ឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋានភស្ដុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ បន្ដថាជំនាញហិរញ្ញវត្ថុគ្រប់កងឯកភាពត្រូវផ្សព្វផ្សាយប្រាក់បៀវត្សដល់យុទ្ធជន យុទ្ធនារី បានដឹងពី ប្រាក់បៀវត្សរបស់ពួកគេ ។ត្រូវបន្ដធ្វើបណ្ណបើកប្រាក់បៀវត្សប្រចាំឆ្នាំ២០១៦ចាប់ពី ខែមករា ដល់ខែមីនា និងចាប់ពីខែមេសា ទៅប្រាក់បៀវត្សត្រូវដំឡើងថ្មីទៀតតាមឋានន្ដរស័ក្ដិមុខងាររបស់យោធិន ។ឆ្នាំបន្ដទៅមុខទៀតរហូតដល់ឆ្នាំ២០១៨ប្រាក់បៀវត្សពលទោតិចបំផុត១លានរៀល ។ក្នុងឱកាសនោះឯកឧត្តមក៏បានឆ្លើយនូវសំណូមពរដែលទាក់ទងទៅនឹងថវិកា សាងសង់អគារស្នាក់នៅជាដើមជូនមន្ដ្រីជំនាញហិរញ្ញវត្ថុ ជ្រាបផងដែរ ៕