ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម ទៀ បាញ់ បិទសិក្ខាសាលាបូកសរុបការងារឆ្នាំ២០១៥ របស់កងទ័ពជើងទឹក
នាយកដ្ឋានព័ត៌មាន(១)
658
facebook
twitter
email
បន្ទាប់ពីបានដំណើរការអស់រយៈពេលពេញមួយព្រឹករួចមកអង្គសិក្ខាសាលាបូកសរុបការងារឆ្នាំ២០១៥ របស់កងទ័ពជើងទឹកបានប្រារព្ធពិធីបិទកាលពីរសៀលថ្ងៃទី១៨ ខែមករាក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អគ្គមេ បញ្ជាការ អគ្គមេបញ្ជាការរង អគ្គនាយក អគ្គនាយករង មេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរងកងទ័ពជើងទឹកជាច្រើនរូបទៀត ។
នៅក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍ដែលបានរាយការណ៍ដោយឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ គណៈកម្មាធិការសន្តិសុខ លំហរសមុទ្របានបញ្ជាក់ឲ្យដឹងថា៖ ក្នុងរយៈពេលពេញមួយព្រឹក អង្គសិក្ខាសាលា បូកសរុបការងារនៅឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦ របស់កងទ័ពជើងទឹកបានធ្វើពិភាក្សានិងរិះរក ឃើញនូវបទពិសោធន៍ការងារថ្មីៗបន្ថែមទៀតសម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០១៦ឲ្យសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ។ ឯកឧត្តមក៏បានរំលឹកឡើងវិញពីស្នាដៃរបស់នាយនាវី នាយ នាវីរង និងពលនាវឹកកងទ័ពជើងទឹកដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះដែលបានតស៊ូជម្នះរាល់ការលំបាកគ្រប់បែបយ៉ាងសាមគ្គីសហការគ្នា បំពេញតួនាទី ភារកិច្ច ការពារបូរណភាពទឹកដី ដែនកោះ ឆ្នេរនៃមាតុភូមិកម្ពុជា និងចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាឆ្នាំ២០១៥កន្លងមកសម្រេចបាន លទ្ធផលជាច្រើនជូនប្រទេសជាតិ។ក្នុងឪកាសនោះអង្គសិក្ខាសាលាក៏បានតាមដានស្តាប់បទអន្តរាគមន៍របស់ឯកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជា ការមូលដ្ឋានសមុទ្ររាម និងបទអន្តរាគមន៍របស់ ឯកឧត្តម ស៊្រុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការរងកងពលតូចការពារកោះឆ្នេរលេខ៣១ ដែលបានលើកឡើង ពីការអនុវត្តន៍ភារកិច្ចកន្លងមកលើការងារគ្រប់គ្រងដឹកនាំបញ្ជាការ ការហ្វឹកហ្វឺន ការថែទាំគ្រឿងបំពាក់សម្ភារៈ និងការកសាងអង្គភាពដែលអង្គភាពខិតខំសម្រេចបានក្នុងឆ្នាំ២០១៥ និង ការដាក់ចេញនូវទិសដៅបន្តសម្រាប់ឆ្នាំ២០១៦ ។
នៅក្នុងឪកាសនោះ ឯកឧត្តម ទៀ បាញ់ ក៏បានបំពាក់គ្រឿងឥស្សរិយសនៃព្រះរាជាណាចក្រកម្ពុជា និងបំពាក់ឋាន្តរសិក្តិជូនដល់នាយនាវី នាយនាវីរងកងទ័ពជើងទឹកដែលមានស្នាដៃ ផងដែរ ។
ក្នុងនាមរាជរដ្ឋាភិបាលក្រសួងការពារជាតិ ឯកឧត្តម ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពការងារឆ្នាំ២០១៥ របស់កងទ័ពជើងទឹកកន្លងមកដែលបានឆ្លុះបញ្ចាំងលើ ស្មារតីទទួលខុសត្រូវខ្ពស់និងដកចេញនូវការអនុវត្តទិសដៅភារកិច្ចនាពេលខាងមុខសម្របតាមការវិវត្តន៍ជាក់ស្តែងនៃសភាពការណ៍ប្រទេសជាតិ និងផែនការកែទម្រង់៥ឆ្នាំរបស់ ខ.ភ.ម ដែលបានដាក់ចេញ ។ ឯកឧត្តម ទៀ បាញ់ ក៏បានលើកឡើងនូវសភាពការណ៍ថ្មីៗមួយចំនួនទាំងសភាពការណ៍ជាតិ អន្តរជាតិ ដើម្បីអង្គសិក្ខាសាលាបានស្វែងយល់ថែមទៀតនូវសភាព ការណ៍វិវត្តន៍ថ្មីៗនិងភារកិច្ចចំពោះមុខទាំងផ្នែកនយោបាយ យោធា សន្តិសុខ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ។
ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់ថា៖ កងទ័ពជើងទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពដែនទឹកកោះឆ្នេរនៃព្រះរាជាណាចក្រកម្ពុជាជាពិសេសការរក្សាសន្តិសុខ លំហរសមុទ្រដែលបណ្តាប្រទេសនានាក្នុងពិភពលោកកំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ឯកឧត្តម ទៀ បាញ់ ក៏បានសំណូមពរដល់កងទ័ពជើងទឹកទាំងអស់ត្រូវបានបន្តខិតខំ អនុវត្តភារកិច្ចរបស់ខ្លួនបន្តទៀតទាំងការគ្រប់គ្រងកសាងអង្គភាព ការហ្វឹកហ្វឺន ការខិតខំជួសជុលគ្រឿងបំពាក់ ជាពិសេសចូលរួមសហការជាមួយអាជ្ញាធរដែនដីទប់ស្កាត់ និងបង្រ្កាបបទ ល្មើសផ្សេងៗឲ្យបានទាន់ពេលវេលា ៕
អត្ថបទថ្មីៗ
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
នាយឧត្តមសេនីយ៏ ទៀ សីហា ជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
នាយឧត្តមសេនីយ៏ ទៀ សីហា ជួបនាយការិយាល័យសេនាអនុព័ន្ធកាណាដាប្រចាំកម្ពុជា
នាយឧត្តមសេនីយ៏ ទៀ សីហា ជួបប្រតិភូកងទ័ពរំដោះប្រជាជនចិន
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត