ព័ត៌មាន

ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ជួបឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​រ​ដ្ឋអាមេរិក​តែង​តាំង​ថ្មី
នាយកដ្ឋានព័ត៌មាន(១)
617
123
ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ជួបឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​រ​ដ្ឋអាមេរិក​តែង​តាំង​ថ្មីនៅក្នុង​ជំនួប​ស​ន្ទ​នាជាមួយ ឯកឧត្ត​ម ឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​រ​ដ្ឋអាមេរិក​តែង​តាំង​ថ្មីប្រ​ចាំក​ម្ពុជា

ឯកឧត្ត​ម ទៀ បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ បាន​ចាត់ទុក បេស​ក​ក​ម្ម​ការ​ទូត រ​ប​ស់ឯកឧត្ត​ម វីលៀម អេ ហេដ(Villiam A Heids) គឺមាន​សារៈសំខាន់ស​ម្រាប់

ប្រ​ទេស​ក​ម្ពុជា ហើយ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ចាត់ទុក​ការ​ជួប​គ្នានាពេល​នេះ ដើម្បីស្វែង​រ​ក​ការ​ស​ហ​ការ​គ្នាអោយ​កាន់តែប្រ​សើរ​ថែម​ទៀត ។

តាម​រ​យៈជំនួប​នាឱកាស​នោះឯកឧត្ត​មឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​រ​ដ្ឋអាមេរិក​តែង​តាំង​ថ្មីប្រ​ចាំនៅក​ម្ពុជាបាន​ប​ញ្ជាក់ថាៈស​ហ​រ​ដ្ឋអាមេរិក​មាន​សុទិដ្ឋ​និយ​ម​ក្នុង​ការ​ក​សាង​ទំនាក់ទំន​ង​គ្នាជាមួយ​ក​ម្ពុជាកាន់តែល្អ ប្រ​សើរ​ឡើង​ថែម​ទៀត។
 ឯកឧត្ត​ម​បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះការ​រីក​ចំរើន​នៅក្នុង​ប្រ​ទេស​ក​ម្ពុជាជាពិសេស​ការ​វិវ​ត្ត​ន៍រ​ប​ស់ក​ង​ទ័ព​ក​ម្ពុជាក៏មាន​ការ​រីក​ចំរើន​គួរអោយ​ក​ត់ស​ម្គាល់ផ​ង​ដែរឯកឧត្ត​ម​បាន​ស​ង្ក​ត់ធ្ង​ន់ថា

ក​ម្ពុជាមាន​មោទ​នៈភាព ដែល​បាន​ប​ញ្ជូន​ក​ង​ក​ម្លាំង​ចូល​រួម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិដែល​ការ​ងារ​នេះបាន​ធ្វើ អោយ​ក​ម្ពុជាមាន​ភាព​លេច​ធ្លោរ​លើឆាកអន្ត​រ​ជាតិ ។

 ឯកឧត្ត​ម​វីលៀមអេហេដ(VilliamAHeids)ក៏បាន​កោត​ស​សើរ​ដ​ល់ក​ម្ពុជាដែល​បាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ស​ហ​រ​ដ្ឋអាមេរិក​បាន​ល្អក្នុង​ការ​ស្វែង​រ​កអដ្ឋិធាតុក​ង​ទ័ពអាមេរិក

ដែល​បាន​បាត់ខ្លួន​នៅក​ម្ពុជាក្នុង​ស​ម័យ​ស​ង្គ្រាម​ដែល​ប​ច្ចុប្ប​ន្ន​នេះបាន​និង​កំពុង​រុក​រ​ក​ប​ន្ត​នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង​ភូមិភាគឦសាន្ត​ប្រ​ទេស​ក​ម្ពុជា ។

មាន​ម​តិឆ្លើយ​ត​ប​វិញឯកឧត្ត​ម​ទៀវ​បាញ់បាន​ប​ញ្ជាក់ថាតាម​រ​យៈកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ស​ហ​រ​ដ្ឋអាមេរិក​ក​ម្ពុជាមាន​ការ​រីក​ចំរើន​ជាប​ន្ត​ប​ន្ទាប់ក្នុង​នោះឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀបាញ់បាន​រំឮក​ឡើង​វិញ​ពីការ​ជួយឧប​ត្ថ​ម្ភ​រ​ប​ស់ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដូច​ជាការ​ហ្វឹក​ហ្វឺន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​ការ​ធ្វើលំហាត់ឆ្មាំអង្គ​រ​ព​ហុសាស​ន៍ក្នុង​ឆ្នាំ២០១០និង​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​ក​ម្ពុជាទៅចូល​រួម​ធ្វើលំហាត់ព​ហុសាស​ន៍នៅក្នុង​ប្រ​ទេស ម៉ុង​ហ្គោលី និង ប​ង់ក្លាដេស​ផ​ង​ដែរ ។
ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់បាន​ប​ញ្ជាក់ថែម​ទៀត​ថា ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ក៏បាន ប​ង្កើន​ការ​ហ្វឹក​ហ្វឺន​ប​ង្កើន​ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន​រួម​ទាំង​ការអប់រំរៀន​សូត្រ​ន​យោ

បាយ​ចិត្ត​សាស្ត្រ​ដើម្បីអោយ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ មានអត​ច​រិក​សីល​ធ​ម៌រ​ស់នៅល្អ ។

តាម​រ​យៈជំនួប​នាឱកាស​នោះឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ក៏បាន​លើក​ឡើង​ពីការ​ខិត​ខំ ប្រឹង​ប្រែង​ដឹក​នាំប្រ​ទេស​ជាតិរ​ប​ស់ ស​ម្ដេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ដើម្បីនាំម​ក​នូវ​សុខ​ស​ន្តិភាព ដ​ល់ ប្រ​ទេស​ជាតិ និង​ការអភិវ​ឌ្ឍ​ន៍រីក​ចំរើន ដើម្បីកាត់ប​ន្ថ​យ​ភាព​ក្រីក្រ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា ។










អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ