ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សីប្រ​ចាំក​ម្ពុជា
នាយកដ្ឋានព័ត៌មាន(១)
620
97
        កាល​ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ បាន​ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយឯកឧត្ត​ម ឌឺ មីទ្រី ធីវីត​កូវ (Dmitry Tsvetkov) ឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្ស​ប្រ​ចាំក​ម្ពុជា ។
        នៅក្នុង​ជំនួប​នោះ ឯកឧត្ត​ម ឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សីបាន​ប​ញ្ជាក់ថា តាម​រ​យៈការ​ជួប ពិភាក្សាគ្នាជារឿយៗក្នុង​រ​យៈពេល​ក​ន្ល​ង​ម​ក​បាន​ប​ង្ហាញឲ្យ​ឃើញ​ថា កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ខាង​វិស័យ យោធានៃប្រ​ទេស​ទាំង​ពីរ​បាន​នាំម​ក​នូវ​ល​ទ្ធ​ផ​ល​ជាផ្លែជាផ្កាច្រើន​ដ​ល់ប្រ​ទេស​ទាំង​ពីរ ។ តាម​រ​យៈជំនួប នោះដែរ ឯកឧត្ត​ម ឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សី បាន​ជ​ម្រាប​ជូន ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ អំពីការ អញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិរុស្សី ដែល​បានអញ្ជើញ ឯកឧត្ត​ម ទៀ បាញ់ ទៅធ្វើទ​ស្ស​ន​កិច្ច​ជាផ្លូវ ការ​នៅប្រ​ទេស​រុស្សីតាម​ពេល​វេលាស​ម​ស្រ​ប​នាពេល​ខាង​មុខ។ សេច​ក្តីអញ្ជើញ​ជាផ្លូវ​ការ​នឹង​ត្រូវ​ប​ញ្ជូន​ម​ក​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា តាម​រ​យៈអនុព័ទ្ធ​យោធាក​ម្ពុជាប្រ​ចាំនៅទីក្រុង​ម៉ូស្គូ ស​ហ​ព័ន្ធ​រុស្សី ។ ឯក ឧត្ត​ម បាន​ចាត់ទុក​ការអញ្ជើញ​នេះគឺជាជំហាន​ដ៏សំខាន់ស​ម្រាប់ព​ង្រីក​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ប្រ​ទេស​ទាំង​ពីរ​ ។ ក​ង​ទ័ព​ទាំង​ពីរ ក​ម្ពុជា ស​ហ​ព័ន្ធ​រុស្សី ឲ្យ​បាន​កាន់តែប្រ​សើរ​ឡើង ។​ មាន​ប្រ​សាស​ន៍ឆ្លើយ​ត​ប​វិញ​នាឪកាស​នោះ ឯកឧត្ត​ម ទៀ បាញ់ បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ជួយឧប​ត្ថ​ម្ភ​គាំទ្រ រ​ប​ស់អតីត​ស​ហ​ភាព​សូវៀត ដ​ល់ក​ម្ពុជាក្នុង​រ​យៈពេល​ក​ន្ល​ង​ម​ក លើផ្នែក​សំភារៈប្រើប្រាស់ គ្រឿង​ស​ញ្វាវុធ ម​ធ្យោបាយ​ដឹក​ជ​ញ្ជូន ជើង​គោក ជើង​ទឹក ជើងអាកាស និង​ការ​ប​ណ្តុះប​ណ្តាល​មុខ​ជំនាញ​ប​ច្ចេក​វិទ្យា ផ្សេងៗ ដ​ល់ក​ង​ទ័ព​ក​ម្ពុជាដែល​ជាប្រ​ភ​ព​ធ​ន​ធាន​ម​នុស្ស​មួយ​ដ៏សំ​ខាន់ស​ម្រាប់ប​ម្រើឲ្យ​កិច្ច​ការ​ពារ​ជាតិ មាតុភូមិក​ម្ពុជា បាន​រឹង​មាំ និង​បាន ប​ន្ស​ល់ទុក​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ ។ ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ រ​ហូត​ម​ក​ដ​ល់ពេល​ប​ច្ចុប្ប​ន្ន​នេះ បាន​កំពុង​តែបោះជំហាន ទៅមុខ​យ៉ាង​ស​ក​ម្ម ។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​លើក​ឡើង​ពីគោល​បំណ​ង​ច​ង់ជំរុញ ឲ្យអ្ន​ក​ដែល​ធ្លាប់បាន​ទៅសិក្សានៅស​ហ​ព័ន្ធ​រុស្សី បាន​ជួប​ជុំគ្នា ឬរៀប​ចំជាស​ហ​គ​ម​ន៍និស្សិត​ដែល​ធ្លាប់ បាន​ទៅរៀន​នៅស​ហ​ព័ន្ធ​រុស្សីទុក​ជាប្រ​វ​ត្តិសាស្រ្ត ពីព្រោះអ្ន​ក​ទាំង​នោះប​ច្ចុប្ប​ន្ន​បាន​ក្លាយ​ជាអ្ន​ក​ដឹក​នាំសំខាន់ៗក្នុង​ជួរ ខ.ភ.ម ផ​ង​ដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ