​ពិភាក្សា​ រវាង​លោក​ជា​មួយ​ថ្នាក់​ដឹក​នាំ​ នៃ​មជ្ឈមណ្ឌល​ជាតិ​ថែ​រក្សា​សន្តិភាព​ បោស​ សម្អាត​មីន​ និងកាក​សំណល់​សង្គ្រាម​ របស់​កម្ពុជា​។​ លោក ​អេឌា ​ម៉ាស​គេល​(Eddie MASKEEL) បាន​បញ្ជាក់​អំពី​ការ​គាំទ្រ​របស់​អង់​គ្លេស​ ដើម្បី​ជួយ​ឲ្យ​កម្ពុជា​អស់​គ្រាប់​មីន​នៅ​ក្នុង​ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​ លោក ​អេឌា ម៉ាស​គេល​(Eddie MASKEEL) បាន​ជម្រា​ប​ជូន ឯកឧត្តម​ រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ផង​ដែរ​ថា​៖ នៅ​ថ្ងៃ​នេះ​លោក​ក៏​បាន​ជួប​ប្រជុំ​ផ​ងដែរ​ជា​មួយ​ខាង ​នាយក​ដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ​កង​ទ័ព​កម្ពុជា​ អំពី​បញ្ហា​នេះ​។​ 

        ជា​ការ​ឆ្លើយតប ​ឯកឧត្តម​ នាង ផាត បាន​បញ្ជាក់ថា៖​ ចំពោះ​ទំនាក់​ទំនង​ការ​ទូត​ រវាង​កង​ទ័ព​ នៃ​ប្រទេស​យើង​ទាំង​ពីរ​ តាម​រយៈ​ការ​ចូល​ចត​របស់​នាវា​កង​ទ័ព​ជើង​ទឹក​ ចក្រ​ភព​អង់​គ្លេស ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣ ​កន្លង​ទៅ​នេះ​ នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ ឯ​កឧត្តម ​បាន​ជួប​ជា​មួយ​កាប់​ពី​ទែន​កាប៉ាល់ ​និង​ឯក​អគ្គរដ្ឋ​ទូត​អង់​គ្លេស ​ប្រចាំ​កម្ពុជា ​ដែល​កា​ល​នោះ ​ឯកឧត្តម ​បញ្ជាក់​ថា​ ការ​ចូល​ចត​របស់​នាវា​កង​ទ័ព​ជើង​ទឹក​ចក្រ​ភព​អង់​គ្លេស​ នៅ​កំពង់​ផែ​របស់​កម្ពុជា​នៅ​ពេល​នោះ ​កម្ពុជា​មាន​មោទន​ភា​ព​ណាស់ ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញពី​ទំនាក់​ទំនង​ដ៏​ល្អ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ទាំង​​ពីរ​កម្ពុជា​ ចក្រ​ភព​អង់​គ្លេស​។ ​ឯកឧត្តម​ នាង ផាត បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ចក្រ​ភព​អង់​គ្លេស​ ដែល​បាន​ផ្ដល់​អាហា​​រូប​ករណ៍​យោធា ​និង​ជម្រុញ​ឲ្យ​និស្សិត​យោធា​កម្ពុជា​ បាន​បញ្ចប់​ការ​សិក្សា​ប្រកប​ដោយ​ជោគ​ជ័យ​។ ​ឯកឧត្តម​ បញ្ជាក់ថា៖ ដើម្បី​ឱ្យ​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ​ ឯកឧត្ដម​បាន​ស្នើ​ឲ្យ​សេនា​នុព័ន្ធ​យោធា​ថ្មី​បន្ត​កិច្ច​សហ​ប្រតិបត្តិការ ដែល​ធ្លាប់​មាន​ពី​លោក​សេនានុ​ព័ន្ធ​ចាស់​បន្ត​កិច្ច​ការ​នេះ​ អោយ​កាន់​តែ​ល្អ​ ថែម​ទៀត​។​ 

       លោក អេឌា ​ម៉ាស​គេល​ (Eddie MASKEEL) បាន​លើក​ឡើងថា​ ទាក់​ទង​ជា​មួយ​បញ្ហា​ដែល​ឯកឧត្តម​ បាន​លើក​ឡើង ​ទាក់​ទង​ទៅ​នឹង​អព្យា​ក្រឹត្យ​ភាព​រប​ស់​អាស៊ាន​ ក៏​ដូច​ជា​កម្ពុជា ​ចក្រ​ភព​អង់​គ្លេស​ គោរព​ការ​ប្តេជ្ញា​ចិត្ត​រប​ស់​អាស៊ាន ​និង​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​ហើយ​ក៏​ ដើម្បី​ក្លាយ​ជា​ដៃ​គូ​សន្ទ​នា រវាង​អាស៊ាន​ជា​មួយចក្រ​ភព​អង់​គ្លេស​ ផង​ដែរ​​​។​ លោក ​អេឌា ​ម៉ាស​គេល​(Eddie MASKEEL) ចក្រ​ភព​អង់​គ្លេស​បាន​មើល​ឃើញ​អំពី​ការ​ផ្សព្វ​ផ្សាយ​អត្ថបទ​ថ្មីៗ​មួយ​ ដែល​បាន​ចុះ​អំពី​ការ​វាយ​ប្រហារ​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​មក​កាន់​ប្រទេស​កម្ពុជា ដែល​បញ្ហា​នេះ​ លោក​បាន​ពិភាក្សា​ជា​មួយ​នាយកដ្ឋាន​ទាក់​ទង​អន្តរជាតិ​របស់​កង​ទ័ព​កម្ពុជា​ ចំពោះ​បញ្ហា​នេះ​ហើយ​កង​ទ័​ពចក្រ​ភព​អង់​គ្លេស ​រីក​រាយ​នឹង​​សហការ​ផ្ដល់​ការ​ជួយ​គាំទ្រ​ចំពោះ​បញ្ហា​នេះ។​

        ឯកឧត្តម ​នាង ផាត បាន​អបអរសាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទាំង​ឡាយ របស់​ចក្រ​ភព​អង់​គ្លេស​សម្រាប់​កម្ពុជា​ តែ ​ឯកឧត្ដម​បាន​ស្នើ​ដល់​សេនា​នុព័ន្ធ​យោធា​អង់​គ្លេស​ ឲ្យ​ធ្វើ​ការ​​​ជា​មួយ​នាយក​ដ្ឋាន​ទាក់​ទង​អន្តរជាតិ​ របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ហើយ​បញ្ហា​ទាំង​ឡាយ​នេះ​ដែល​ពាក់​ព័ន្ធ​ ដល់​ប្រទេស​កម្ពុ​ជា​ហើយ​នាយក​ដ្ឋាន​នេះ​ នឹង​រាយ​ការណ៍​ជូន​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ពិនិត្យ ​និង​សម្រេច​ទាំង​បញ្ហា​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អន​ឡាញ ​បញ្ហា​សន្តិសុខ​រួម​ និង​តំបន់​ ដើម្បី​ចូល​រួម​ជា​គំនិត ​ដល់​បណ្ដា​ប្រទេស​អាស៊ាន ​ដើម្បី​ពិនិត្យ​ហើយ​ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ​បន្ថែម​ទៀត​ទៅ​តាម​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ​ គឺ​យើង​ត្រូវ​រួម​គ្នា​ធ្វើ​ឲ្យ​បាន​ល្អ​ ដើម្បី​ចូល​រួម ​ក្នុ​ង​ការ​ថែរក្សា​សន្តិភាព​ សន្តិសុខ ​សណ្តាប់​ធ្នាប់ ​ស្ថិរភាព ​នៅ​ក្នុង​តំបន់​ និង​ក៏​ដូចជា​​សកល​លោក ​ពិសេស​ដើម្បី​ធ្វើឲ្យ​សន្តិសុខ ​និង​សន្តិភាព ​នៅ​ក្នុង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ របស់​អាស៊ី​អាគ្នេយ៍​មាន​សន្តិភាព​ ស្ថិរភាព​ វិបុល​ភាព​ ដោយ​គ្មាន​ការ​គំរាម​កំហែង​ពី​មជ្ឈដ្ឋា​ន​ណា​មួយ​ឡើយ។​ ឯកឧត្តម នាង ផាត បាន​ជូន​ពរ​ឲ្យ​បេសក​កម្ម​ការ​ទូត​យោធា​របស់​ លោក​វរសេនីយ៍​ឯក​ អេឌា ​ម៉ាស​គេល​(Eddie MASKEEL)​ នៅ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ ហើយ​ឯកឧត្តម​ សន្យា​ថា​ នឹង​បង្ក​គ្រប់​លក្ខណៈ​សម្បត្តិ​សម្រាប់​បេសកម្ម​មួយ​​នេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ