ក្នុងសន្ទរកថាស្វាគមន៍នឹងរបាយការណ៍បិតវគ្គឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិតសាស្រា្ដចារ្យ ណុប រតនានាយរងសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការបានមានប្រសាសន៏ថានេះគឺជាលទ្ធផលស្នាដៃប្រកបដោយមោទនភាពក្រៃលែងដែលបញ្ជាការដ្ឋានកាំភើ្លងធំបានបព្ចាប់វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលដែលមានសមាសភាពចូលរួមចំនួន១៣២នាក់ក្នុងនោះយោធាចារ្យ២០នាក់សិក្ខាកាមចំនួន១០០នាក់អ្នកគ្រប់គ្រង៦នាក់និងបំរើការ៦នាក់។
រយ:ពេលហ្វឹកហ្វឺនចំនួន៦ខែខ្លឹមសារហ្វឹកហ្វឺនរួមមានលំហាត់របៀបអប់រំចិត្តសាស្រ្ត-បច្ចេកទេសអាវុធថ្មើរជើងឋានលេខា-G-P-S-ឧបករណ៍វាស់វែង-សើបការណ៍នឹងជំនាញកាំភ្លើងធំ។លទ្ធផលបព្ជាប់វគ្គទទួបាននិទ្ទេស ល្អចំនួន-១៩ នាក់ល្អបង្គួរ ៥១នាក់មទ្យមចំនួន៣០នាក់។ថ្លែងទៅកាន់នាយទាហាននាយទាហានរងនឹងពលទាហាននាឱកាសនោះឯឧនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងក្នុងនាមក្រសួងការពារជាតិនិងអគ្គបព្ជាការបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនឹងស្នាដៃដែលបញ្ជាការដ្ឋានកាំភើ្លងធំអគ្គបញ្ជាការសម្រេចបាន ៕