ព័ត៌មាន

កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ២០១៥និង​ទិស​ដៅអនុវ​ត្ត​ប​ន្ត រ​ប​ស់ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប
នាយកដ្ឋានព័ត៌មាន(១)
663
129
     នៅរ​ដ្ឋ​បាល​សាលាខេត្ត​សៀម​រាប នាព្រឹក​ថ្ងៃទី ២៥ ខែ ម​ក​រា ឆ្នាំ២០១៦នេះ  ក្រុម​ការ​ងារ​ថ្នាក់ជាតិ ចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប បាន​ធ្វើកិច្ច​ប្រ​ជុំកិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ២០១៥ និង ទិស​ដៅអនុវ​ត្ត​ប​ន្ត  ដើមី្ប​ត្រួត​ពិនិត្យ និង គាំទ្រ​ការ អនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល ក​ម្ពុជា ក្រោមអធិប​តីភាព​រ​ប​ស់ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង ជាប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប ដើមី្បអនុវ​ត្ត​ន​យោបាយ និង យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ នៅខេត្ត​សៀម​រាប  ។

     មាន​ប្រ​សាស​ន៍បើក​កិច្ច​ប្រ​ជុំនោះ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ អំពីគោល​បំណ​ង នៃកិច្ច​ប្រ​ជុំជូន​ដ​ល់ស​មាជិក​ស​មាជិកាអង្គ​ប្រ​ជុំទាំង​មូល ដោយ​បាន​ផ្តោត​ទៅលើការ​ងារ​សំខាន់ៗមួយ​ចំនួន ក្នុង​ការ​កំណែទ​ម្រ​ង់ស៊ីជ​ម្រៅ ស​ម្រេចឲ្យ​បាន​នូវ​គោល​ដៅជាយុទ្ធ​សាស្ត្រ ការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ស​ង្គ​ម ប្រ​ក​ប​ដោយ​ច​ក្ខុ​វិស័យ សំខាន់​គោល​​ដៅ​ឆ្ពោះទៅការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំស​ង្កាត់​នៅឆ្នាំ២០១៧ ដើមី្ប​ប​ន្ត​ព​ង្រឹង​នូវ​យ​ន្ត​ការ​នានា រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​នីតិកាល​ទី៥នេះ ឲ្យ​ធានាបាន​នូវ​កំណើន​ការ​ងារ ស​ម​ធ​ម៌ និង ប្រ​សិទ្ធ​ភាព​ពិត​ប្រាក​ដ​នៅក​ម្ពុជា ។

     តាម​ល​ទ្ធ​ផ​ល​នៃសេច​ក្តីរាយ​ការ​ណ៍រ​ប​ស់ឯ.ឧប​ណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃគ​ណៈអភិបាល​ខេត្ត ក៏បាន​ធ្វើការ​ប​ញ្ជាក់ជូនអង្គ​ប្រ​ជុំ ដោយ​យោង​តាម​រ​យៈវេទិកាផ្ស​ព្វ​ផ្សាយ និង ពិគ្រោះយោប​ល់រ​ដ្ឋ​បាល​ខេត្ត បាន​ធ្វើការ​បូក​ស​រុប នូវ​រាល់ប​ញ្ហាប្រ​ឈ​ម ក្តីក​ង្វ​ល់ជុំវិញ​ប​ញ្ហាសេដ្ឋ​កិច្ច ស​ង្គ​ម​កិច្ច ការ​គ្រ​ប់គ្រ​ង​ធ​ន​ធាន​ធ​ម្ម​ជាតិ  ប​រិស្ថាន  រ​ដ្ឋ​បាល ស​ន្តិសុខ  ស​ណ្តាប់ធ្នាប់សាធារ​ណៈ រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ដែល​បាន​លើក​ឡើង​មាន​ចំនួន ៥០៦ក​រ​ណី និង បាន​ប​ក​ស្រាយ​សំណូម​ព​រ​ផ្ទាល់មាត់ បាន ៤០៧ក​រ​ណី និង មិន​ទាន់បាន​ដោះស្រាយ ៩៩ក​រ​ណី ។ ក្នុង​នោះប​ង​ប្អូន​បាន​ផ្តោត​ទៅលើប​ញ្ហា ផ្លូវ​ថ្ន​ល់ ស្ពាន ប្រ​ព័ន្ធ​ធារាសាស្ត្រ សាលារៀន ទឹក​ស្អាត អគ្គិស​នី ធ​ន​ធាន​ម​នុស្ស គ្រូប​ង្រៀន និង វិវាទ​ដីធ្លី  សេវាសាធារ​ណៈ និង ព​ន្ធ​លើអច​ន​វ​ត្ថុ ។ ក្នុង​នោះដែរឯកឧត្ត​មអភិបាល​ខេត្ត ក៏បាន​លើក​ឡើងអំពីប​ញ្ហា ទំនាស់ដីធី្ល​រ​វាង​ប្រ​ជាព​ល​រ​ដ្ឋ​និងអាជ្ញាធ​រ​ជាតិអប្ស​រា ក្នុង​តំប​ន់បុរីវ​ប្ប​ធ​ម៌ទេស​ច​រ​ណ៍ ទាំង​ដីដោះស្រាយ និង មិន​ទាន់ ដោះស្រាយ​ប្រាក់គោល​ន​យោបាយ  ដើមី្ប​ដាក់ជូនអង្គ​ប្រ​ជុំក្រុម​ការ​ងារ​ត្រួត​ពិនិត្យ ពិចារ​ណា សំខាន់លើការ​ដោះស្រាយ ប​ញ្ហាប្រ​ឈ​ម និង សំណូម​ព​រ​នានារ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ដែល​ទ​ទួល​បាន​ពីវេទិកាផ្ស​ព្វ​ផ្សាយ  និង ពិគ្រោះយោប​ល់ថ្នាក់ខេត្ត ក្រុង ស្រុក ដែល​នៅសេស​ស​ល់មិន​ទាន់ដោះស្រាយ ដែល​ជាស​ម​ត្ថ​កិច្ច​រ​ប​ស់ក្រ​សួង ស្ថាប័ន​ថ្នាក់ជាតិ ។

     ប​ន្ទាប់ពីសេច​ក្តីរាយ​ការ​ណ៍រ​ប​ស់ឯកឧត្ត​ម លោក​ជំទាវ ជាប្រ​ធាន​ក្រុម​ការ​ងារ​ចុះជួយ​តាម​មូល​ដ្ឋាន​ក្រុង ស្រុក ដែល​បាន​លើក​ឡើង​ពីល​ទ្ធ​ផ​លអនុវ​ត្ត​បាន និង ប​ញ្ហាប្រ​ឈ​ម​នានានៅក្នុង​មូល​ដ្ឋាន​រួច​ម​ក កិច្ច​ប្រ​ជុំទាំង​មូល ក៏បាន​ធ្វើការ​ពិភាក្សា ផ្លាប់ប្តូរ​នូវ​ម​តិយោប​ល់គ្នា ដោយ​បាន​ទ​ទួល​នូវ​ចំណុច​ល្អៗ ស​ម្រាប់ក្រុម​ការ​ងារ​យ​ក​ទៅអនុវ​ត្ត​ន៍នៅតាម​មូល​ដ្ឋាន​នាឆ្នាំ២០១៦នេះផ​ង​ដែរ។

     មាន​ប្រ​សាស​ន៍បូក​ស​រុប​បិទ​កិច្ច​ប្រ​ជុំនោះឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏បាន​លើក​ឡើង អំពីប​ញ្ហាប្រ​ឈ​ម​ក​ន្ល​ង ម​ក​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀម​រាប គឺមាន​ប​ញ្ហាប្រ​ជាព​ល​រ​ដ្ឋ​ជាមួយអាជ្ញាធ​រ​ជាតិអប្ស​រា ,  ដែល ជាប​ញ្ហាដ៏ក្តៅ  ដែល​ធ្វើឲ្យ​ប​ង​ប្អូន​ប្រ​ជាព​ល​រ​ដ្ឋ​មាន​ថ្នាំង​ថ្នាក់ ចំពោះអាជ្ញាធ​រអប្ស​រា ដែល​ជាចំណោទ​យ៉ាង​ខ្លាំង​ដែល​ធ្វើបាត់នូវ​ប្រ​ជាប្រិយ៍ភាព ​ក្នុង​ការ​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាល ធ្វើឲ្យ​ប្រ​ជាព​ល​រ​ដ្ឋ​បាត់អស់នូវ​ទំនុក​ចិត្ត ក្នុង​ការ​ដឹក​នាំ រ​ប​ស់អាជ្ញាធ​រ​មូល​ដ្ឋាន​រ​ប​ស់ខ្លួន ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាប​ន្ត​ទៀត​ថា ប​ញ្ហាប្រ​ឈ​ម​ដោយអស​ក​ម្ម​ក្នុង​ការអនុវ​ត្ត​ភារ​កិច្ច តួនាទី និង ការ​ដោះស្រាយ​មាន​ការ​យឺត​យ៉ាវ ។ ម៉្យាង​វិញ​ទៀត ការ​ផ្ត​ល់សេវាសាធារ​ណៈ លើវិស័យ​មួយ​ចំនួន  ដែល​ជាក​ង្វះខាត​ដែល​យើង​គ្រ​ប់គ្នាត្រូវ​ធ្វើការ​កែប្រែល​ម្អ និង ធ្វើការ​ព​ង្រឹង​ដោះស្រាយ ទៅតាម​វេទិកាសាធារ​ណៈ ជាពិសេស​តាម​រ​យៈក្រុម​ការ​ងារ​ថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូល​ដ្ឋាន ធ្វើការ​ត្រួត​ពិនិត្យ និង គាំទ្រ​ការអនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ និង យុទ្ធ​សាស្ត្រ​ច​តុកោណ ដំណាក់កាល​ទី៣ រ​ប​ស់រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​ព​ង្រឹង ការ​ធ្វើកំណែទ​ម្រ​ង់ អនុវ​ត្ត​ក​ម្ម​វិធីន​យោបាយអភិវ​ឌ្ឍ​ន៍ លើគ្រ​ប់វិស័យឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។  ឯ.ឧ ទៀ បាញ់ ក៏បាន​ជ​ម្រុញឲ្យ​ក្រុម​ការ​ងារ​ថ្នាក់ជាតិ និង ថ្នាក់ខេត្ត ប​ន្ត​ធ្វើការ​ដោះស្រាយ​នូវ​រាល់ប​ញ្ហាក​រ​ណីដែល​សេះស​ល់ពីឆ្នាំចាស់ តាម​រ​យៈក្នុង​ការ​ធ្វើវេទិកាសាធារ​ណៈនៅតាម​ភូមិ ឃុំ ស​ង្កាត់ ទៅតាម​ស្ថាន​ភាព​ស្ថិតិប្រ​ជាព​ល​រ​ដ្ឋ  ក្នុង​គោល​បំណ​ង​ធ្វើយ៉ាង ម​ក​ដោះស្រាយ នូវ​ក្តីក​ង្វ​ល់រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ និង ឆ្លើយ​ត​ប​ទៅតាម​ត​ម្រូវ​ការ​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋឲ្យ​ត្រឹម​ត្រូវ និង សុក្រឹត យុត្តិធ​ម៌ ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ដ​ល់ស​មាជិក​ក្រុម​ការ​ងារ​ទាំងអស់ ត្រូវ​ប្រ​កាន់ឲ្យ​បាន​ខ្ជាប់ខ្ជួន ពីតួនាទី ភារ​កិច្ច​រ​ប​ស់ខ្លួន ដែល​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ប្រ​គ​ល់ជូន ដើមី្ប​យ​ក​ទៅអនុវ​ត្តឲ្យ​ទ​ទួល​បាន ជោគ​ជ័យ និង មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ៕


                                                                                         










អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ