ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ដំណើរទស្សនកិច្ច ឯ.ឧ ឧបនាយករដ្ធមន្ត្រី ទៀ បាញ់ នៅសាធារណរដ្ធសង្គមនិយមវៀតណាម
នាយកដ្ឋានព័ត៌មាន(១)
625
facebook
twitter
email
អនុវត្តន៍តាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯ.ឧនាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរដោយឯ.ឧនាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញដឹកនាំ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ទៅធ្វើទស្សនៈកិច្ច និងចូលរួមក្នុងពិធីចុះហត្ថលេខាលើផែនការ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំង២កម្ពុជា-វៀតណាម ឆ្នាំ2016 ដែលបានប្រព្រឹត្តិទៅនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។
ពេលអញ្ជើញទៅដល់ក្រសួងការពារប្រទេសវៀតណាមគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីឯ.ឧនាយឧត្តមសេនីយ៍ហ្វុង ក្វាងថាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ហើយក្នុងឳកាសធ្វើពិធីទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូបក្រសួងការពារជាតិកម្ពុជានាឳកាសនោះក៏បានធ្វើពិធីត្រួតពល កងកិត្តិយស កងទ្រែទ័ពនៃកងទ័ពប្រជាជនវៀតណាម និងគោរពទង់ជាតិនៃប្រទេសទាំង២កម្ពុជា-វៀតណាមផងដែរ។
នៅក្នុងកិច្ចសន្ទនារវាងរដ្ឋមន្រ្តីក្រសួងការពារជាតិទាំង២ មុនពិធីចុះហត្ថលេខាឯ.ឧ ហ្វ៊ុង ក្វាងថាញ់ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានសំដែងការស្វាគមន៍ចំពោះគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។ឯ.ឧបានបញ្ជាក់ទៀតថា ប្រទេសទាំង២កម្ពុជា-វៀតណាម ក៏ដូចជាកងទ័ពទាំង២ មានប្រវត្តិសាស្រ្ត ប្រពៃណី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកតាំងពីយូយាណាស់មកហើយ ហើយក្នុងនោះឯ.ឧរដ្ឋមន្រ្តីបានចាត់ទុកដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជានៅវៀតណាមពេលនេះគឺមានសារៈសំខាន់យ៉ាងធំធេង ដើម្បីបន្តអនុវត្តនូវផែនការ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង២ សំរាប់ឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០។ឯ.ឧហ្វុង ក្វាងថាញ់បានសំដែងនូវក្តីសង្ឃឹមថា ដំណើនទស្សនៈកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជានៅវៀតណាមពេលនេះបាននាំមកនូវការពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង២កាន់តែប្រសើរឡើងថែមទៀត។
មានមតិឆ្លើយតបវិញនាឳកាសនោះឯ.ឧទៀ បាញ់បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តន៍ផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំង២កម្ពុជា-វៀតណាមឆ្នាំ២០១៥ដែលបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កាតាមផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំបានកំណត់។
ឯ.ឧទៀ បាញ់បានបញ្ជាក់ថា លទ្ធផលដែលកងទ័ពទាំង២ទទួលបានគឺបានបង្ហាញអោយឃើញពី ការពង្រឹងពង្រីកកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងកងទ័ពទាំង២ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ សំរាប់ការកសាងអភិវឌ្ឍន៍ប្រទេសជាតិទាំង២ កងទ័ពទាំង២ ព្រមទាំងបានបង្កើន និងពង្រីកចំណងទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកងទ័ពទាំង២កាន់តែមានការរីកចំរើន និងរឹងមាំថែមទៀត ។ឆ្លៀតក្នុងឳកាសនេះដែរឯ.ឧទៀ បាញ់ក៏បានជំរាបជូនរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម អំពីការវិវត្តរីកចំរើនក្នុងខ.ភ.មដែរនៅក្នុងឆ្នាំ២០១៥នេះខ.ភ.ម បានប្រមូលផ្តុំអនុវត្តភារកិច្ចរបស់ខ្លួនក្នុងវិស័យការពារជាតិ ស្របតាមកម្មវិធីនៃនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល លើយុទ្ធសាស្រ្តការពារជាតិ និងផែនការកែទំរង់ខ.ភ.ម៥ឆ្នាំ ទទួលបានជោគជ័យគួរជាទីមោទនៈ ។ទន្ទឹមនឹងនេះខ.ភ.មបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីរក្សាបាននូវការទំនាក់ទំនងគ្នាល្អប្រសើរ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងដោយសន្តិវិធី ។ឆ្លៀតនៅក្នុងឳកាសនេះដែររដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំង២កម្ពុជាវៀតណាម ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកជុំវិញកិច្ចការនយោបាយ សន្តិសុខ សេដ្ឋកិច្ចដែលកំពង់កើតមានឡើងនៅក្នុងតំបន់ រួមទាំំងបញ្ហាប្រឈមនានាដែលកំពង់កើតមានឡើងនៅក្នុងតំបន់ និងនៅលើពិភពលោក។បន្ទាប់មកឯ.ឧទៀ បាញ់ និងឯ.ហ្វុង ក្វាងថាញ់ ក៏បានចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៦ ផងដែរ។
ក្នុងឳកាសអញ្ចើញទៅបំពេញទស្សនៈកិច្ចជាផ្លូវការនឹងជាមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ឯ.ទៀ បាញ់ឧបនាយករដ្ឋ រដ្ឋមន្រ្តីការពារជាតិអមដំណើរដោយឯ.នាយឧត្តមសេនីយ៍នាង ផាតរដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងសមាជិកគណប្រតិភូទាំងអស់ក៏បានអញ្ជើញទៅធ្វើទស្សនៈកិច្ចនៅកងវរៈសេនាតូចរថពាសដែកលេខ៤៧របស់បញ្ជាការដ្ឋានយោធា រដ្ឋធានីហាណូយ។
លោកឧត្តមសេនីយ៍ត្រី ង្វៀន ដន អញ់ មេបញ្ជាការបញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយបានបញ្ជាក់អោយ ដឹងថាបញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៦ ។ដោយលោកវរៈសេនាតូចរថពាសដែកលេខ៤៧របស់បញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ។អង្គភាពរថពាសដែកលេខ៤៧ ក្រៅពីមានភារកិច្ចការពារភូមិសាស្រ្តរដ្ឋធានីហាណូយអង្គភាពមានភារកិច្ចត្រៀមលក្ខណៈជួយ សង្គ្រោះ ប្រជាពលរដ្ឋវៀតណាមចេញពីគ្រោះធម្មជាតិ ផ្សេងៗ ។ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ពីបានបង្កើតវរៈសេនាតូចរថពាសដែលលេខ៤៧អង្គភាពបានយកចិត្តទុកដាក់ហ្វឹកហ្វឺនជំនាញបច្ចេកទេសកសាងជាតិអភិវឌ្ឍន៍អង្គភាពអោយមានការរីកចំរើនជាបន្តបន្ទាប់ ។ក្នុងឳកាសចុះធ្វើទស្សនៈកិច្ចនៅអង្គភាពកងវរៈសេនាតូចរថពាសដែកលេខ៤៧ នាឳកាសនោះឯ.ទៀ បាញ់បានសំដែងនូវការកោតសសើរចំពោះការរីកចំរើនរបស់កងវរៈសេនាតូចរថពាសដែកលេខ៤៧របស់បញ្ជាការដ្ឋានយោធាទីក្រុងហាណូយលើការងារកសាងលទ្ធិភាពហ្វឹកសហ្វឹនចិញ្ចឹមទ័ពមានការរីកចំរើនជាលំដាប់ ។ឯ.ឧបានចាត់ទុកការរីកចំរើនរបស់កងវរៈសេនាតូចរថពាសដែលលេខ៤៧គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដឹកនាំរបស់មេបញ្ជាការ មេបញ្ជាការរងក្នុងអង្គភាពដែលធ្វើអោយជីវភាពរស់នៅប្រចាំថ្ងៃក្នុងអង្គភាពមានលក្ខណៈល្អប្រសើរ។
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា បិទវគ្គហ្វឹកហ្វឺនវិស្វកម្មគ្រឿងចក្រធុនធ្ងន់ត្រីភាគីកម្ពុជា-កូរ៉េ-អសប
រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរកម្ពុជា-ថៃ ប្ដេជ្ញាពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ដើម្បីធ្វើឲ្យព្រំដែនប្រទេសទាំងពីរមានសន្តិភាពយូរអង្វែង
ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែវិច្ឆិកា ទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២៣ ក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រកាសតែងតាំងមុខតំណែងសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម នាង ផាត អនុញ្ញាតឲ្យសេនានុព័ន្ធយោធាចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងបង្ហាញមុខពិភាក្សាការងារ
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន ៖ ស្តីពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ...
សេចក្តីណែនាំ ៖ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ...
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សារជូនពរ
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សាររំលែកទុក្ខ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សារជូនពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទ...
សារលិខិតថ្វាយព្រះពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូ...
វីដេអូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិការលើកទិសដៅប្រចាំខែធ្នូ
មជ្ឈមណ្ឌលសន្តិភាពបានរៀបចំបិទវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចំការមីនថ្នាក់អាស៊ាននិងតំបន់លើកទី៦នៅទីស្តីការក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
សម្តេចពិជ័យសេនាទៀ បាញ់បានផ្តល់រង្វាន់ដល់គ្រូបង្វឹកកីឡាករស៊ីហ្គេម២០២៣នៅក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទស្សនៈកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមហើយបានទៅដាក់កម្រងផ្កានៅស្ទូបវិរៈជន
សម្តេចមហាបវរធិបតីបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើទី២៨ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៩៥ដល់៩វិច្ឆិកាឆ្នាំ២០២៣នៃការបង្កើតកងទ័ពពិសេស
សិក្ខាសាលានៃកាចងសម្ឋ័នមេត្រីភាពរវាងកងទ័ពជាមួយអង្គភាពស៊ីវិលស្ថិតក្រោមអធិបតីភាពឯកឧត្តមទៀ សីហា