ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា​ ជួប​ប្រជុំ​ទ្វេ​ភាគី ​ជា​មួយ​នាយ​ឧត្តម​សេនីយ៍ ​ហ៊ឺ​ វេ​ទុង​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​យោធា​មជ្ឈឹម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
662
3201 នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា​ ជួប​ប្រជុំ​ទ្វេ​ភាគី ​ជា​មួយ​នាយ​ឧត្តម​សេនីយ៍ ​ហ៊ឺ​ វេ​ទុង​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​យោធា​មជ្ឈឹម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

         ក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ដំណើ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ និង​​ជា​មិត្ត​ភាព​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃ​ទី​០២​ ខែ​ធ្នូ ​ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ព​ស់​នៃកង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ ដឹ​ក​នាំ​ដោយ ​ឯកឧត្តម​ នាយ​ឧត្ដម​សេនីយ៍ ​ហ៊ឺ វេទុង (HE WEIDONG)​ អនុ​ប្រធា​ន​គណៈ​កម្មាធិការ​យោធា​មជ្ឈឹ​ម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​ ​ជា​មួយ​ ឯកឧត្ត​ម នាយ​ឧត្ត​មសេនីយ៍​ ទៀ​ សីហា ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​។ ក្នុង​ឱកាស​នោះ ​មុន​នឹង​ជំនួប​ពិភាក្សា​ការងា​រ​ទ្វេភាគី​ ជា​មួយ​ឯកឧត្ត​ម នាយ​ឧត្តម​សេនីយ៍ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ឯកឧត្តម​ នាយ​ឧត្ដម​សេនីយ៍​ ​ហ៊ឺ ​វេទុង ​(HE WEIDONG) ​បាន​ត្រួត​ពល​​ កង​កិត្តិយស ​កង​ត្រែ​ទ័ព ​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ និង​គោរព​ទង់​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-ចិន​ផង​ដែរ​។

          ក្នុង​ឱកាស​នោះ ​នាយ​ឧត្ដម​សេនីយ៍ ​ទៀ សីហា ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ បាន​សម្តែង​ការ​ស្វាគមន៍ ​ចំពោះ​ដំណើរ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ និង​មិត្តភាព​ របស់​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ​ហ៊ឺ ​វេ​ទុង​ (HE WEIDONG) ​និង​សមាជិក​ប្រតិភូ ​មក​កាន់​ប្រទេ​ស​កម្ពុជា។​ ដោយ ​ឯកឧត្តម​ នាយ​ឧត្ដម​សេនីយ៍​ ទៀ សីហា បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ហ៊ឺ វេទុង នៅ​កម្ពុជា​លើក​នេះ ​គឺ​ពិត​ជា​បាន​នាំ​មក​នូវ​ការ​ពង្រឹង​ពង្រី​ក​ចំណង​ទាក់​ទង​សាមគ្គីភាព ​មិត្តភាព​ ដ៏​ល្អ​ប្រពៃ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។​ ​ឯកឧត្តម ទៀ សីហា បាន​បញ្ជាក់​​ជូន​ប្រតិភូ ​អំពី​សភាព​ការណ៍​មួយ​ចំនួន​នៅ​កម្ពុជា​ ក្រោម​ការ​ដឹក​នាំរ​បស់​រាជ​រដ្ឋាភិបាល​ថ្មី​ អាណត្តិ​ទី​៧ ​ដែល​មាន ​សម្ដេច​មហា​បវរធិបតី ​ហ៊ុន ម៉ាណែត ​ជា​នាយក​រដ្ឋមន្ត្រី​ អាណត្តិ​ថ្មី​បន្ត​វេន​ កម្ពុជា​មាន​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ល្អ​ប្រសើរ​ និង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​។ ឯកឧត្តម ទៀ សីហា បាន​សម្តែង​ក្តី​សង្ឃឹម​ថា​៖​ តាម​រយៈ​ទស្សន​កិច្ច​នេះ​ កង​ទ័ព​យើង​ទាំង​ពីរ​ កម្ពុជា-ចិន ​កាន់​តែ​ពង្រឹង​ពង្រី​កបាន​នូវ​ទំនា​ក់​ទំនង​ កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ លើ​វិស័យ​ការ​ពារ​ជាតិ​ អោយ​មាន​ការ​អភិវឌ្ឍរី​កចម្រើ​នទៅ​​មុខ​ឥ​ត​ឈប់​ឈរ​។ ​ឯកឧត្តម ​បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល ​កង​ទ័ព​រំដោះ​ប្រជាជនចិន ​ដែល​ជា​និច្ចកាល​តែង​តែ​គាំទ្រ​ ដ​ល់​ប្រទេស​កម្ពុជា​ ជា​ពិសេស​ ក្នុ​ង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជា​សកល ​នៃ​ជំងឺ​កូវីដ-១៩ ​ប្រទេស​ចិន​ បាន​ផ្ដល់​នូវ​ឧបករណ៍​សម្ភារៈ​ បរិក្ខា​ពេទ្យ​ ឱសថ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​ឆ្លង​កូវីដ-១៩​  ហើ​យ​ក្នុងនោះ​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ធ្វើ​ការ​សហការ​ជា​មួយ​ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ​ដែល​បាន​ផ្តល់​អំណោយ​វ៉ាក់​សាំង​កូវីដ​-​១៩ ​សំរាប់​ជួយ​ស្រោច​ស្រង់​ជីវិត​ប្រជាជន​កម្ពុជា​ បា​ន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ ​ឯកឧត្តម​ ទៀ សីហា បាន​បញ្ជាក់​ទៀត​ថា​ ទំនាក់​ទំនង​ មិត្តភាព ​កម្ពុជា​-​ចិន ​គឺ​ជា​មិត្តភាព​ ដែក​ថែប ​ដ៏​ល្អ​ប្រសើរ​ និង​មាន​ភាព​យូរ​អង្វែង​។ ​បច្ចុប្បន្ន​នេះ​កម្ពុជា ​បាន​កំពុង​ធ្វើ​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​ ក្រោម​ម្លប់​នៃ​សន្តិភាព​។ ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​លើក​ឡើងអំពី​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ទាំង​ពី​រ ក្នុង​ការ​បន្ត​ធ្វើ​សម​យុទ្ធ​នាគ​មាស​ និង​ស​មយុទ្ធ​ទេវតា​សន្តិភាព​ ដែល​ការ​អនុវត្ត​លំហាត់​ហ្វឹក​ហ្វឺន​នេះ ​ក្នុង​ពេល​កន្ល​ង​មក​ បាន​នាំ​មក​នូវ​ការ​ពង្រឹង​សមត្ថភាព​ ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។

​        មាន​មតិ​ឆ្លើយ​តប​វិញ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ហ៊ឺ វេទុង បាន​បញ្ជាក់​ថា​៖ ទំនាក់ទំនង​មិត្តភាព​ ចិន​-​កម្ពុជា​ បាន​បង្កើត​ឡើង​ដោយ​ការ​ពូន​ជ្រុំ ​នៃ​មេដឹក​នាំ​ជំនាន់​មុន​។ ​មិត្តភាព​ ចិន​-​កម្ពុជា ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​បេះដូង​ នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ ​ហើយ​ទំនា​ក់​ទំនង ​កិច្ច​សហប្រតិបត្តិកា​ ររវាង​កង​ទ័ព​ នៃ​ប្រទេស​យើង​ទាំង​ពីរ​ គឺ​ជា​ទំនាក់​ទំនង​ដ៍​មាន​សារៈ​សំខាន់ ​ដែល​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ត្រូវ​ខិត​ខំ​អនុវត្ត​អោយ​បាន​ល្អ​ និង​ជំរុញ​សហប្រតិបត្តិ​ការ​ កង​ទ័​ពទាំង​ពីរ​អោយ​កា​ន់​តែ​មា​នកម្រិត​ខ្ពស់​។ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​ជូន​ពរ​ឲ្យ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ ​គណៈ​កម្មាធិការ​យោធា​មជ្ឈិម​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន ​នៅ​លើ​ទឹ​កដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​សម​ប្រកប​តែ​សុខ​សុវត្ថិភាព​ និង​ជោគ​ជ័យ​គ្រប់​ការ​ងារ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ