ព័ត៌មាន

ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ជួប​ប្រ​តិភូកូរ៉េ
នាយកដ្ឋានព័ត៌មាន(១)
625
105
            ក្នុងឱកាស​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​និង​ពិភ​ក្សាការ​ងារ​ជាមួយ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ កាល​ពីរ​សៀល​ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥ ឯ.ឧ គីម ស៊ុង​ចាន ស​មាជិក​គ​ណៈក​ម្មាធិការ​ការ​ពារ​ជាតិ ស​ភាជាតិនៃសាធារ​ណ​រ​ដ្ឋ​កូរ៉េ និង​ប្រ​តិភូបាន​ថ្លែងអំណ​រ​គុណ​ចំពោះក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់និង​ផ្ដ​ល់ឱកាស​ដ​ល់ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​តិភូ ឯ.ឧ ក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជាទ​ទួល​បាន​ជោគ​ជ័យ ។
        ឯ.ឧ គីម ស៊ុង​ចាន បាន​ជំរាប​ដ​ល់ ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ថា ៖ ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​តិភូ ឯ.ឧ នាពេល​នេះគឺនាំម​ក នាំម​ក​នូវ​ការ​ព​ង្រឹង និង​ព​ង្រីក​សាម​គ្គីភាព មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​ទាំង២ ក​ម្ពុជា . កូរ៉េ អោយ​កាន់តែរឹង​មាំថែម​ទៀត។ ដោយ​ក​ន្ល​ង​ម​ក​ក​ង​ទ័ព​យើង​ទាំង ២ បាន​ប​ង្ហាញ​តាម​រ​យៈ ការ​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នានៅក្នុង​ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ ៧០ និង ក្នុង​ក​ងឯក​ភាព​មួយ​ចំនួន​ទៀត ក្នុង​ការ​ក​សាង និង ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ក្នុង​ជួរ ខ.ភ.ម   ។
 ឯ.ឧ បាន​ប​ញ្ជាក់ប​ន្ថែម​ទៀត​ថា ៖ ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​តិភូ ឯ.ឧ នាពេល​នេះគឺបាន​ឃើញ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា កំពុង​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង តាម​រ​យៈការអភិវ​ឌ្ឍ​ន៏ប្រ​ទេស​រ​ប​ស់ខ្លួន​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រ​ទេស​មាន​ស​ន្តិភាព និង​មាន​ស្ថេរ​ភាព​ន​យោបាយ ។ ទ​ន្ទឹម​នឹង​នេះ ឯ.ឧ គីម ស៊ុង​ចាន មាន​ជំនឿយ៉ាង​មុត​មាំថា ៖ តាម​រ​យៈការ​ប​ង្កើន​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​ទាំង២ ក​ម្ពុជា . កូរ៉េ នោះទៅថ្ងៃអនាគ​ត ខ.ភ.ម នឹង​មាន​ការអភិវ​ឌ្ឍ​ន៏ , មាន​ការ​រីក​ចំរើន ហើយ​កាន់តែរឹង​មាំជាប​ន្ត​ប​ន្ទាប់ ។
    ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ ​ថ្លែង​ជួស​មុខឱ្យ​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនិង​ខ.ភ.ម ទាំងអស់បាន​ថ្លែង​នូវ​ការ​ស្វាគ​ម​ន៍ចំពោះដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូព្រ​ម​ទាំង​ជូន​ព​រអោយ ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ខ្លួន​លើទឹក​ដីព្រះរាជាណាច​ក្រ​ក​ម្ពុជា។ក្នុងឱកាស​នោះផ​ង​ដែរឯ.ឧក៏បាន លើក​ឡើង​នូវ​ស្មារ​តីសាម​គ្គីភាព​ មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​កាន់តែរឹង​មាំរ​វាង​រ​ដ្ឋាភិបាល,ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង២ក​ម្ពុជា.កូរ៉េដែល​ក្រ​សួង​ការ​ពារ​ជាតិយើង​ទាំង២បាន
ចុះអនុស្សារ​ណៈធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទៅវិញ​ទៅម​ក​តាំង​ពីឆ្នាំ២០១២ម​ក​ម៉្លេះ ។ តាម​រ​យៈការ​ជួយ ឧប​ត្ថ​ម្ភ​គាំទ្រ​ទាំង​ស្មារ​តីសំភារៈនិង​ការ​ជួយ​ប​ណ្ដុះប​ណ្ដាល​ធ​ន​ធាន​ម​នុស្សឱ្យ​ដ​ល់ខ.ភ.ម​ពីសំណាក់ក​ង​ទ័ព​សាធារ​ណ​រ​ដ្ឋ​កូរ៉េក​ន្ល​ង​ម​ក ឯ.ឧ បាន​ប​ញ្ជាក់ថា នេះគឺជាការ​ចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើកំណែរ ទំរ​ង់រ​ប​ស់ ខ.ភ.ម​ស្រ​ប​តាម​យុទ្ធ​សាស្រ​ច​តុកោណ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាដែល​មាន​ស​ម្តេច តេជោ ហ៊ុន សែន ជាប្រ​មុខ​ដឹក​នាំ  ៕

       

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ