ព័ត៌មាន

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ជួប​ពិភាក្សា​​ការ​ងារ​ជា​មួយ​ឯកឧត្តម​ Jean​ Pierre Lacroix​ ​អគ្គ​លេខា​ធិការ​រង​ អង្គការ​សហ​ប្រជា​ជាតិ ​ទទួល​បន្ទុក​ផ្នែក​រក្សា​សន្តិភាព​
នាយកដ្ឋានព័ត៌មាន(៣)
704
3207 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ជួប​ពិភាក្សា​​ការ​ងារ​ជា​មួយ​ឯកឧត្តម​ Jean​ Pierre Lacroix​ ​អគ្គ​លេខា​ធិការ​រង​ អង្គការ​សហ​ប្រជា​ជាតិ ​ទទួល​បន្ទុក​ផ្នែក​រក្សា​សន្តិភាព​

       រសៀល​ថ្ងៃ​ទី០៦​ ខែ​ធ្នូ ​ឆ្នាំ​២០២៣ ​ក្នុង​ឱកាស​ដឹក​នាំ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ​ស្តីពីការរក្សាសន្តិភាព​ ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី ​៧ ​នៅ​ទីក្រុង​អាក្រា​(ACCRA) សាធារណរដ្ឋ​ហ្គាណា ​(Ghana) ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អម​ដោយ ​នាយ​ឧត្តម​សេនីយ៍ ​សែម សុវណ្ណនី អគ្គនាយក ​មជ្ឈមណ្ឌល​ជាតិ​ រក្សា​សន្តិភាព ​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជា​មួយ ​ឯកឧត្តម​ ហ្សង់ ព្យែរ ឡាក្រស (Jean Pierre Lacroix) អគ្គលេខា​​ធិការ​​រ​ង​ អង្គការ​​ស​ហ​ប្រ​ជា​​ជាតិ​ ​ទទួល​​បន្ទុក​​ផ្នែ​ក​​រក្សា​​សន្តិ​ភាព​​​។

      ​ក្នុង​​ជំនួប​​នោះ​ ឯកឧត្តម​ ​នា​យ​​ឧត្តម​​សេនីយ៍ ​​ទៀ សីហា ថ្លែង​អំណរគុណ​ចំពោះ​អង្គការ​សហ​ប្រជាជាតិ​ ដែល​បាន​គាំទ្រ​ចំពោះ​កម្ពុជា​ ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ​និង​អនុញាត​អោយ ​កម្ពុជា​បន្ត​បេសក​កម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​។​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​ពាំ​នាំ​នូវ​ការ​សួរ​សុខ​ទុក្ខ​ពី ​សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អតីត​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ជូន​​ចំពោះ ​ឯកឧត្តម ហ្សង់ ​ព្យែរ​ ឡា​ក្រស​ និង​​សហការី ​ព្រម​ទាំង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ​សហ​ប្រជាជាតិ​ ដែល​នៅ​តែ​បន្ត​គាំទ្រ​ដល់កម្ពុជា​ ក្នុង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​។ 

       មាន​មតិ​ឆ្លើយ​តប​វិញ ​ឯកឧត្តម​ ហ្សង់​ ព្យែរ​ ឡា​ក្រស ​បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ចូល​រួម​ក្នុ​ង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ការ​រក្សា​សន្តិភាព​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី​ ៧ ​នៅ​ទីក្រុង​អាក្រា​(ACCRA) សាធារណ​រដ្ឋ​ហ្គាណា ​(Ghana) ​នា​ពេល​នេះ ​និង​ថ្លែង​អំណ​រ​គុណ ​ការ​បរិច្ចាក​ដ៏​ធំ​ធេង​ពី​សំណាក់ ​យុទ្ធជន​ យុទ្ធនារី​កម្ពុជា​ ក្នុង​ប្រតិបត្តិការ​រក្សា ​សន្តិភាព ​ដែល​ការ​បរិច្ចា​ក​កម្លាំង​នេះ​ មាន​សារៈ​សំខាន់​ណាស់ ​ដែល​កង​កម្លាំង​របស់​កម្ពុជា​បាន​ចូល​រួម​ក្នុង​បេសក​កម្ម​ពេល​ខ្លះ​ប្រឈម ​នឹង​ហានិភ័យ​ខ្ពស់​ និង​មាន​ភាព​ស្មុគ​ស្មាញ។​ ឯកឧត្តម ​បញ្ជាក់​ថា​៖ អង្គការ​សហប្រជា​ជាតិ ​នឹង​បន្ត​ការ​សហការ​គាំទ្រ​ដល់​ការ​ចូល​រួម​របស់​កម្ពុជា​បន្ត​ទៀត ​ក្នុង​នោះ ​ឯកឧត្តម ​បាន​ចាត់​ទុក​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ ដែល​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ការ​រក្សា​សន្តិភាព​ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី ​៧ ​គឺ​មាន​សារៈ​សំខាន់​ណាស់ ​ដែល​កម្ពុជា​បាន​បញ្ចូល​កង​កម្លាំង​ក្នុង​ប្រពន្ធ័​ ត្រៀម​ជាស្រេច​ គឺ​មាន​កង​កំទេច​គ្រឿង​ផ្ទុះ ​បោស​សំអាត​មីន​ គឺ​ជា​សមត្ថភាព​ដ៏​សំខាន់​ក្នុង​តំបន់​បេសក​កម្ម​ ដែល​កម្ពុជា​មាន​សមត្ថភាព​ខ្ព​ស់ និង​ជំនាញ​ក្នុង​ការ​បន្សាប​ឧបករណ៍​គ្រឿង​ផ្ទុះ​កែ​ច្នៃ​ផង​ និង​ការ​បោ​ស​សំអាត​មីន​ផង​ដែរ​។​

       ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​បញ្ចាក់​ពី​ការ​បន្ត​បេ្តជ្ញា​ របស់​កម្ពុជា​ក្នុង​ការ​បញ្ចូល​កម្លាំង​ក្នុង​ប្រពន្ធ័​ត្រៀម​ជា​ស្រេច​ ដែ​ល​មាន​៖ ១​កង​វិស្វកម្ម​ព្រលាន​យន្ត​ហោះ, ​១កង​កំទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​-បោស​សំអាត​មីន​, ១​កង​អាវុធ​ហត្ថ​ និង​១​កង​ស្ពាន​លើ​គោក ​និង​បណ្តែ​តទឹក​ ដើម្បី​ឆ្លើយ​តប​អោយ​បាន​ទាន់​ពេល​វេលា​ នៅ​ពេល​មាន​សំណូមពរ​ពី​អង្គការ​សហ​ប្រជា​ជាតិ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ