ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប​ជាមួយ​សិក្ខាកាម​យោធាក​ម្ពុជា រៀន​នៅទីក្រុង​ហាណូយ​វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
631
106
    ក្នុងឪកាស​ប​ញ្ច​ប់ដំណើរ​ទ​ស្ស​ន​កិច្ច​ជាមិត្ត​ភាព និង​ជាផ្លូវ​ការ​នៅសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម និយ​ម​វៀត​ណាម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ គ​ណ​ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដឹក​នាំ ដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ  អម​ដំណើរ​ដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិកាក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំងឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជាមេប​ញ្ជាការ ក​ង​ទ័ព​ជើង​គោក ជើង​ទឹក ក​ង​រាជអាវុធ ហ​ត្ថ អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង និង​នាយ​ក​បានអម​ដំណើរ​ទាំងអស់ បានអញ្ជើញ​ទៅសាក​សួរ សុខ​ទុក្ខ ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​យោធាក​ម្ពុជា ដែល​កំពុង​សិក្សានៅទីក្រុង ហាណូយ សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ។
    សូម​ប​ញ្ជាក់ថា នៅឆ្នាំ២០១៥ នេះមាន​សិក្ខាកាម​យោធាក​ម្ពុជាចំនួន៧១០នាក់ ដែល បាន​នឹង​កំពុង​សិក្សានៅរ​ដ្ឋ​ធានីហាណូយ ភាគ​ខាង​ជើង​នៃប្រ​ទេស​វៀត​ណាម ក្នុង​នោះមាន សិក្សានៅវិទ្យាស្ថាន​ការ​ពារ​ជាតិ វិទ្យាស្ថាន​ន​យោបាយ​យោធា វិទ្យាស្ថាន​ប​ច្ចេក​ទេស​យោធា វិទ្យាស្ថាន​ពេទ្យ​យោធា១០៣ វិទ្យាស្ថាន​វិទ្យ​សាស្រ្ត​យោធា វិទ្យាស្ថាន​ភ​ស្ភុភា ការ​ពារ​ព្រំដែន យោធា វិទ្យាស្ថាន​យុទ្ធ​សាស្រ្ត​ការ​ពារ​ប្រ​ទេស ការ​ពារអាកាស ទ័ពអាកាស សាលាទ័ព ពិសេស  សាលានាយ​ទាហាន​កាំភ្លើង​ធំ សាលានាយ​ទាហាន​រ​ថ​ក្រោះ រ​ថ​ពាស​ដែក សាលា នាយ​ទាហាន​គីមីសាស្រ្ត និង​ម​ហាវិទ្យាល័យ​ន​យោបាយ យោធា ។
    ក្នុង​ពិធីសំណេះសំណាល​ជាមួយ​សិក្ខាកាម​យោធាក​ម្ពុជា ដែល​កំពុង​សិក្សានៅរ​ដ្ឋ ធានីហាណូយ  សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម នាឪកាស​នោះ ឯកឧត្ត​ម ទៀ បាញ់ បាន​ជ​ម្រាប​ជូន​ដ​ល់សិក្ខាកាម​ទាំងអស់អំពីស​ភាព​ការ​ណ៍នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជានា ពេល​ប​ច្ចុប្ប​ន្ន ព្រ​ម​ទាំង​ការ​ដឹក​នាំដ៏ត្រឹម​ត្រូវ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាដែល​មាន​ស​ម្តេចអគ្គ ម​ហាសេនាប​តីតេជោ ហ៊ុន សែន ជាប្រ​មុខ​ដឹក​នាំ បាន​ធ្វើឲ្យ​ប្រ​ទេស​ជាតិរ​ប​ស់យើង​ទ​ទួល បាន​នូវ​សុខ​ស​ន្តិភាព ស្ថេរ​ភាព​ល្អប្រ​សើរ​ទូទាំង​ប្រ​ទេស និង​មាន​ការអភិវ​ឌ្ឍ​ន៍លើគ្រ​ប់វិស័យ។ ឯកឧត្ត​ម ទៀ បាញ់​ បាន​ប​ញ្ជាក់ថា ឆ្ល​ង​តាម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏ល្អរ​វាង​ក្រ​សួង​ការ​ពារ​ប្រ ទេស​ទាំង​ពីរ ក​ម្ពុជា និង វៀត​ណាម ដែល​បានអនុវ​ត្ត​ក​ន្ល​ង​ម​ក​នៅក្នុង​ឆ្នាំ២០១៦ខាង​មុខ សិក្ខា កាម ខ.ភ.ម ដែល​ត្រូវ​ប​ញ្ជូន​ទៅសិក្សានៅប្រ​ទេស​វៀត​ណាម និង​មាន​ការ​កើន​ឡើង​ជាង ប​ណ្តាឆ្នាំមុនៗទៀត ។ ឆ្លៀត​នៅក្នុង​ពិធីសំណេះសំណាល​នាឪកាស​នោះ ឯកឧត្ត​ម ទៀ បាញ់ បាន​ផ្តាំផ្ញើរ​ដ​ល់សិក្ខាកាម​យោធាក​ម្ពុជាទាំងអស់ត្រួវ​ខិត​ខំរៀន​សូត្រ​គ្រ​ប់មុខ​ជំនាញ​ ដើម្បីយ​ក ចំណេះដឹង​ទៅប​ម្រើដ​ល់កិច្ច​ការ​ពារ​ប្រ​ទេស​ជាតិ និង​ក​សាងអភិវ​ឌ្ឍ​ន៍មាតុភូមិក​ម្ពុជា ឲ្យ​មាន ការ​រីក​ចំរើន ។
-    ត្រូវ​គោរ​ពឲ្យ​បាន​ម៉ឺង​ម៉ាត់នូវ​ប​ទ​ប​ញ្ញ​ត្តិ និង​វិន័យ​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ពិសេស ប​ទ​ប​ញ្ជាផ្ទៃក្នុង​រ​ប​ស់សាលាដែល​បាន​ដាក់ចេញឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។
-    ត្រូវ​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​ទៅតាម​ក​ម្ម​វិធីរ​ប​ស់សាលាដែល​បាន​រៀប​ចំ ដើម្បី លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព​យ​ល់ដឹង​គ្រ​ប់ផ្នែក គ្រ​ប់វិស័យ ដើម្បីទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ហ្វឹក ហ្វឺន​ប​ណ្តុះប​ណ្តាល​នេះស​ម្រាប់ក​សាង​ខ្លួនឲ្យ​ក្លាយ​ជានាយ​ទាហាន​គំរូ ជានាយ​ទាហាន​ប​ន្ត វេន​ដែល​មាន​ស​ម​ត្ថ​ភាព​ខ្ព​ស់ស​ម្រាប់ទៅបំពេញ​ភារ​កិច្ច​ការ​ពារ​ជាតិមាតុភូមិនាពេលអនាគ​ត។
-    ត្រូវ​មាន​ការ​សាម​គ្គីភាព ឯក​ភាព​ផ្ទៃក្នុង ដោយ​ស​ហ​ការ​ជាមួយ​គ្នាឲ្យ​មាន​ភាព ជិត​ស្និត និង​ត្រូវ​ចេះជួយ​គ្នាទៅវិញ​ទៅម​ក​ក្នុង​ការ​សិក្សា តាម​ពាក្យ​ស្លោក អ្ន​ក​ចេះប​ង្រៀនអ្ន​ក មិន​ចេះ ។
-    ត្រូវ​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់សិក្សាស្វែង​យ​ល់ពីស​ភាព​ការ​ណ៍ជាតិ និង​ការ​ប្រែ ប្រួល​ស​ភាព​ការ​ណ៍អន្ត​រ​ជាតិ ដើម្បីព​ង្រឹង​ព​ង្រីក​ទ​ស្ស​ន​វិស័យ​លើកិច្ច​ការ​ពារ​ជាតិ ឲ្យ​បាន​ទូលំ ទូលាយ​ប​ន្ថែម​ទៀត ។
-    ត្រូវ​ខិត​ខំបំប៉ន​ភាសាប​រ​ទេសឲ្យ​បាន​ជាប្រ​ចាំព្រ​ម​ទាំង​ក្តាប់ឲ្យ​បាន​នូវ​ប​ច្ចេក ទេស​គ​ន្លឹះផ្សេងៗសំដៅប​ង្ក​ភាព​ងាយ​ស្រួល​ដ​ល់ការ​ទំនាក់ទំន​ង​ជាតិអន្ត​រ​ជាតិឲ្យ​បាន​ល្អប្រ​ពៃ និង​គ្មានឧប​ស​គ្គ​ក្នុង​ពេល​បំពេញ​បេស​ក​ក​ម្មឲ្យ​ទ​ទួល​បាន​ជោគ​ជ័យ​ជាប​ន្ត​ប​ន្ទាប់ នៅតាម​ក​ង ឯក​ភាព​ពេល​ប​ញ្ច​ប់វ​គ្គ​សិក្សា ។
នៅក្នុងឪកាស​នោះ ឯកឧត្ត​ម ទៀ បាញ់ ក៏បានឧប​ត្ថ​ម្ភ​ថ​វិការ​ដ​ល់សិក្ខាកាម​យោធា ក​ម្ពុជា ដែល​កំពុង​សិក្សានៅរ​ដ្ឋ​ធានីហាណូយ​ទាំងអស់ចំនួន៧១០នាក់ ក្នុង​ម្នាក់ៗទ​ទួល​បាន ១០០ដុល្លា ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ