ព័ត៌មាន

នាយឧត្ត​ម​សេនីយ៍មាស​សាវ៉នអញ្ជើញ​ផ្ត​ល់ប​ទឧទ្ទេស​នាម​ស្តីពីជ័យ​ជំនៈ៧ម​ក​រានិង​ផ្ស​ព្វ​ផ្សាយ​ពីព្រឹត្តិការ​ណ៍ថ្មីៗជូន​ដ​ល់និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោគ​ជំនាន់ទី៤.៦.៧នៅវិ​ទ្យាស្ថាន​ទ័ព​ជើង​គោគ​នៃខ.ភ.ម​ត្លុតាសេក​ខេត្ត​កំព​ង់ស្ពឺ
នាយកដ្ឋានព័ត៌មាន(១)
613
111

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស​សាវ៉នអគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិអម​ដំណើដោយឯកឧត្ត​មឧត្ត​ម​សេនីយ៍ដែល​ជានាយ​ទាហាន​ជាន់ខ្ព​ស់ក្នុង​ក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប​បានអញ្ជើញ​ទៅផ្ត​ល់ប​ទ​បាឋ​ក​ថាស្តីពីជ័យ​ជំនៈ៧ម​ក​រានិង​ផ្ស​ព្វ​ផ្សាយអំពីព្រឹត្តិការ​ណ៍ថ្មីៗជូន​ដ​ល់និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោគ​ជំនាន់ទី៤ទី៦និង​ទី៧ដែល​កំព​ង់ហ្វឹក​ហ្វឺន​រៀន​សូត្រ​នៅក្នុង​វិទ្យាស្ថាន​ទ័ព​ជើង​គោគ​នៃ ខ ភ ម ត្លុក​តាសេក​ខេត្ត​កំព​ង​ស្ពឺកាល​ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០១៥ ។ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ម៉ម​យឿន​នាយ​ក​វិទ្យាស្ថាន​ទ័ព​ជើង​គោគ​នៃខ​ភ​ម​បាន​គូស​ប​ញ្ជាក់ក្នុង​សុន្ទ​រ​ក​ថាស្វាគ​ម​ន៍ថាៈថ្ងៃនេះវិទ្យាស្ថាន​ទ័ព​ជើង​គោគ​និង​សិក្ខាកាម​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោគ​ជំនាន់ទី៤ទី៦និង​ទី៧មាន​ភ​ព្វ​វាស​នាណាស់ដែល​បាន​ការ​យ​ក​ចិត្ត​ទុក​ដាក់ពីថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិថ្នាក់ដឹក​នាំអគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម អញ្ជើញ​ម​ក​ផ្ត​ល់នូវ​ប​ទ​បាឋ​ក​ថាស្តីពីអត្ថ​ន័យ​នៃថ្ងៃជ័យ​ជំនៈ៧ម​ក​រានិង​ផ្ស​ព្វ​ផ្សាយ​នូវ​ព្រឹត្តិការ​ណ៍ថ្មីៗជូន​ដ​ល់និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោគ​ជំនាន់ទី៤ទី៦និង​ទី៧រួម​និង​យោធាចារ្យ​ក្នុង​វិទ្យាស្ថាន​ទ័ព​ជើង​គោគ​បាន​យ​ល់កាន់តែច្បាស់នូវអត្ថ​ន័យ​ដ៍ធំធេង​នៃថ្ងៃជ័យ​ជំនៈ៧ម​ក​រាដែល​ជាថ្ងៃដួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល​ព​ត អៀង​សារី ខៀវ​សំផ​ន ចេញ​ពីក​ម្ពុជា ហើយ​ក៍ធ្វើឲ្យ​នាយ​ទាហាន​ជាយោធាចារ្យ និស្សិត​នាយ​ទាហាន​យើង​បាន​សិក្សាស្វែង​យ​ល់បាន​កាន់តែច្បាស់ពីព្រឹត្តិការ​ណ៍ថ្មីៗនៅក្នុង​ប្រ​ទេស​ដើម្បីបាន​ជាទ​ន់ក្នុង​ការ​សិក្សាស្រាវ​ជ្រាវ​ក្នុង​ការ​លើក​កំព​ស់ស​ម​ត្ថ​ភាព​ប​ន្ថែម​លើការ​សិក្សារៀន​សូត្រ​ប​ណ្តុះប​ណ្តាល ដើម្បីប្រែក្លាយ​ជានាយ​ទាហាន​ដ៍ឆ្នើម​ក្នុង​ជួរ ខ ភ ម ៕ ស្មារ​តី៧ម​ក​រា១៩៧៩មិន​បាន​យ​ក​ន​ណាម្នាក់ម​ក​ធ្វើជាស​ត្រូវ​នោះទេស​ត្រូវ​រ​ប​ស់ថ្ងៃ៧ម​ក​រាមាន​តែមួយ​គ​ត់គឺរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ក​ម្ពុជាប្រ​ជាធិប​តេយ្យ​ខ្មែរ​ក្រ​ហ​ម ។
 ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវ៉ាក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍យ៉ាង​ដូច្នេះនៅក្នុង​ពិធីផ្ត​ល់បាឋ​ក​ថាស្តីពីជ័យ​ជំនៈ៧ម​ក​រានិង​ពិធីផ្ស​ព្វ​ផ្សាយ​ព្រឹត្តិការ​ណ៍ថ្មីៗជូន​ដ​ល់នាយ​ទាហាន​យោធាចារ្យ​និង​សិក្ខាកាម​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោគ​ជំនាន់ទី៤ទី៦និង​ទី៧នៅក្នុង​វិទ្យាស្ថាន​ទ័ព​ជើង​គោគ​នៃ ខ ភ ម ត្លុក​តាសេក​ខេត្ត​កំព​ង់ស្ពឺ ។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស​សាវ៉ន​បាន​ថ្លែង​ទៀត​ថាៈជ័យ​ជំនៈ៧ម​ក​រាខួប​លើក​ទី៣៧ឆ្នាំ២០១៦ខាង​មុខ​នេះនឹង​ប្រារ​ព្វ​ធ្វើឡើង​ដើម្បីរំលឹក​ឡើង​វិញ​ពីស្មារ​តីត​ស៊ូដ៍អង់អាច​ក្លាហាន​រ​ប​ស់វីរៈយុទ្ធ​ជ​ន យុទ្ធ​នារីប្រ​ជាជ​ន​ក​ម្ពុជាដែល​បាន​ត​ស៊ូលៈប​ង់អាយុជីវិត​ដើម្បីបុព្វ​ហេតុរំដោះប្រ​ទេស​ជាតិឲ្យ​រួច​ផុត​ពីការ​កាប់សំលាប់យ៉ាង​រ​ង្គាល​រ​ប​ស់ពួក​ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត​ម​ក​លើប្រ​ជាជ​ន​ក​ម្ពុជាក្នុងអំឡុង​ឆ្នាំ១៩៧៥ដ​ល់ឆ្នាំ១៩៧៩ដើម្បីឲ្យអ្ន​ក​ជំនាន់ក្រោយ​ច​ង​ចាំមិនអាច​បំភ្លេច​បាន ។ ហើយ​ប្រែក្លាយ​ការ​ឈឺចាប់នេះម​ក​ប​ន្ត​ការ​ក​សាង​និង​ស្តារ​ឡើង​វិញ​នូវ​គ្រ​ប់ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ទាំង​ឡាយ​ដែល​រ​ង​ការ​ខ្ទេច​ខ្ទាំឲ្យ​មាន​ការ​រីក​ចំរើន​ដូច​ស​ព្វ​ថ្ងៃនេះ ។ ដូច្នេះយើង​ទាំងអស់គ្នាត្រូវ​រួម​គ្នាជាធ្លុង​មួយ​ទ​ប់ស្កាត់កុំឲ្យ​រ​ប​ប​មួយ​នេះកើត​ឡើង​សារ​ជាថ្មីម្ត​ង​ទៀត​នៅលើទឹក​ដីក​ម្ពុជា  ។ឯកឧត្ត​ម​មាស​សាវ៉ន​ប​ញ្ជាក់ទៀត​ថាៈនៅក្នុង​រ​យៈកាល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះស​ភាព​ការ​ណ៍នៅលើស​ក​ល​លោក​និង​ក្នុង​តំប​ន់បាន​នឹង​កំពុង​មាន​ការ​វិវ​ត្ត​ន៍ប្រែព្រួល​ស្រ​ប​ជាមួយ​នឹង​ព្រឹត្តិការ​ណ៍កើត​ឡើង​ថ្មីៗមួយ​ចំនួន​ប្រ​ក​ប​ដោយ​ភាព​ប​ទ​បែន​នឹង​ពោរ​ពេញ​ដោយ​ភាព​ច​ម្រូង​ច​ម្រាស់ស្មុក​ស្មាញ​ជាច្រើន​ដែល​ពុំទាន់ដោះស្រាយ​បាន ។ នៅក្នុង​ប​រិការ​នេះស​ភាព​ការ​ណ៦នៅព្រះរាជាណាច​ក្រ​ក​ម្ពុជាក៍បាន​វិវ​ត្ត​ន៍ទៅតាម​និន្នាការ​ស​ន្តិភាព ស​ហ​ប្រ​តិប​ត្តិការ​និង​ការអភិវ​ឌ្ឍ​ន៍ជាពិសេស​ស​ភាព​ការ​យោធាស​ន្តិសុខ​ស​ណ្តាប់ធ្នាប់ស​ង្គ​ម​នៅទូទាំង​ប្រ​ទេស​ក៍មាន​ការ​វិវ​ត្ត​ន៍ទៅរ​ក​ភាព​ល្អប្រ​សើរ​ជាប​ន្ត​ប​ន្ទាប់ឆ្លុះប​ញ្ចាំង​នូវ​ស្ថិរ​ភាព​ន​យោបាយ​ដ៍រឹង​មាំដែល​បាន​ប​ង្កើន​ភាពអនុគ្រោះថែម​ទៀត​ដ​ល់ការអភិវ​ឌ្ឍ​ន៍ស​ង្គ​ម​សេដ្ឋ​កិច្ច​ស​ង្គ​ម​និង​ជីវ​ភាព​រ​ស់នៅសុខ​សាន្ត​រ​ប​ស់ប្រ​ជាជ​ន ។
ជាមួយ​គ្នានោះដែរឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន​ជំនួស​មុខឲ្យ​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃខ​ភ​ម​បាន​កោត​ស​រ​សើរ​និង​វាយ​តំលៃខ្ព​ស់ចំពោះស្មារ​តីទ​ទួល​ខុស​ត្រូវ​រ​ប​ស់គ​ណៈគ្រ​ប់គ្រ​ង​វិទ្យាស្ថាន​និង​យោធាចារ្យ​ដែល​ក្នុង​រ​យៈកាល​ក​ន្ល​ង​ម​ក​នេះបាន​ខិត​ខំយ​កអស់ពីក​ម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ស្រាវ​ជ្រាវ​រាល់ខ្លឹម​សារ​មេរៀន​ច​ង​ក្រ​ង​ជាឯក​សារ​ក្នុង​ការ​ប​ង្ហាត់ប​ង្រៀន​ដ​ល់សិក្ខាកាម​នៃ ខ ភ ម ។
ឯកឧត្ត​ម​ក៍បាន​ក្រើន​រំលឹក​ដ​ល់សិក្ខាកាម​ន​យ​ទាហាន​ទ័ព​ជើង​គោគ​គ្រ​ប់ជំនាន់ឲ្យ​ខិត​ខំរៀន​សូត្រ​ហ្វឹក​ហាត់ដើម្បីពេល​ប​ញ្ច​ប់វ​គ្គ​និស្សិត​ទាំងអស់និង​ក្លាយ​ខ្លួន​ជា ខ ភ ម ដែល​ប្រ​ក​ប​ដោយ​ស​ម្ថ​ភាព​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​ជាតិការ​ពារ​បូរ​ណៈភាព​ទឹក​ដីក​ម្នុជាបាន​កាន់តែរឹង​មាំនិង​រីក​ច​ម្រើន ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ