ព័ត៌មាន

ប្រជុំ​​ឆ្លង​សេចក្តី​ព្រាង​របាយ​​ការណ៍​បូក​សរុប​ការ​ងារ​​​ខែ​​វិច្ឆិកា ​ទិ​​ស​​ដៅ​អនុវត្ត​​ខែ​​ធ្នូ​​ ឆ្នាំ​​២០២៣​​ ក្រសួង​​ការ​​ពារ​​ជាតិ
នាយកដ្ឋានព័ត៌មាន(៣)
451
3194 ប្រជុំ​​ឆ្លង​សេចក្តី​ព្រាង​របាយ​​ការណ៍​បូក​សរុប​ការ​ងារ​​​ខែ​​វិច្ឆិកា ​ទិ​​ស​​ដៅ​អនុវត្ត​​ខែ​​ធ្នូ​​ ឆ្នាំ​​២០២៣​​ ក្រសួង​​ការ​​ពារ​​ជាតិ

       ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ២០២៣ ក្រសួង​ការ​ពារ​ជាតិ​ បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​ការ​ងារ​ខែ​វិច្ឆិកា​ និង​លើក​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ត​ខែ​ធ្នូ​ ឆ្នាំ​២០២៣ ស្ថិត​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៍​ នាង ​ផាត រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​។

       ក្នុង​របាយ​ការណ៍​បូក​សរុប​លទ្ធផ​ល​ការ​ងារ​ខែ​វិច្ឆិកា​ និង​ទិស​ដៅ​អនុវត្ត​ខែ​ធ្នូ​ ឆ្នាំ​២០២៣ ដែល​អាន​ដោយ​ឧត្តម​សេនីយ៍​ឯក​ ចាន់ សារ៉ាង អគ្គ​លេខាធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​នាយក​ នាយក​ដ្ឋាន​សរុប​ បាន​លើក​ឡើង​ពី​ព្រឹត្តិ​ការណ៍​សំខាន់​ៗ ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បាន​បង្ហាញ​ពី​សភាព​ការណ៍​វិវឌ្ឍន៍​រីក​ចម្រើន​ថ្មីៗ​ ក្នុងខែវិច្ឆិកា​កន្លង​មក​ ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​យើង​បាន​ចូល​រួម​បំពេញ​ភារៈកិច្ច​ ដោយ​សហការ​ជា​មួយ​ស្ថាប័ន​នានា​ ទទួល​បាន​លទ្ធផល​ជា​បន្ត​បន្ទាប់​។ ក្នុង​របាយ​ការណ៍​ក៏​បាន​លើក​ឡើង​ពី​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការ​ពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ​ ដែលកង​យោធពល​ខេមរ​ភូមិន្ទ​ ក៏ដូច​ជា​កង​រាជ​អាវុធ​ហត្ថ​ ខិត​ខំ​ពុះ​ពារ​សម្រេច​បាន​ នៅ​ក្នុងរយៈពេលមួយ​ខែ​កន្លង​ទៅ​ ក្រោម​កិច្ច​សហការជា​មួយ​កម្លាំង​មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក្នុង​ភារកិច្ច​ការពារ​បូរណ​ភាព​ទឹក​ដី​ និង​ប្រជាជន។ ​នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​នេះ​ដែរ​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​បន្ត​ពង្រឹង​កិច្ច​ការពារ​ជាតិ​លើ​គ្រប់​វិស័យ​ នៅ​តាម​តំបន់​ព្រំ​ដែន​គោក​ ដែន​សមុទ្រ​ ធ្វើ​ល្បាត​ជា​ប្រចាំ​ក្នុង​ភូមិសាស្ត្រ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​គ្រប់​គ្រង​សភាព​ការណ៍​ និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ​ នៅ​តាម​តំបន់​ព្រំដែន​ និង​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់​ជា​មួយ​ប្រទេស​ជិត​ខាង​។ កងយោធ​ពល​ខេមរភូមិន្ទ បាន​ធ្វើ​ម្ចាស់​ការ​ និង​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ចូល​រួម​យ៉ាង​សកម្ម​ ការ​ពារសន្តិសុខ​សណ្ដាប់​ធ្នាប់ ​សាធារណៈ​ ធ្វើ​ការ​បង្ការ​ទប់​ស្កាត់​ និង​បង្ក្រាប​សកម្មភាព​បទ​ល្មើស​គ្រប់​ប្រភេទ​ និង​សហការ​ចូល​រួម​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​ ថ្នាក់​ដឹក​នាំ​ គណៈ​ប្រតិភូ​ជាតិ​ អន្តរជាតិ​នានា​ ក្នុង​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ (៩ វិច្ឆិកា ឆ្នាំ១៩៥៣ - ៩ វិច្ឆិកា ​២០២៣) និង​ថ្ងៃ​ខួបកំណើត​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ព្រះ​រាជ​ពិធី​ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ព្រម​ទាំង​គោរព​អនុវត្ត​បទ​បញ្ជា​​ អនុសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​បង្ក្រាប​សកម្មភាព​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ បណ្តា​ស្ថាប័ន​អង្គភាព​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​ការ​សកម្មភាព​ការ​ងារ​​ខ្លួន និង​បាន​បន្ត​អនុវត្ត​ការ​ងារ​ហ្វឹក​ហ្វឺន​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​នយោបាយ​ និង​ការ​ងារ​សតិ​អារម្មណ៍​កង​ទ័ព​ ការ​ងារ​កសាង​បែប​បទ​យោធិន​ចូល​និវត្ត​ន៍ និង​ប្រភេទ​២ ការ​ងារ​កសាង​ច្បាប់​ និ​ង​លិខិត​បទ​ដ្ឋាន​ផ្សេង​ៗ។

        មាន​ប្រសាសន៍​បូក​សរុប​កិច្ច​ប្រជុំ​ នាយឧត្តមសេនីយ៍ នាង ផាត ​បាន​គូស​បញ្ជាក់​ថា​៖ ទន្ទឹ​មនឹង​ស្នាដៃ​សម្រេច​បាន​ទាំង​នេះ​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បានយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ លើ​ការងារ​កសាង​ប្រវត្តិ​សាស្ត្រ​យោធា​ និង​ការ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​ ឯកឧត្តម​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ឲ្យ​ដល់​គ្រប់​អង្គភាព​កង​យោធពលខេមរ​ភូមិន្ទ​ ត្រូវ​បន្ត​កសាង​ពង្រឹង​កិច្ច​ការពារ​ជាតិ​គ្រប់​វិស័យ​តាម​តំបន់​ព្រំ​ដែន​ និ​ង​ចូល​រួម​ទប់​ស្កាត់​បង្ការ​​ បង្ក្រាបបទ​ល្មើស​គ្រប់​ប្រភេទ​ នៅ​តាម​តំបន់​ព្រំ​ដែន​គោក​ ដែន​សមុទ្រ​ និង​សកម្ម​ភាព​ឆ្លង​ដែន​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ