ឯកឧត្តម នាយឧត្តមសេនីយ៍ ឯ.ឧ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូក្រសួងការពារជាតិទៅចូលរូមក្នុងពិធីអបអរខួបលើកទី ៤០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៥ ។
នាឪកាសដ៏មហាឡាឬកនោះ ឯ.ជុំម៉ាលី សាយ៉ាសន អគ្គលេខាធិការមជ្ឈឹមបក្ស និង ជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឡើងថ្លែងសន្ទរកថា ដោយបានគូសបញ្ជាក់ថា៖ នៅថ្ងៃទី ២ ធ្នូ នេះ ប្រជាជនឡាវគ្រប់ស្រទាប់វណ្ណៈ ជនជាតិភាគតិច បានមកជួបជុំគ្នាដើម្បីប្រារព្ធខួបលើកទី ៤០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ឯ. បានបញ្ជាក់ថាៈ ចាប់ ពីថ្ងែ ២ ធ្នូ ១៩៧៥មក ប្រទេសឡាវទាំងមូលបានទទួលឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីទាំងស្រុងជូនជាតិមាតុភូមិរបស់ខ្លួន ។ ការប្រកាសបង្កើតជាផ្លូវការនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាលទ្ធផលទទួលបានមករាប់ទស្សវត្សកន្លងមកនេះ គឺ បានមកពីការខិតខំប្រឹងប្រែងរដឹកនាំប្រកបទៅដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំ បក្ស រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ឯ.ជុំម៉ាលី បានបញ្ជាក់ទៀតថា៖ លទ្ធផលក្នុងរយៈពេល ៤០ឆ្នាំនេះវាគឺជាជោគជ័យ នៃមហាសាមគីដ៏ធំធេងរបស់ប្រជាជនឡាវទាំងមូល ព្រមទាំងការឯកភាព សហការគ្នារវាងកងទ័ព និង ប្រជាជនឡាវ។ ជោគជ័យដែលទទួលបានកន្លងមកនេះវាក៍បានមកពីការរួមសហការសាមគ្គីគ្នាជាបងប្អូនរវាងកងទ័ព និង ប្រជាជនឡាវ និង រវាងកងទ័ពប្រជាជនវៀតណាម ជាមួយកងទ័ព និងប្រជាជនកម្ពុជា ជាបងប្អូនផងដែល ។ ជាមួយនិងការប្រារព្ធប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងែ ទី ២ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម ជុំម៉ាលី បានសង្កត់ធ្ងន់ថា៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងបន្តការកសាងសេដ្ឋកិច្ច និង ជំរុញដល់ការអភិវឌ្ឍន៍ប្រទេសឡាវ អោយកាន់តែមានការរីកចំរើន ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនឡាវអោយបានកាន់តែប្រសើរជាងមុន ។ នៅក្នុងឪកាសប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ( ២ធ្នូ ១៩៧៥ . ២ ធ្នូ ២០១៥ ) នាឪកាសនោះដែល អង្គមិទិញក៏បានទស្សនាក្បួនព្យូរហយាត្រា ដែលមានផែនក្បួនព្យូហយាត្រានាំមុខ ដោយកងទ័ពប្រជាជនឡាវ និង ផែនព្យូរហយាត្រាជាច្រើនទៀត ដែលបានបង្ហាញនូវសមិទ្ធជាច្រើនដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសំរេចបានក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ។