ព័ត៌មាន

ឯ.ឧ មាស សាវ៉ន ធ្វើបាឋ​ក​ថានិង​ផ្ស​ព្វ​ផ្សាយ​ព្រឹត្តិការ​ណ៍នៅក​ង​ព​ល​តូច​លេខ១
នាយកដ្ឋានព័ត៌មាន(១)
603
110
ស្មារ​តី៧ម​ក​រា មិន​បាន​យ​ក​ន​រ​ណាម្នាក់ ម​ក​ធ្វើជាស​ត្រូវ​នោះទេ មាន​ស​ត្រូវ​តែមួយ​គ​ត់ គឺរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ដូច​នេះនៅក្នុង បាឋ​ក​ថាស្តីពីជ័យ​ជំនះ៧ម​ក​រា និង​ផ្ស​ព្វ​ផ្សាយ​ព្រឹត្តិការ​ណ៍ថ្មីៗដ​ល់នាយ​ទាហាន ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៍លេខ១ នាព្រឹក​ថ្ងៃទី៣០ ខែធ្នូនេះ នៅទីប​ញ្ជាការ​ល​ង្វែក ខេត្ត កំព​ង់ឆ្នាំង។
ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍រ​ប​ស់ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ព្រ​ហ្ម ផេង នាយ​រ​ង​សេនាធិការ​ចំរុះ នៃ ខ.ភ.ម និង​ជាមេប​ញ្ជាការ ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៍លេខ១ បានឲ្យ​ដឹង​ថា ប​ន្ទាប់ពី បាន​ធ្វើការ​ច​ល័ត​ក​ម្លាំង​ពីទិស​ប្រាសាទ​ព្រះវិហារ​ចូល​ទីតាំង​វិញ, ក្នុង​ឆ្នាំ២០១៥នេះ ក​ង​ព​ល​បាន​រៀប​ចំចាត់តាំង​ក​ម្លាំង ២ក​ង​វ​រ​សេនាតូច​រៀប​រ​យ ត្រៀម​ច​ល័ត​ស​ហ​ការ ការ​ពារ​ស​ន្តិសុខ ស​ណ្តាប់ស​ង្គ​ម(ពេល​មាន​ប​ទ​ប​ញ្ជា)។ បាន​ដំណើរ​ការ​ហ្វឹក​ហ្វឺន​រៀន សូត្រ​ជាប្រ​ចាំ លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព នាយ និង​ព​ល​ទាហាន​បាន​ចំនួន ១១វ​គ្គ, ក​សាង ជួស​ជុល​សំណ​ង់អគារ​ទីប​ញ្ជាការ ផ្ទះបាយ លេណ​ដ្ឋាន ប​ណ្តាញ​ទឹក និង​ផ្ទះគ្រួសារ ក​ង​ទ័ព​ជាអំណោយ​រ​ប​ស់ស​ម្តេជ​តេជោ មាន​ចំនួន ២៧ខ្ន​ង។ ទ​ន្ទឹម​នេះបាន​យ​ក​ចិត្ត ទុក​ដាក់ប​ង្ក​ប​ង្កើន​ផ​ល ចិញ្ចឹម​ស​ត្វ​លើក​ក​ម្ព​ស់ជីវ​ភាព​រ​ស់នៅក​ង​ទ័ព។
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន បាន​ថ្លែង​ថា ជ័យ​ជំនះ៧ម​ក​រា ខួប​លើក​ទី៣៧ ឆ្នាំ២០១៦ខាង​មុខ​នេះ នឹង​ប្រារ​ព្ធ​ឡើង​ដើម្បីរំលឹក​នៃត​ស៊ូរ​ប​ស់វីរៈយុទ្ធ​ជ​ន ប្រ​ជាជ​ន ក​ម្ពុជា និង​ប​ន្ត​ការ​ក​សាង​ឈាន​ឆ្ពោះទៅអនាគ​ត និង​ទ​ប់ស្កាត់មិនឲ្យ​ក​កើត​ជាថ្មីនៃរ​ប​ប ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត​នៅលើទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។ ឯ.ឧ នាយឧត្ត​ម សេនីយ៍ បាន​មាន​ប្រ​សាស​ន៍ថា នៅក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ស​ភាព ការ​ណ៍នៅលើស​ក​ល​លោក និង​ក្នុង​តំប​ន់បាន​និង​កំពុង​វិវ​ត្ត​ន៍ប្រែប្រួល ស្រ​ប​ជាមួយ​នឹង ព្រឹត្តិការ​ណ៍កើត​ឡើង​ថ្មីៗមួយ​ចំនួន ប្រ​ក​ប​ដោយ​ភាព​ប​ត់បែន និង​ពោរ​ពេញ​ដោយ​ភាព ច​ម្រូង​ច​ម្រាស់ស្មុគ​ស្មាញ​ជាច្រើន​ដែល​ពុំទាន់ដោះស្រាយ​បាន។ នៅក្នុង​ប​រិការ​នេះ ស​ភាព​ការ​ណ៍នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា ក៏បាន​វិវ​ត្ត​ន៍​ទៅតាម​និន្នាការ​ស​ន្តិភាព ស​ហ​ប្រ​តិប​ត្តិការ និងអភិវ​ឌ្ឍ​ន៍ ជាពិសេស​ស​ភាព​ការ​ណ៍យោធា ស​ន្តិសុខ ស​ណ្តាប់ ធ្នាប់សាធារ​ណៈនៅទូទាំង​ប្រ​ទេស មាន​ការ​វិវ​ត្ត​ន៍ទៅរ​ក​ភាព​ល្អប្រ​សើរ​ជាប​ន្ត​ប​ន្តាប់ ឆ្លុះប​ញ្ចាំង​នូវ​ស្ថិរ​ភាព​ន​យោបាយ​ដ៏រឹង​មាំ ដែល​បាន​ប​ង្កើន​ភាព អនុគ្រោះថែម​ទៀត​ដ​ល់ ការអភិវ​ឌ្ឍ​សេដ្ឋ​កិច្ច​ស​ង្គ​ម និង​ជីវ​ភាព​រ​ស់នៅសុខ​សាន្ត​រ​ប​ស់ ប្រ​ជាជ​ន។
ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ និងអគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម, ឯ.ឧ មាស សាវ៉ន បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស្មាដៃ និង​ស​មិទ្ធ​ផ​ល​នានារ​ប​ស់ នាយ​ទាហាន និង​ព​ល​ទាហាន ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៍លេខ១ ដែល​ខិត​ខំស​ម្រេច​បាន នៅក្នុង​រ​យៈពេល​ក​ន្ល​ម​ក​នេះ ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ បាន​ផ្តាំផ្ញើរ​ផ​ង​ដែរ​ថា ខ.ភ.ម មាន​តួនាទីភារ​កិច្ច​ថែរ​ក្សា ស​ន្តិភាព ស​ណ្តាប់ធ្នាប់ ស្ថេរ​ភាព និង​ស​ន្តិស​ង្គ​ម ហើយ​ប្តេជ្ញា ធ្វើព​លីក​ម្ម​គ្រ​ប់បែប​យ៉ាង នៅគ្រ​ប់កាលៈទេសៈ ការ​ពារ​ផ​ល​ប្រ​យោជ​ន៍ដ៏ឧត្តុង្គឧត្ត​ម រ​ប​ស់ជាតិ និង​ប្រ​ជាជ​ន។ ការ​ពារ​ជាតិសាស​នា ព្រះម​ហាក្ស​ត្រ រ​ដ្ឋ​ធ​ម្ម​នុញ្ញ និង រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ