ព័ត៌មាន

រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ​ប្ដេជ្ញា​​ពង្រឹង​ចំណង​សាមគ្គីភាព ​មិត្តភាព ​រវាង​កង​ទ័ព​ទាំង​ពីរ ​ដើម្បី​ធ្វើ​ឲ្យ​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​មាន​សន្តិភា​ព​យូរ​អង្វែង​
នាយកដ្ឋានព័ត៌មាន(៣)
591
3195 នាយ​ឧត្ដម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ទទួល​ជួប​ធ្វើ​សវនាការ ​ជា​មួយ​ឯកឧត្ដម​ ស៊ូ​ទីន​ គ្លូង​សាង​ (SUTIN KLUNGSANG) រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ

       នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​ធ្នូ ​ឆ្នាំ​២០២៣ ​នាយ​ឧត្ដម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ទទួល​ជួប​ធ្វើ​សវនាការ ​ជា​មួយ​ឯកឧត្ដម​ ស៊ូ​ទីន​ គ្លូង​សាង​ (SUTIN KLUNGSANG) រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ ​​នៅ​ទី​ស្តី​ការ​ក្រសួ​ង​ការ​ពារ​ជាតិ​ ក្នុង​ឱកាស​ដែល​ឯកឧត្តម ​រដ្ឋមន្ត្រី​ អញ្ជើញ​មក​បំពេញ​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ និង​មិត្តភាព​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ មុន​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ គណៈ​ប្រតិភូ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ បាន​ប្រារព្ធ​ពិធី​ត្រួត​ពល​ កង​កិត្តិយស ​កង​ត្រែ​ទ័ព​ នៃ​ក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​គោរព​ទង់​ជាតិ​ នៃ​ប្រទេស​ទាំង​ពី​កម្ពុជា​-ថៃ​ផង​ដែរ​។

     ក្នុង​ឱកាស​នោះ ​នាយ​ឧត្ដម​សេនីយ៍ ​ទៀ សីហា ក្នុង​នាម​រាជ​រដ្ឋាភិបាល ​កម្ពុជា ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ ​ឯកឧត្ដម​ ស៊ូទីន គ្លូងសាង ដែល​បាន​អញ្ជើញ​មក​បំពេញ​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​កា​រ និង​មិត្តភាព​នៅ​កម្ពុជា​។ នាយ​ឧត្ដម​សេនីយ៍​ ទៀ សីហា បាន​វាយត​ម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ការពា​រ​ជាតិ​ថៃ ​នៅ​កម្ពុជា​លើក​នេះ​ គឺ​ពិ​ត​ជា​បាន​នាំ​មក​នូវ​ការ​ពង្រឹង​ពង្រីក​ចំណង​ទាក់​ទង​មិត្ត​ភាព​សាមគ្គី​ភាព​ ដ៏​ល្អ​ប្រពៃ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ឯកឧត្តម ទៀ សីហា បា​ន​បញ្ជាក់​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ថៃ​ ពី​សភាព​ការ​ណ៍​មួយ​ចំនួន​នៅ​កម្ពុជា​ ក្រោ​ម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​ថ្មី​ អាណត្តិ​ទី​៧ ​ដែល​មាន​សម្ដេច​ធិបតី ​ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​ កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ល្អ​ប្រសើរ​ និង​មា​ន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​។ 

      ឯកឧត្តម ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ ថ្វី​ត្បិត​តែ​ឯកឧត្តម​ទើប​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ ក្រសួង​ការ​ពារ​ជាតិ​ រប​ស់​កម្ពុជា​ក៏​ដោយ​ ក៏​ប៉ុន្តែ​មាន​ការ​ងារ​ជា​ច្រើន​ដែល​ក្រសួង​ការ​ពារ​ជាតិ​ ប្រទេស​យើង​ទាំង​ពី​រ ត្រូវ​តែ​បន្ត​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត​បន្ត​ពីរ​​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​ជំនាន់​មុន​ ដើម្បី​ធ្វើ​យ៉ាង​ណា ​ឱ្យ​ព្រំដែន​នៃ​ប្រទេស​យើង​ទាំង​ពីរ​ ដែល​ជា​អ្នក​ភូមិ​ផង​របង​ជា​មួយុ​គ្នា​ ក្លាយ​ជា​ព្រំដែន​សន្តិភាព ​មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន ​និង​ទៅ​អនាគត​។ ​ពាក់​ព័ន្ធ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ថៃ​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​លើក​ឡើងពី​ទំនាក់​ទំនង​ល្អ​ ក្រោម​ការ​ដឹក​នាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ ធ្វើ​ឱ្យ​ស្ថាន​ការណ៍​នយោបាយ ​សេដ្ឋកិច្ច​ និង​វិស័យ​ការពារ​ជាតិ​ មាន​ភាព​ល្អ​ប្រសើរ ​ដែល​ជា​គោល​ដៅ​ចង់​បាន​របស់​ សម្តេច​តេជោ ​អតីត​នាយក​រដ្ឋមន្ត្រី​ជំនាន់​មុន​ និង​សម្ដេច​មហា​បវរធិបតី​ ​នាយក​​រដ្ឋមន្ត្រី​ នៃ​រាជ​រដ្ឋាភិបាល​ថ្មី​បន្ត​វេន ​នា​ពេល​បច្ចុប្បន្ន​ ក្នុង​ការ​ប្រែ​ក្លាយ​ព្រំ​ដែន​ជា​មួយ​ប្រទេស​ជិត​ខាង​ជា​ព្រំ​ដែន​សន្តិភាព ​មិត្តភាព ​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​រីក​ចម្រើន​។ សម្រាប់​វិស័យ​កង​ទ័ព​ នាយ​ឧត្តម​សេនីយ៍ ​បាន​រំលេច​ពី​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ព័ត៌​មាន​ កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច ​ការ​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ និង​ការ​ជួយ​ឧបត្ថម្ភ​សម្ភារៈ​ផ្សេងៗ​ ដើម្បី​ពង្រឹង​វិស័យ​សន្តិសុខ​ រវា​ងប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​ក្នុង​តំបន់​។ 

       ជាកិច្ច​ឆ្លើយ​តប​ ឯកឧត្តម​ ស៊ូទីន គ្លូងសាង (SUTIN KLUNGSANG) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ​បាន​សម្ដែ​ង​ការ​អបអរសាទរ​ និង​វា​យតម្លៃ​ខ្ពស់​ ចំពោះ​ជោគ​ជ័យ​ទាំង​ឡាយ​ ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​សម្រេច​បាន ​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ របស់​សម្ដេច​តេជោ ​ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ​ជា​ពិសេស​ជោគ​ជ័យ​ថ្មីៗ ​នៅ​ក្នុង​ដំណើរ​ការ​រៀប​ចំ​បោះ​ឆ្នោត​សកល ​ជ្រើ​ស​តាំង​តំណាង​រាស្ត្រ​នី​តិកា​ល​ទី​៧​ ដើម្បី​បង្កើត​​​រដ្ឋាភិបាល​កម្ពុជា​ថ្មី​ បន្ត​ដឹក​នាំ ​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ ឱ្យ​កាន់​តែ​រីក​ចម្រើន​។ ឯកឧត្តម ស៊ូទីន ក៏​បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​បន្ត​ថែ​រក្សា​ទំនាក់​ទំនង​មិត្ត​ភាព​រឹង​មាំ ​និង​សកម្មភាព ​កិច្ច​សហប្រតិបត្តិការ​ល្អ​ សំដៅ​ធ្វើ​យ៉ា​ង​ណា​បន្ត​ថែ​រក្សា​ចំណង​សាមគ្គីភាព ​មិត្តភាព​ ការ​ទុក​ចិត្ត​គ្នា ​និង​ការ​សហការ​គ្នា​ឱ្យ​បាន​ស្អិត​រមួត​បន្ថែម​ទៀត ​ពិសេស​កសាង​ជំនឿ​ទុក​ចិត្ត​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​ពង្រឹង​ពង្រីក​ កសាង​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​យើង​ទាំង​ពីរ​ ជា​ខ្សែ​បន្ទាត់​ព្រំ​ដែន ​សន្តិភាព ​មាន​សន្តិសុខ​ល្អ​ គ្មាន​ការ​គំរាម​កំហែង​ ដើម្បី​ឲ្យ​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​ រ​ស់​នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ ដោយ​សុខ​ដុម​រមនា​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ