ព័ត៌មាន

ពិធីបូក​សារុប​ការ​ងារ​កីឡាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ឆ្នាំ២០១៥
នាយកដ្ឋានព័ត៌មាន(១)
663
98

ម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ បាន​ប្រារ​ព្ធ​ពិធីបូក​សារុប​ការ​ងារ​កីឡា ខ.ភ.ម  ឆ្នាំ
២០១៥ និង​ទិស​ដៅផែន​ការ​ឆ្នាំ២០១៦ នាព្រឹក​ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិប​តីភាពឯ.ឧនាយ
ឧត្ត​ម​សេនីយ៏ ម៉ឹង សំផ​ន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​ក្រុម​ប្រឹក្សាកីឡា ខ.ភ.ម ។
ក្នុង​រ​បាយ​ការ​ណ៏បូក​សារុប  ដែល​លើក​ឡើង​ដោយ  ឯ.ឧ ឧត្ត​ម​សេនីយ៏ឯក តែម ម៉ឺន   នាយ​ក
ម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ខ.ភ.ម បានឲ្យ​ដឹង​ថា ៖    ដោយ​បាន​ការ​យ​ក​ចិត្ត​ទុក​ដាក់ពីសំណាក់ប្រ​មុខ​រាជ​រ​ដ្ឋាភិ
បាល​ដែល​មាន ស​ម្ដេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ព្រ​ម​ទាំង​មាន​ការ
ឧប​ត្ថ​ម្ភ ចំពោះគោល​ន​យោបាយ​វិស័យ​កីឡា ពីសំណាក់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិក​ន្ល​ង​ម​ក   បាន
ធ្វើឲ្យ​កីឡា ខ.ភ.ម មាន​ការអភិវ​ឌ្ឍ​ន៏រីក​ចំរើន ធំធាត់ ដុះដាល ជាប​ន្ត​ប​ន្ទាប់។ ឯ.ឧ បាន​ប​ន្តឲ្យ​ដឹង​ទៀត
ថា ៖   ក្នុង​ឆ្នាំ ២០១៥ នេះ   កីឡាក​រ   និង​កីឡាការិនីរ​ប​ស់ ខ.ភ.ម យើង​បាន​ធ្វើការ​ប្រ​កួត​ថ្នាក់ជាតិក្នុង
នោះល​ទ្ធ​ផ​ល​គឺទ​ទួល​បាន​មេដាយ​ចំនួន ៩៧ មេដាយ  ក្នុង​នោះមាន មាស ៤៤ , ប្រាក់ ២៥ , សំរឹទ្ធ២៨
ពាន​ចំនួន ៩ ពាន , ខ្សែក្រ​វាត់ ចំនួន ៤ ខ្សែ និង​ម៉ូតូ ចំនួន ១ គ្រឿង ។  ចំពោះការ​ប្រ​កួត​កីឡាថ្នាក់អន្ត​រ
ជាតិ  ដែល​ទៅតាម​រ​យៈការ​ចាត់ប​ញ្ជូន​រ​ប​ស់រាជ​រ​ដ្ឋាភិបាល  គឺទ​ទួល​បាន​ល​ទ្ធ​ផ​ល​មេដាយ​សារុប​ចំនួន
២៧ មេដាយ ក្នុង​នោះ ៖ មេដាយ​មាស​ចំនួន ៦ , មេដាយ​ប្រាក់ចំនួន ៧ , មេដាយ​សំរឹទ្ធ​ចំនួន ១៤ , និង
ពាន ១ ។  
     ចំពោះវីរៈកីឡាការិនីប៉េត​ង់ កែ ឡេង ឯ.ឧ តែម ម៉ឺន បាន​ប​ញ្ជាក់ថា៖  គឺទ​ទួល​បាន​ចំណាត់ថ្នាក់
លេខ ១ បាន​មេដាយ​មាស ១  និង​ពាន​រ​ង្វាន់ ១ ជាលើក​ទី ២  ក្នុង​ការ​ប្រ​កួត​ចំណាត់ថ្នាក់ពិភ​ព​លោក។
ហើយ​ក​ត្រូវ​បាន​ស​ម្ដេច​តេជោ ហ៊ុន សែន បំពាក់គ្រឿងឥស្ស​រ​យ​យ​ស  នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាថ្នាក់ជាតូប​ការ និង​បាន​ផ្ដ​ល់ថ​វិការ​ផ្ទាល់រ​ប​ស់ ស​ម្ដេច ចំនួន ១ ម៉ឺន​ដុល្លា ប​ន្ថែម​ពីលើប្រាក់រ​ង្វាន់ចំនួន១២០
លាន​រៀល​ផ​ង​ដែរ ។
            មាន​ប្រ​សាស​ន៏សំណេះសំណាល​ក្នុងឱកាស​នោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ម៉ឹង សំផ​ន    បាន
ថ្លែង​នូវ​ការ​កោត​ស​រ​សើរ  និង​វាយ​តំលៃខ្ព​ស់ចំពោះការ​ខិត​ខំប្រឹង​ប្រែង    ដោយអស់ពីកំលាំង​កាយ​ចិត្ត​រ​ប​ស់ថ្នាក់ដឹក​នាំ គ្រូប​ង្វឹក កីឡាក​រ កីឡាការិនី ទាំងអស់ដែល​បាន​សំរេច​ល​ទ្ធ​ផ​ល​ជោគ​ជ័យ នាំម​ក​ស្នា
ដៃ និង​កិត្តិយ​ស​ធំធេង​ជូន​ក្រុម​ប្រឹក្សាកីឡា ខ.ភ.ម និង​ក្រ​សួង​ការ​ពារ​ជាតិ ។   ឯ.ឧ រ​ដ្ឋ​លេខាធិការ​បាន
ប​ន្ត​ទៀត​ថា៖  កីឡា ខ.ភ.ម យើង​មាន​មោទ​ន​ភាព​បំផុត​ដែល​ទ​ទួល​បាន​លើវិញ្ញាសារ​ប៉េត​ង់ ដែល​វីរៈកី
ឡាការិនីប៉េត​ង់  កែ ឡេង  ជាកីឡាការិនីក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដ​ណ្ដើម​បាន​មេដាយ​មាស និង​ពាន
រ​ង្វាន់ពិភ​ព​លោក​ដ​ល់ទៅ ២ ជំនាន់ ធ្វើឲ្យ​កេរ្តិ៏ឈ្មោះកីឡា ខ.ភ.ម ល្បីពេញ​ទូទាំង​ប្រ​ទេស   និង​នៅលើសាក​ល​លោក  ហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ពីសំណាក់ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ថែម​ទៀត ។
ឯ.ឧ បាន​ប​ញ្ជាក់ថា ៖  កីឡានាំម​ក​នូវ​សុខ​ភាព,សាម​គ្គីភាព,មិត្ត​ភាព ការ​យោគ​យ​ល់គ្នា ទំនាក់ទំន​ង​យ៉ាង​ជិត​ស្និទ និង​ឈាន​ទៅជាកំលាំង​សាម​គ្គីជាធ្លុង​មួយ ដើម្បីរួម​គ្នាការ​ពារ​ជាតិមាតុភូមិ ។   ឯ.ឧ
ក៏បាន​ផ្តាំផ្ញើរ​ដ​ល់ថ្នាក់ដឹក​នាំ គ្រូប​ង្វឹក កីឡាក​រ កីឡាការិនី ទាំងអស់ត្រូវ​ប​ន្ត​ខិត​ខំប្រឹង​ប្រែង​យ​ក​ចិត្ត​ទុក
ដាក់ធ្វើផែន​ការ​ហ្វឹក​ហាត់ និង​ហ្វឹក​ហាត់ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ល​ក្ខ​ណៈប​ច្ចេក​ទេស​មាន​ល​ក្ខ​ណៈស្ត​ង់ដា
ដើម្បីប​ង្កើន​កំរិត​ប​ច្ចេក​ទេសឲ្យ​បាន​ខ្ព​ស់រ​ក្សាបាន​នូវ​ថាម​ព​ល និង​ភាពអំណ​ត់បាន​ល្អ។  ជាមួយ​គ្នានេះដែរ​កីឡាក​រ កីឡាការិនី ទាំងអស់ត្រូវ  ប្រ​កាន់ខ្ជាប់នូវ​ក្រ​ម​សីល​ធ​ម៌ ឲ្យ​បាន​ខ្ព​ស់    និង​ត្រូវ​ជ្រួត​ជ្រាប​នូវ
ល​ក្ខ​ន្តិកៈ និង​ប​ទ​ប​ញ្ជាប​ច្ចេក​ទេស ហើយអនុវ​ត្តឲ្យ​បាន​ល្អប្រ​សើរ ។
ក្នុងឱកាស​នោះផ​ង​ដែរ  គ​ណៈអធិប​តីក៏បាន​បំពាក់ឋាន​ន្ត​រ​ស​ក្តិ និង​មេដាយ​ជូន​ដ​ល់នាយ  និង​ព​ល​ទាហាន​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​កីឡា ខ.ភ.ម ដែល​មាន​ស្នាដៃជាច្រើន ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ