ព័ត៌មាន

មិទ្ទិញអបអរ​ខួបអនុស្សាវ​រីយ៏លើក​ទី ៦២ ទិវាកំណើត ខ.ភ.ម
នាយកដ្ឋានព័ត៌មាន(១)
611
96

             នៅព្រឹក​ថ្ងៃទី ៨ ខែ វិច្ឆិកា ២០១៥ ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រារ​ព្ធ​ពិធីអបអរ​សាទ​រ​ខួប អនុស្សាវ​រីយ៏លើក​ទី ៦២ ទិវាកំណើត ខ.ភ.ម ៩ វិច្ឆិកា ១៩៥៣ . ៩ វិច្ឆិកា ២០១៥  ក្រោមអធិប​តីភាព
ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ដោយ​មាន​ការ
អញ្ជើញ​ចូល​រួម​ពីសំណាក់ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ អគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម , មេប​ញ្ជាការ​ក​ង​ទ័ព
ជើង​គោក , ជើង​ទឹក , ជើងអាកាស , ក​ង​រាជអាវុធ​ហ​ត្ថ ព្រ​ម​ទាំង ឯ.ឧ នាយ​ទាហាន​ជាន់ខ្ព​ស់ ចំណុះ
ក្រ​សួង​ការ​ពារ​ជាតិជាច្រើន ។
              ក្នុង​សុន្ទ​រ​ក​ថាប្រ​វ​ត្តិស​ង្ខេប​នៃថ្ងៃកំណើត ខ.ភ.ម ដែលអាន​ដោយ ឯ.ឧ នាយឧត្ត​ម​សេនីយ៏
ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម បានឲ្យ​ដឹង​ថា ៖ខួប អនុស្សាវ​រីយ៏លើក​ទី ៦២ ទិវាកំណើត ខ.ភ.ម នាឆ្នាំនេះបាន​ប​ង្ក​ប់នូវអត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ ព្រោះថាជាឆ្នាំចាប់ផ្ដើម ដែល ខ.ភ.ម បាន​កំពុង ប្តេជ្ញាចិត្ត​ខ្ព​ស់ខិត​ខំប្រឹង​ប្រែង​ពុះពារ អនុវ​ត្តឲ្យ​បាន​ជោគ​ជ័យ​ធំធេង​ជាប​ន្ត​ប​ន្ទាប់ទៀត នៃផែន​ការ​កែរ
ទ​ម្រ​ង់ ខ.ភ.ម ៥ ឆ្នាំ ដំណាក់កាល​ទី៤ ( ២០១៥.២០១៩ ) ។ ឯ.ឧ អគ្គ​មេប​ញ្ជាការ បាន​ប​ន្ត​ទៀត​ថា ៖
ព្រះរាជាណាច​ក្រ​ក​ម្ពុជា ទ​ទួល​បានឯក​រាជ្យ​ភាព ពេញ​ប​រិបូណ៌នាថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ដោយ​ច​ល​នា
ទាម​ទារ​រ​ប​ស់ក​ង​ទ័ព និង​ប្រ​ជារាស្ត្រ​គ្រ​ប់ស្រ​ទាប់វ​ណ្ណៈ ក្រោម​ព្រះរាជ​បូជ​នីយ៏កិច្ច​រ​ប​ស់ ព្រះក​រុណា
ព្រះបាទ​ស​ម្ដេច ព្រះន​រោត្ត​ម​សីហ​នុ ។  ស្ថិត​ក្រោម​ប​ញ្ជារ​ប​ស់ព្រះអង្គ​ផ្ទាល់ ខ.ភ.ម បាន​ប​ង្ហាញ​នូវ​ភាព
អង់អាច មោះមុត​ក្នុង​ប្រ​តិប​ត្តិការ​សឹក​រំដោះតំប​ន់ខ្លះពីក​ណ្ដាប់ដៃប​រ​ទេស និង​ពួកឧទ្ទាម ។ ក្រោយ​រ​ដ្ឋ
ប្រ​ហារ​ឆ្នាំ ១៩៧០ ក​ម្ពុជាបាន​ធ្លាក់ក្នុង​ស​ង្គ្រាម​ស៊ីវីល ជាពិសេស​ក្នុង​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៏ ខ្មែរ
ក្រ​ហ​ម​កាន់អំណាច ខ.ភ.ម បាន​បាត់ប​ង់ល​ក្ខ​ណៈស​ម្ប​ត្តិ អត្ត​ច​រិត និង​ឈ្មោះជា ខ.ភ.ម តាំង​ពីពេល
នោះម​ក ។  កិច្ច​ព្រ​ម​ព្រៀង​ស​ន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី២៣  ខែ តុលា  ឆ្នាំ ១៩៩១ បាន​ធ្វើឲ្យ​ខ.ភ.ម ត្រូវ​បាន​ដំណើរ​ការ​ក​សាង​ឡើង​វិញ នៅថ្ងៃទី១៤  ខែ មីនា  ឆ្នាំ ១៩៩៣ ។ ក្រោម​ការ​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋា
ភិបាល ខ.ភ.ម បាន​បំពេញ​តួនាទីរ​ប​ស់ខ្លួន​ជាកំលាំងអព្យាក្រិត្យ និង​បាន​ចូល​រួម​យ៉ាង​ស​ក​ម្មអនុវ​ត្ត
ន​យោបាយ ឈ្នះ ! ឈ្នះ ! រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះ
រាជាណាច​ក្រ​ក​ម្ពុជា ក្នុង​គោល​ដៅប​ញ្ច​ប់ការ​ប​ង្ហូរ​ឈាម និង​ធ្វើការ​ប​ង្រួប​ប​ង្រួម​ជាតិ ។  លើស​ពីនេះ
ខ.ភ.ម បាន​បំពេញ​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន ក្នុង​កិច្ច​ការ​ពារ​ទឹក​ដី និង​ទ​ប់ស្កាត់ការ​វិល​ត្រ​ឡ​ប់នៃរ​ប​ប
ប៉ុល ព​ត ព្រ​ម​ទាំង ចូល​រួម​ចំណែក​ថែរ​ក្សាការ​ពារ​ស​ន្តិសុខ និង​ស​ណ្ដាប់ធ្នាប់ស​ង្គ​ម​ជាតិ ។
           ថ្លែង​ក្នុងឱកាស​នោះដែរ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ម្តែង​នូវ
ការ​កោត​ស​រ​សើរ ដោយ​ម​នោស​ញ្ចេត​នាគោរ​ព​ស្រ​ឡាញ់យ៉ាង​ជ្រាល​ជ្រៅចំពោះវីរ​ក​ង​ទ័ព នាយ នាយ​រ​ង និង ព​ល​ទាហាន នៃ ខ.ភ.ម គ្រ​ប់រូប​ដែល​បាន​នឹង​កំពុង​បំពេញ​បេស​ក​ក​ម្ម​ប្រ​ក​ប​ដោយ​វីរ​ភាព
និង​ព​លិក​ម្ម​ដើម្បីបុព្វ​ហេតុទាម​ទារ និង​ការ​ពារឯក​រាជ្យ ស​ន្តិភាព ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី និង​សេច​ក្ដី
សុខ​ក្សេម​ក្សាន្ត រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ។ ឯ.ឧ ក៏បាន​ស​ម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះជ​ន​រួម​ជាតិទាំងអស់
ដែល​បាន​លះប​ង់កូន​ចៅ ប្តីសី និង​សាច់ញាតិ ឲ្យ​ចូល​បំរើក្នុង​ជួរ​ក​ង​ទ័ព​ដើម្បីការ​ពារ​ជាតិមាតុភូមិនៅ
គ្រ​ប់ជំនាន់ និង​ផ្ដាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ និង​ដឹង​គុណ​ចំពោះគ្រួសារ​យោធិន, អតីត​យុទ្ធ​ជ​ន​គ្រ​ប់រូប
រួម​មាន៖ យោធិន​ព​លី ម​រ​ណៈ ពិការ យោធិន​ចូល​និវ​ត្ត​ន៏ យោធិន​បាត់ប​ង់ស​ម​ត្ថ​ភាព​ការ​ងារ , យោធិន
រំសាយ និង​យោធិន​រ​បួស.ជំងឺ ដែល​កំពុង​សំរាក​ព្យាបាល​នៅតាម​ម​ន្ទីរ​ពេទ្យ និង​នៅគ្រ​ប់ទីក​ន្លែង
សូមឲ្យ​បាន​ឆាប់ជាសះស្បើយ និង​មាន​សុខ​ភាព​ប​រិបូណ៌ ។

        ឆ្លៀត​ក្នុងឱកាស​នោះផ​ង​ដែរ ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាន​ជំរាប​ជូនអង្គ​ពិធីនូវ​ស​ភាព​ការ​ណ៏
ទូទៅមួយ​ចំនួន​ជុំវិញ​ពិភ​ព​លោក ក្នុង​តំប​ន់ និង​បាន​ជះឥទ្ធិព​ល​ម​ក​លើព្រះរាជាណាច​ក្រ​ក​ម្ពុជា ក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះដែល​កំពុង​មាន​ការ​វិវ​ត្ត​ន៏ប្រែប្រួល​យ៉ាង​ឆាប់រ​ហ័ស ប្រ​ក​ប​ដោយ
ភាព​ប​ត់បែន និង​ពោរ​ពេញ​ដោយ​ភាព​ចំរូង​ចំរាស់ស្មុគ្រ​ស្មាញ​ជាច្រើន​ដែល​ពុំទាន់ដោះស្រាយ​បាន។
ប​ណ្តាប្រ​ទេស​ម​ហាអំណាច​លើពិភ​ព​លោក និង​ម​ហាអំណាច​តំប​ន់ បាន​ផ្លាស់ប្តូរ​តុល្យ​ភាព​នៃឥទ្ធិព​ល
លើគ្រ​ប់វិស័យ ទាំង​ផ្នែក​ន​យោបាយ សេដ្ឋ​កិច្ច យោធា និង​ការ​ទូត ។ ឥទ្ធិព​ល​ទាំង​នេះក៏បាន​ធ្វើឲ្យ​មាន
ការ​ប៉ះពាល់ម​ក​លើព្រះរាជាណាច​ក្រ​ក​ម្ពុជាពិសេស​ម​នោគ​ម​ន៏វិជ្ជាបែប​ថ្មីដែល​មានឧបាយ​ក​ល​ប៉ុន​ប៉ង
នាំម​ក​នូវ ប​ដិវ​ត្ត​ន៏ព​ណ៌ ម​ក​ក​ម្ពុជា ។ ចំពោះប​ញ្ហាព្រំដែន​ពួក​ប្រ​ឆាំង​បាន​ប​ង្ក​ការ​ញុះញ​ង់ឲ្យ​មាន​ភាព
តាន​តឹង ច​លាច​ល នឹង​មានអំពើហឹង្សានៅតាម​ព្រំដែន​ក​ម្ពុជា . វៀត​ណាម ដោយ​មួល​ប​ង្កាច់រាជ​រ​ដ្ឋា ភិបាល​ថាបាន​ប្រើប្រាស់ផែន​ទីក្លែង​ក្លាយ​ក្នុង​ការ​បោះប​ង្គោល​ព្រំដែន​រ​វាង​ក​ម្ពុជា . វៀត​ណាម ។
ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ក៏បាន​ថ្លែង​នូវ​ដោយ​មោទ​ន​ភាព​ដែល​ក​ន្ល​ង​ម​ក ខ.ភ.ម បានអនុវ​ត្ត
ម៉ឺង​ម៉ាត់តាម​គោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល ដោយ​គោរ​ព​ខ្ជាប់ខ្ជួន​នូវ​ការ​ព​ង្រឹង​នីតិរ​ដ្ឋ ក្នុង​គោល
ដៅថែរ​ក្សា ស​ន្តិភាព ស្ថិរ​ភាព​ស​ង្គ​ម និង​ស​ណ្តាប់ធ្នាប់សាធារ​ណៈរ​ប​ស់ស​ង្គ​ម​ជាតិ ។
            ជាចុង​ក្រោយ ឯ.ឧ ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ និង​ផ្ដ​ល់អនុសាស​ន៏សំខាន់ ៗ មួយ​ចំនួន​ដ​ល់អង្គ​ពិធី
គឺត្រូវ​ប​ន្តអនុវ​ត្ត​តាម​ក​ម្ម​វិធីន​យោបាយ និង​យុទ្ធ​សាស្រ្ត​ច​តុកោណ​ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋា ភិបាល ពិសេសអនុវ​ត្តឲ្យ​បាន​ល្អតាម​ផែន​ការ​កំណែរ​ទ​ម្រ​ង់ ៥ ឆ្នាំ រ​ប​ស់ ខ.ភ.ម ។ ប​ន្តអនុវ​ត្ត​លើការ
ងារ​ព្រំដែន​ជាមួយ​ប្រ​ទេស​ជិត​ខាង ព​ង្រឹង​និង​ព​ង្រីក​ទំនាក់ទំន​ង​ជាមួយ​ប​ណ្តាប្រ​ទេស​ជាមិត្ត , ប​ន្ត
យ​ក​ចិត្ត​ទុក​ដាក់លើការ​ងារ​ហ្វឹក​ហ្វឺន លើក​កំព​ស់ស​ម​ត្ថ​ភាព ជំនាញ​វិជ្ជាជីវៈឲ្យ​ក​ង​ទ័ព ផ្ស​ព្វ​ផ្សាយ
អប់រំ អំពីការអនុវ​ត្ត​រ​ប​ប​គោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល ចំពោះក​ង​ទ័ព​ដើម្បីធានានូវ​ជំនឿជឿជាក់
ទឹក​ចិត្ត​ស្នេហាជាតិ គោរ​ព​ច្បាប់រ​ដ្ឋ គោរ​ព​ប​ទ​ប​ញ្ជារ​ប​ស់ក​ង​ទ័ព រ​ក្សាបាន​ភាព​ថ្លៃថ្នូរ ស្អាត​ស្អំ មាន​ឆ​ន្ទៈ
ស្នេហាជាតិមាតុភូមិ ។ ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​គ្រ​ប់គ្រ​ង​កំលាំង​ទ័ព ប​ន្ត​ក​សាង​ធ​ន​ធាន​ម​នុស្ស
ត្រូវ​ប​ង្កើន​ការ​គ្រ​ប់គ្រ​ង​ថែរ​ក្សាចិញ្ចឹម​ក​ង​ទ័ព ក​សាងអង្គ​ភាព​រឹង​មាំ និង​ចូល​រួម​ការ​ងារ​គោល​ន​យោបាយ
អតីត​យុទ្ធ​ជ​ន ។ ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹក​និង​ព​ង្រីក កិច្ច​ស​ហ​ប្រ​តិប​ត្តិការ នានាជាល​ក្ខ​ណៈអន្ត​រ​ជាតិ
លើវិស័យ​ក​ង​ទ័ព ជាពិសេស​វិស័យ​ប​ច្ចេក​វិទ្យា ព​ត៌មាន​វិទ្យា គោល​ដៅអភិវ​ឌ្ឍ​ន៏ និង​ទំនើប​ក​ម្ម​លើ
វិស័យ​ការ​ពារ​ជាតិរ​ប​ស់ក​ម្ពុជា ។ មេប​ញ្ជាការ​គ្រ​ប់លំដាប់ថ្នាក់ ត្រូវ​មាន​ការ​ប្តេជ្ញាចិត្ត ប្រ​ក​ប​ដោយ​ឆ​ន្ទៈ
មុះមុត ប្តូរ​ផ្ដាច់ ប្រ​ក​ប​ដោយ​ម​ន​សិការ ស្មារ​តីលះប​ង់ខ្ព​ស់បំផុត​ក្នុង​ការអនុវ​ត្ត​រាល់វិធាន​ការ ពិសេស
ត្រូវ​ប្រ​តិប​ត្តិខ្ជាប់ខ្ជួន​នូវ​ការ​ងារ ( ឆ្លុះក​ញ្ច​ក់ ងូត​ទឹក ដុះក្អែល និង​ព្យាបាល ) ។
            ក្នុងឱកាស​នោះផ​ង​ដែរ គ​ណៈអធិប​តីក៏បាន​បំពាក់គ្រឿងឥស្ស​រិយ​យ​ស ដ​ល់នាយ​ទាហាន
ដែល​មាន​គុណ​បំណាច់ចំពោះជាតិមាតុភូមិផ​ង​ដែរ  ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ