ព័ត៌មាន

គ​ណៈប​ញ្ជាការឯក​ភាព​ស​ម​រ​ភូមិព្រំដែន​ទិស​យោធ​ភូមិភាគ​ទី៥បើក​កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​យោធាស​ន្តិសុខ​ឆ្នាំ២០១៥និង​ផ្ស​ព្វ​ផ្សាយ​ផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​យោធាស​ន្តិសុខ​ឆ្នាំ២០១៦
នាយកដ្ឋានព័ត៌មាន(១)
659
128

គ​ណៈប​ញ្ជាការ​ស​ម​រ​ភូមិព្រំដែន​ទិស​យោធ​ភូមិភាគ​ទី៥នៃ ខ ភ ម បាន​បើក​កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​យោធា ស​ន្តិសុខ​ឆ្នាំ២០១៥និង​ផ្ស​ព្វ​ផ្សាយ​ទិស​ដៅផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​យោធា ស​ន្តិសុខ​ឆ្នាំ ២០១៦ រ​ប​ស់ខ្លួន​កាល​ពីព្រឹក​ថ្ងៃទី ២៦ ម​ក​រាឆ្នាំ ២០១៦នេះ  នៅទីប​ញ្ជាការ​យោធ​ភូមិភាគ​ទី៥ខេត្ត​បាត់ដំប​ង ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅស្ថិត​ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស សុភា អគ្គ​មេប​ញ្ជាការ​រ​ង មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោគ​នៃ ខ ភ ម និង​ជាប្រ​ធាន​គ​ណៈប​ញ្ជាការឯក​ភាព​ស​ម​រ​ភូមិព្រំដែន​ទិស​យោធ​ភូមិភាគ​ទី៥ ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីសំណាក់ឯកឧត្ត​ម អស់លោក​ជាអភិបាល អភិបាល​រ​ង​គ្រ​ប់ខេត្ត មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោគ មេប​ញ្ជាការ មេប​ញ្ជាការ​រ​ង​ម​ក​ពីគ្រ​ប់ អង្គ​ភាព​ក​ង​ព​ល​តូច តំប​ន់ប្រ​តិប​ត្តិកាសិក​រ​ង ក​ង​រាជអាវុធ​ហ​ត្ថ ស្ន​ង​ការ​ន​គ​បាល គ្រ​ប់ខេត្ត និង​ប​ណ្តាល​ស្ថាប័ន​ទ័ព​ជំនាញ​ចំណុះក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម ក​ង​ទ័ព​ជើង​គោគ​ប្រ​ចាំទិស ឲ្យ​ប​ញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៥ក​ង​ទ័ព​ជើង​គោគ​ជាច្រើន​រូប ។ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ឯក សំអូន មេប​ញ្ជាការ​ង​និង​ជានាយ​សេនាធិការ​យោធ​ភូមិទី៥ បាន​គូស​ប​ញ្ជាក់ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​យោធា ស​ន្តិសុខ​ប្រ​ចាំឆ្នាំ២០១៥ថាៈ យោធ​ភូមិភាគ​ទី៥ ក​ង​ទ័ព​ជើង​គោគ​នៃ ខ ភ ម នៅគ្រ​ប់ក​ងឯក​ភាព ក​ង​ព​ល​តូច តំប​ន់ប្រ​តិប​ត្តិការ​សិក​ខេត្ត និង​គ្រ​ប់អង្គ​ភាព​ការ​ពារ​ព្រំដែន​ព្រ​ម​ទាំង​ប​ណ្តាទ័ព​ជំនាញ​ទាំងអស់ ក្រោម​ការ​ដឹក​នាំដ៍ល្អរ​ប​ស់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោគ ពិសេស​ក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ក្នុង​រ​យៈពេល​មួយ​ឆ្នាំ ២០១៥ ក​ន្ល​ង​ម​ក​នេះ បាន​ធ្វើឲ្យ​នាយ​ព​ល​ទាហាន​នៅគ្រ​ប់ក​ងឯក​ភាព​ខិត​ខំយ​កអស់ពីក​ម្លាំង​កាយ​ចិត្ត​បំពេញ​ការ​ងារ​យ៉ាង​ល្អបំផុត​សំរាប់ជាតិនិង​មាតុភូមិ ។ រ​បាយ​កាណ៍ក៍បាន ប​ញ្ជាក់ទៀត​ថាៈ ក្នុង​ឆ្នាំ២០១៥ ក​ន្ល​ង​ម​ក​នេះដែរ​ថ្វីត្បិត​តែស្ថាន​ការ​ណ៍នៅតាម​ប​ណ្តោយ​ព្រំដែន​មាន​ស​ភាព​ល្អប្រ​សើរ​បើប្រៀប​ធៀប​ទៅនឹង​ស​ភាព​ការ​ណ៍កាល​ពីឆ្នាំ២០១០នៅតំប​ន់ប្រាសាទ​ព្រះវិហារ​និង​តំប​ន់ព្រំដែន​មួយ​ចំនួន​ទៀត គឺមាន​ភាព​ល្អណាស់ ដែល​ជាឱកាស​ល្អបំផុត​សំរាប់ក​ម្ពុជាក​សាង​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិឲ្យ​រីក​ចំរើន ។ ថ្វីត្បិត​តែក្នុង​ឆ្នាំក​ន្ល​ង​ម​ក​នេះនៅតាម​ព្រំដែន​ដែល​យោធ​ភូមិភាគ​ទ​ទួល​ខុស​ត្រូវ​កើត​មាន​នូវ​ប​ញ្ហាខ្លះចំពោះប្រ​ជាព​ល​រ​ដ្ឋ​យើង​ឆ្ល​ង​ទៅធ្វើការ​រ​ក​ស៊ីដោយ​ខុស​ច្បាប់នៅប្រ​ទេស​ថៃ ហើយ​ភាគីថៃបាន​ចាប់ប​ញ្ជូន​ម​កឲ្យ​ក​ម្ពុជាវិញ​តាម​ច្រ​ក​ប៉ោយ​ប៉ែត្រ​ក៍ដោយ ក៍ប​ញ្ហាទាំងអស់នោះត្រូវ​បាន​ដោះស្រាយ​ដោយ​ស​ន្តិវិធីនិង​ផ្លូវ​ច្បាប់ ដោយ​រ​ក្សានូវ​ការ​ទំនាក់ទំន​ង​ក្នុង​នាម​ប្រ​ទេស​ជិត​ខាង​ល្អ ដើម្បីការ​ក​សាង​ព្រំដែន​ស​ន្តិភាព​យូអង្វែង ។ រ​បាយ​ការ​ណ៍ក៍បាន​លើក​យ​ក​ម​ក​ប​ញ្ជាក់ទៀត​ថា ក្នុង​ឆ្នាំ២០១៥ ក​ន្ល​ង​ម​ក​នេះនៅទូទាំង​យោធ​ភូមិភាគ​ទី៥នាយ​ព​ល​ទាហាន​នៅគ្រ​ប់ក​ងឯក​ភាព​ចំណុះឲ្យ​យោធ​ភូមិភាគ ពិសេស​គ​ណៈប​ញ្ជាការឯក​ភាព​ស​ម​រ​ភូមិប្រ​ចាំទិស​បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់យ៉ាង​សំខាន់ទៅលើការ​ងារ​ហ្វឹក​ហ្វឺន​ក​ម្លាំង​លើគ្រ​ប់ជំនាញ ក្នុង​ការ​ប​ង្កើន​ស​ម​ត្ថ​ភាពឲ្យ​នាយ ព​ល​ទាហាន​រ​ប​ស់យើង​កាន់តែមាន​ឆ​ន្ទៈស្នេហាជាតិ ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ស្តានិងអភិវ​ឌ្ឍ​ន៍ជាតិ រួម​គ្នាការ​ពារ​ជាតិក​ម្ពុជាឲ្យ​បាន​កាន់តែរឹង​មាំនិង​រីក​ចំរើន ។ រ​បាយ​ការ​ណ៍ក៍បាន​លើក​ឡើង​ផ​ង​ដែរអំពីព្រឹទ្ធិការ​ណ៍ជាតិនឹងអន្ត​រ​ជាតិសំខាន់ៗដែល​ពាក់ព័ន្ធ​ដ​ល់ប​ញ្ហាវិប​ត្តិ គ្រោះម​ហ​ន្ត​រាយ​នៃ អំពើភារ​វ​ក​ម្ម ប​ទ​ល្មើស​គ្រឿង​ញៀន ប​ទ​ល្មើស​ព្រៃឈើ ដែល​កើត​មាន​ឡើង​ក្នុង​ប្រ​ទេស​ក​ម្ពុជា និង​ក្នុង​តំប​ន់ដើម្បីឲ្យអង្គ​ប្រ​ជុំធ្វើការ​ពិចារ​ណាពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នារិៈរ​ក​នូវ​គ​ន្លឹះល្អៗដើម្បីធ្វើយ៉ាង​ណាទ​ប់ស្កាត់នឹង​ប​ង្ក្រាបឲ្យ​បាន​ទាន់ពេល​វេលា រាល់ភាពអស​ក​ម្ម​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ក្នុង​ភូមិសាស្ត្រ​យោធ​ភូមិភាគ​ទ​ទួល​ខុស​ត្រូវ ពិសេស​បាន​ផ្តោត​យ៉ាង​សំខាន់ទៅលើប​ញ្ហាស​ន្តិសុខ​នៅតំប​ន់ព្រំដែន​ដែល​យោធ​ភូមិភាគ​ទ​ទួល​ខុស​ត្រូវ ដោយ​ធ្វើយ៉ាង​ណាទ​ប់ស្កាត់ឲ្យ​ខាង​តែបាន ចំពោះការ​ឆ្ល​ង​ដែន​ខុស​ច្បាប់រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​នៃប្រ​ទេស​ទាំង​ពីរ ដែល​ជាប​ញ្ហាប្រ​ឈ​ម​នាំឲ្យ​មាន​គ្រោះថ្នាក់ដ​ល់ព​ល​រ​ដ្ឋ​យើង  ។ កិច្ច​ប្រ​ជុំក៍បាន​ផ្ត​ល់ឱកាសឲ្យ​ដ​ល់មេញ្ជាការ មេប​ញ្ជាការ​ង គ្រ​ប់ ក​ង​ព​ល តំប​ន់ប្រ​តិប​ត្តិកាសិក​រ​ង​ខេត្ត​និង​ប​ណ្តាអង្គ​ភាព​ពាក់ព័ន្ធ​បាន​ឡើង​ធ្វើប​ទអន្ត​រាគ​ម​ន៍ ប​ង្ហាញ​ពីចំណុច​ខ្លាំង ចំណុច​ខ្សោយ​ដែល​សាម៉ីអង្គ​បានអនុវ​ត្ត​ក្នុង​រ​យៈពេល​មួយ​ឆ្នាំក​ន្ល​ង​ម​ក ថាតើការអនុវ​ត្ត​ការ​ងារ​ក្នុង​ឆ្នាំក​ន្ល​ង​ម​ក​នេះមានអ្វីដែល​លិច​ធ្លោ ហើយ​មានអ្វីដែល​ជាចំណុចអស​ក​ម្ម ដែល​យើង​ពុំទាន់ធ្វើបាន​ល្អដោយ​មូល​ហេតុអ្វី ការអនុវ​ត្ត​មិន​បាន​ម​ក​ពីមូល​ហេតុអ្វី ដើម្បីរ​កឲ្យ​ឃើញ​ចំណុច​ខ្លាំង ខ្សោយ ហើយ​ទ​ទួល​បាន​នូវ​គ​ន្លឹះល្អៗសំរាប់ដាក់ចេញ​ជាផែន​ការ​ស​ក​ម្ម​ភាព​ក្នុង​ការអនុវ​ត្ត​ប​ន្ត​នាឆ្នាំ២០១៦ខាង​មុខ​នេះឲ្យ​កាន់តែទ​ទួល​ជោគ​ជ័យ ។ ស្តែង​ចេញ​នូវ​ស្នាដៃជាច្រើន​រ​ប​ស់ប​ណ្តាអង្គ​ភាព​បាន​ខិត​ខំក្នុង​រ​យៈពេល១ឆ្នាំក​ន្ល​ង​ម​ក​នេះក្នុង​ការ​ក​សាង​ផ្ទះបាយ​គំរូ ការ​ចិញ្ចឹម​ទ័ព​បាន​ល្អ មាន​ប​ណ្តាអង្គ​ភាព​ជាច្រើន​បាន​ទ​ទួល​នូវ​ប័ណ្ណ លិខិត​ស​រ​សើរ​ជូន​រ​ង្វាន់ពីថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម និង​ការ​ផ្ត​ល់នូវ​ម​ហាកិតិ្ត​យ​ស​ជូន​នូវ​គ្រឿងឥស្ស​រិយ​យ​ស​ដ​ល់បុគ្គ​ល និងអង្គ​ភាព​ដែល​មាន​ស្នាដៃផ​ង​ដែរ ។  មាន​ប្រ​សាស​ន៍បើក​កិច្ច​ប្រ​ជុំនៅឯយោធ​ភូមិភាគ​ទី៥នាពេល​នោះ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សុភា ជំនួស​មុខ​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម ថ្នាក់ដឹក​នាំក​ង​ទ័ព​ជើង​គោគ​ពិសេស​ថ្នាក់ដឹក​នាំយោធ​ភូមិភាគ​ទី៥ ឯកឧត្ត​ម​បាន​កោត​ស​រ​សើរ​និង​វាយ​តំលៃខ្ព​ស់ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ប្រ​ក​ប​ដោយ​កិច្ច​ស​ហ​ការ​ល្អរ​ប​ស់នាយ​ព​ល​ទាហាន​គ្រ​ប់ក​ងឯក​ភាព​ចំណុះឲ្យ យោធ​ភូមិភាគ ទី៥ ដែល​ក្នុង​រ​យៈពេល​មួយ​ឆ្នាំក​ន្ល​ង​ម​ក​នេះបាន​យ​កអស់ពីក​ម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បំពេញ​ការ​ងារ​បំរើជាតិ ការ​ពារ​ជាតិ ការ​ពារ​បូរ​ណៈភាព​ទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​យ៉ាង​រឹង​មាំនិង​រីក​ចំរើន ។ ឯកឧត្ត​ម មាស សុភា ក៍បាន​ជំរុញឲ្យអង្គ​ប្រ​ជុំនិង​គ្រ​ប់ក​ងឯក​ភាព​ទាំងអស់ដែល​ចូល​រួម ក្នុង​រ​យៈពេល​មួយ​ថ្ងៃនៃកិច្ច​ប្រ​ជុំនេះ ឲ្យ​ធ្វើការ​ពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នាឲ្យ​បាន​ផុស​ផុល ដើម្បីរ​ក​ឃើញ​នូវ​ចំណុច​ល្អៗក្នុង​ការ​ប​ន្តអនុវ​ត្ត​ន៍កាងារ​យោធា ស​ន្តិសុខ​នាឆ្នាំ២០១៦និង​ឆ្នាំប​ន្តៗទៀត​កាន់តែជោគ​ជ័យ ។ ឯកឧត្ត​ម មាស សុភា ក៍បាន​ប្រ​កាស​បើក​កិច្ច​ប្រ​ជុំចាប់ពីពេល​នេះត​ទៅ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ