ព័ត៌មាន

និស្សិត​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៦ សែន​ជ័យ​ចំនួន១០៩នាក់ ធ្វើស​ច្ចាប្រ​ណិធាន​នៅមុខ​ប្រាសាទអង្គ​រ​វ​ត្ត
នាយកដ្ឋានព័ត៌មាន(១)
660
115
   
        និស្សិត​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៦សែន​ជ័យ​ចំនួន១០៩នាក់មាន​វ​ត្ត​មាន​ក្នុង​ពិធីស​ច្ចាប្រ​ណិធាន​នៅលើទីតាំង​ក្តាបែន​នៃប្រាសាទអង្គ​រ​វ​ត្ត។ ពិធីនេះបាន​រៀប​ចំឡើង​នៅព្រឹក​ថ្ងៃទី ១៧ ខែម​ក​រា ឆ្នាំ២០១៦ ក្រោម​ការអញ្ចើញ​ចូល​រួម​ជាអធិប​តីដោយឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ ឯក ហ៊ុន ម៉ាណែត នាយ​រ​ង​សេនាធិការ​ច​ម្រុះនៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។
        ឧត្ត​ម​សេនីយ៍ប្រ​ធាន​សាលានាយ​ទាហាន​ស​ក​ម្ម​បានឲ្យ​ដឹង​ថាជាទូទៅនៅក្នុង​ក​ម្ម​វិធីសិក្សារ​ប​ស់និស្សិត​នាយ​ទាហាន​ស​ក​ម្ម​រ​យៈពេល៤ឆ្នាំមុន​ពេល​ប​ញ្ច​ប់វ​គ្គ​សិក្សាហ្វឹក​ហ្វឺន​តែង​តែមាន​ក​ម្ម​វិធីពិសេស​មួយ​ដែល​ហៅថាពិធីស​ច្ចាប្រ​ណិធាន​ក្នុង​ន័យ​ព​ញ្ញាក់ស្មារ​តីរ​ប​ស់និស្សិត​នាយ​ទាហាន​ស​ក​ម្មឲ្យ​មាន​ភាព​ស្មោះត្រ​ង់ សាម​គ្គីភាព ការ​ពារ​ប្រ​ជាជ​ន ការ​ពារ​ជាតិ សាស​នា ព្រះម​ហាក្ស​ត្រ​ក្នុង​ពេល​បំពេញ​ភារ​កិច្ច​នៅតាម​ប​ណ្តាអង្គ​ការ​នានាក្នុង​ជួរ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។ សេច​ក្តីរាយ​ការ​ណ៍នោះបាន​ប​ញ្ជាក់ថាការ​ធ្វើស​ច្ចាប្រ​ណិធាន​រ​ប​ស់និស្សិត​នាយ ទាហាន​ស​ក​ម្ម​នៅមុខ​ប្រាសាទអង្គ​រ​វ​ត្ត​ដែល​ជាទីតាំង​ប្រ​ក​ប​ដោយ​បារ​មីស័ក្តិសិទ្ធិនោះគឺដើម្បីបាន​វ​ត្ថុស័ក្តិសិទ្ធិទាំង​ឡាយ​នោះធ្វើជាសាក្សីនិង​ទ​ទួល​ដឹងឮនូវ​ការ​ប្តេជ្ញាចិត្ត​ទាំង​នោះផ​ង​ដែរ។
        ឧត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ាណែត នាយ​រ​ង​សេនាធិការ​ច​ម្រុះនៃក​ង​យោធ​ព​ល ខេម​រ​ភូមិន្ទ​បាន​ថ្លែង​នូវ​ការអបអរ​សាទ​រ​ចំពោះជោគ​ជ័យ​រ​ប​ស់និស្សិត​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៦សែន​ជ័យ ក្រោម​ការ​ខិត​ខំប្រឹង​ប្រែង អំណ​ត់ ត​ស៊ូ ឆ្ល​ង​កាត់វ​គ្គ​សិក្សានិង​ហ្វឹក​ហ្វឺន ជិត៤ឆ្នាំក​ន្ល​ង​ម​ក ។ ជាមួយ​នោះដែរឯកឧត្ត​ម​ក៏បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​ដោយ​ស្មោះ ចំពោះនិស្សិត​ទាំងអស់ដែល​មាន​សេច​ក្តីក្លាហាន និង​ម​ន​សិការ​ស្នេហាជាតិខ្ព​ស់ ស្ម័គ្រ​ចិត្ត​ចូល ប​ម្រើក្នុង​ជួរ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។
        គួរ​រ​លឹក​ឡើង​វិញ​ដែរ​ថា៖ រ​បាយ​ការ​ណ៍រ​ប​ស់សាលានាយ​ទាហាន​ស​ក​ម្ម​បាន ប​ញ្ជាក់ថា៖នៅក្នុង​ឆ្នាំទី៤ (ឆ្នាំ២០១៥-២០១៦) នៃឆ្នាំប​ញ្ច​ប់វ​គ្គ​ហ្វឹក​ហ្វឺន​រ​ប​ស់និស្សិត​នាយ ទាហាន​ស​ក​ម្ម​ជំនាន់ទី១៦សែន​ជ័យ គឺមាន​ល​ក្ខ​ណៈតឹង​តែង​និង​ស​ក​ម្ម​ជាង​ប​ណ្តាឆ្នាំក​ន្ល​ង​ម​ក ព្រោះនិស្សិត​ទាំងអស់ត្រូវ​បាន​ហ្វឹក​ហ្វឺនអន្ត​រាវុធ​តាម​ប​ណ្តាក​ងឯក​ភាព​នានាដូច​ជា៖ កាំភ្លើង​ធំ រ​ថ​ក្រោះ ការ​ពារអាកាស សិក្សាស្វែង​យ​ល់យុទ្ធ​វិធី ថ្នាក់វ​រ​សេនាតូច​ថ្មើរ​ជើង ចុះអនុវ​ត្ត​ដ​ក​ប​ទ ពិសោធ​ន៍ជាក់ស្តែង​នៅតាម​ប​ណ្តោយ​ខ្សែប​ន្ទាត់ព្រំដែន​ក​ម្ពុជាថៃ សិក្សាស្រាវ​ជ្រាវ​និង​ស​រ​សេរ សារ​ណាប្រ​ឡ​ង​ប​ញ្ច​ប់វ​គ្គ ហើយ​បើតាម​ការ​គ្រោង​ទុក​រ​ប​ស់សាលាវ​គ្គ​ជំនាន់ទី១៦ នេះនឹង​ត្រូវ បិទ​ប​ញ្ច​ប់វ​គ្គ​ជាផ្លូវ​ការ​នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ខាង​មុខ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ