ព័ត៌មាន

ឯ.ឧ គ​ន់ គីម ទ​ទួលអំណោយ​ពីក្រុម​ហ៊ុន​ហ្គ្រេន​វីសិនអ៊ិន​ធើណេសិន​ណ​ល
នាយកដ្ឋានព័ត៌មាន(១)
617
127
ក្នុងឱកាស​បើក​ស​ម្ភោធ​បុរីមូន​ថោន​ស្ថិត​នៅផ្លូវ​ឌួង​លៀប​ស​ង្កាត់ទឹក​ថ្លាខ័ណ្ឌ​សែន​សុខ​នាព្រឹក​ថ្ងៃទី​២៣ខែម​ក​រានេះក្រុម​ហ៊ុន​ហ្គ្រេនអ៊ិន​ធើណេសិន​ណ​ល(GrandInternationa) បានអំណោយ​ជាថ​វិកា​ចំនួន១ម៉ឺន​ដុល្លាអាមេរិក​​ទៅដ​ល់ស​មាគ​ម​ន៍​អតីយុទ្ធ​ជ​ន​ក​ម្ពុជាដែល​ពិធីនេះបាន​ប្រ​ព្រឹត្តិទៅស្ថិត​ក្រោម​អធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​រ​ង នាយ​រ​ង​សេនាធិការ​ចំរុំ នៃ​ខ.ភ.ម និង​ជាអគ្គ​លេខាធិការ​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជានិង​លោក​ជំទាវ។
 លោក ឈិន យូសៀន អគ្គ​នាយ​ក​ក្រុម​ហ៊ុន​ហ្គ្រេនអ៊ិន​ធើណេសិន​ណ​ល(Grand​International)បាន​មាន​ប្រ​សាស​ន៍ថាក្រុម​ហ៊ុន​ហ្គ្រេនអ៊ិន​ធើណេសិន​ណ​ល(GrandInternational)​បាន​ប​ង្កើត​ឡើង​នៅ​​ឆ្នាំ២០០៩។ ក្រុម​ហ៊ុន​បាន​ប្រើពេល​វេលា២ឆ្នាំធ្វើការ​សិក្សាស្រាវ​ជ្រាវ​ទីផ្សារអច​ល​ន​ទ្រ​ព្យ​និង​ត​ម្រូវ​ការ​​រ​ប​ស់អតិថិជ​ន​ឈ​រ​លើមូល​ដ្ឋាន​នេះ ក្រុម​ហ៊ុន​បាន​ដំណើរ​ការ​សាង​ស​ង់បុរីនៅក្នុង​រាជ​ធានីភ្នំពេញ​រ​ហូត​ម​ក​ដ​ល់ពេល​នេះ​មាន​ទីតាំង​ចំនួន២ក​ន្លែង​គឺបុរីហ្គ្រេន​ជ្រោយ​ច​ង្វា និង​បុរីមូន​ថោន(ទឹក​ថ្លា)។បុរីមូន​ថោន មាន​លំនៅដ្ឋាន៤ប្រ​ភេទ​ក្នុង​នោះមាន​ផ្ទះល្វែង​វិឡាភ្លោះវិឡាទោល​និង​វិឡាឃីស​និង​ដោយ​មាន​ទីធ្លាផ្លូវ​ធំទូលាយ​ប្រ​ក​ប​ដោយ​ផាសុខ​ភាព​ល្អ។
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម ក្នុង​នាម​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាបាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះក្រុម​ហ៊ុន​ហ្គ្រេនអ៊ិន​ធើណេសិន​ណ​ល​(Grand International) ដែល​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក​សាង​សំណ​ង់លំនៅ​ដ្ឋាន​ប្រ​ក​ប​ដោយ​ស្ត​ង់ដាដ៏ល្អប្រ​ណិត​ដែល​ជាការ​ចូល​រួម​ចំណែក​មួយ​ក្នុង​ការ​ក​សាង និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិក​ម្ពុជាឲ្យ​រីក​ច​ម្រើន​ឡើង។ក្នុង​នាម​ស​មាគ​ម​ន៍​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ក៏បាន​ថ្លែង​នូវអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ផ​ង​ដែរ ចំពោះ​​ក្រុម​ហ៊ុន​ក្រុម​ហ៊ុន​ហ្គ្រេន អ៊ិន​ធើណេសិន​ណ​ល​ (Grand International) និង​បុរីមូន​ថោន ដែល​បាន​ផ្ត​ល់អំណោយ​ជាថ​វិកាចំនួន១ម៉ឺន​ដុល្លាអាមេរិក​ម​ក​ដ​ល់ ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាដែល​នេះជាការ​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ដើម្បីជួយ​ទៅ​ដ​ល់ការ​ស្រាយ​ដ​ល់ការ​លំបាក​និង​ខ្វះខាត​រ​ប​ស់ក្រុម​គ្រួសារអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ