ព័ត៌មាន

ពិធីបូជាស​ព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ញឹក ហួន
នាយកដ្ឋានព័ត៌មាន(១)
620
124
          ស​ព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ញឹក ហួន អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម ត្រូវ​បាន​ប្រារ​ព្ធ​ពិធីដ​ង្ហែនិង​បូជានៅទីលាន​មុខ​វ​ត្ត​បុទុម​វ​ត្តីរាជ​ធានីភ្នំពេញ​វេលាព្រឹក​ថ្ងៃទី២១ ខែម​ក​រា ឆ្នាំ២០១៦។ពិធីបូជាស​ព ឯ.ឧនាយឧត្ត​ម​សេនីយ៏ ញឹក ហួន​បាន​ប្រ​ព្រឹត្ត​ទៅក្រោមអធីប​តីភាព​ស​ម្តេច​វិបុល​សេនាភ​ក្តី សាយ ឈុំ ប្រ​ធាន​ព្រឹទ្ធ​ស​ភា ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​និង​ដោយ​មាន​ការ​ចូល​រួម​ពីសំណាក់ស​មាជិក​ព្រឹទ្ធ​ស​ភា ស​ភា រាជ​រ​ដ្ឋា ភិបាល ម​ន្ត្រីរាជ​ការ និង​ក​ង​កំលាំង​ប្រ​ដាប់អាវុធ​ទូទាំង​ក្នុង ខ.ភ.ម ព្រ​ម​ទាំង​គ្រួសារ​នៃស​ព​ជាច្រើន។
          ប​ន្ទាប់ពី ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម បានអាន​នូវ​ជីវ ប្រ​វ​ត្តិនិង​វិយោគ​ក​ថារ​ប​ស់ស​ព ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ញឹក ហួន អគ្គ​មេប​ញ្ជាការ រ​ង​នៃខ.ភ.ម​រួច​ម​ក​គ​ណអធិប​តីនិង​នាយ​ទាហាន​ទាំងអស់បាន​សំដែង​នូវ​ការ​សោក​ស្ដាយ​និង​ចូល​រួម​ម​រ​ណៈទុក្ខ​យ៉ាង​ក្រៀម​ក្រំជាមួយ​គ្រួសារ​នៃស​ព​ដែល​ពេល​នេះបាន​បាត់ប​ង់នូវ​នាយ ទាហាន​ជាន់ខ្ព​ស់មួយ​រូប​ដែល​ធ្លាប់មាន​ភ​ក្ដីភាព​ចំពោះជាតិនិង​មាតុភូមិហើយ​បាន​បូជាកំលាំង​កាយ​និង​ចិត្ត​ដើម្បីការ​ពារ​ប្រ​ទេស​និង​ប្រ​ជាជ​ន ។
         ការ​បាត់ប​ង់រូប ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ញឹក ហួន គឺជាការ​បាត់ប​ង់នូវ​ធ​ន​ធាន​ម​នុស្ស​ដ៏មាន​តំលៃម្នាក់ដែល​ធ្លាប់មាន​ស្នាដៃជាច្រើន​នៅលើការ​ត​ស៊ូរំដោះជាតិនិង​ប្រ​ជាជ​នឲ្យ រួច​ផុត​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត​និង​ការ​ពារ​ជាតិប្រ​ជាជ​ន​នៅតាម​ប​ណ្ដាស​ម​រ​ភូមិព្រំដែន​ក​ម្ពុជាក​ន្ល​ង​ម​ក។
         ទោះបីរូប ឯកឧត្ត​ម បាន​បាត់ប​ង់ទៅពិត​មែន​ក៏ប៉ុន្តែកិត្តិយ​ស​គំរូវីរ​ភាព​ភាពអង់អាច​ក្លាហាន និង​សេច​ក្ដីល្អរ​ប​ស់ឯកឧត្ត​ម​ស្ថិត​ស្ថេរ​ក្នុង​ដួង​ចិត្ត​រ​ប​ស់ភ​រិយា បុត្រា បុត្រី ចៅប្រុស ចៅ ស្រី ប​ង​ប្អូន ញាតិមិត្ត និង​យុទ្ធ​មិត្ត​ដែល​ធ្លាប់ត​ស៊ូរួម​លេណ​ដ្ឋាន​ជាមួយ​គ្នាជារៀង​រ​ហូត ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ