ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
កិច្ចប្រជុំលេខាធិការ GBC កម្ពុជា -ថៃ លើកទី១១
នាយកដ្ឋានព័ត៌មាន(១)
621
facebook
twitter
email
កិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC បានប្រព្រឹត្តទៅ៣ថ្ងៃ ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ក្នុងទីក្រុងបាងកកនៃព្រះរាជាណាចក្រ ថៃ ដោយមានការចូលរួមពីក្រុមលេខាធិការ GBC កម្ពុជាដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក្រុមលេខាធិការ GBC កម្ពុជា និងក្រុមលេខាធិការ GBC ថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អនុសាក់ ពៅណាក់ (Anusak Poanak) នាយទីចាត់ការព្រំដែននិងជាប្រធានក្រុម លេខាធិការនៃគណៈកម្មាធិកាព្រំដែន GBC ។
កិច្ចប្រជុំក្រុមលេខាធិការ GBC កម្ពុជា-ថៃ ពេលនេះផ្តោតយ៉ាងសំខាន់លើផែនការណ៍ប្រុងប្រៀបសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា - ថៃ លើកទី ១១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រថៃនាពេលដ៏ឆាប់ខាងមុខដោយបានពិនិត្យពិភាក្សានិងឯកភាពលើឯកសារសំខាន់ៗចំនួន៥៖
១. ពង្រៀងរបៀបវារៈ នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា -ថៃ លើកទី១១
២. ពង្រៀងកិច្ចព្រមព្រៀង នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា -ថៃ លើកទី១១
៣. ពង្រៀងបញ្ហាពិភាក្សាចំនួន ១៧ចំណុច នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា -ថៃ លើកទី១១
៤. ពង្រៀងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា -ថៃ លើកទី១១
៥. ពង្រៀងរបាយការណ៍វឌ្ឍនៈភាព នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា -ថៃ លើកទី១១
ជាលទ្ធផលនៃកិច្ចប្រជុំលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC លើកទី១១នេះពិតជាបានចូលរួមចំណែកដោះស្រាយបញ្ហាទាំងឡាយនៅតាមបណ្តោយព្រំដែន និងបញ្ហាមួយចំនួនទៀតដែលកំពុងទទួលបាននូវការយកចិត្តទុកដាក់នាពេលបច្ចុប្បន្នដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរលើវិស័យសន្តិសុខនិងការថែរក្សាសន្តិភាពតាមតំបន់ព្រំដែន បញ្ហាប្រយុទ្ធប្រឆាំងអំពើភារវកម្ម បញ្ហាឧក្រិដ្ឋកម្មមិនប្រពៃ បញ្ហាសន្តិសុខលំហរសមុទ្រ បញ្ហាគ្រោះមហន្តរាយធម្មជាតិ បញ្ហាសហប្រតិបត្តិការលើ វិស័យផ្សេងៗទៀតក្នុងគោលបំណងលើកកម្ពស់បញ្ហាជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរឲ្យកាន់តែប្រសើរឡើងថែមមួយកំរិតទៀត ។
កិច្ចប្រជុំក្រុមលេខាធិការ GBC បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសមិត្តភាព និងស្និតស្នាលដែលនេះបង្ហាញឲ្យឃើញថែមទៀតនូវការពង្រឹងទំនាក់ទំនងជិតស្និតនិងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសយើងទាំងពីរក្នុងការរួមចំណែកកសាងស្ថេរភាព សន្តិភាពដើម្បីប្រយោជន៍ដល់វឌ្ឍនភាពរបស់ប្រជាពលរដ្ឋយើងទាំងពីរដែលរស់នៅតាមបណ្តោយ ព្រំដែនជាពិសេសក៏ជាចំណែកមួយនៃការប្តេជ្ញាចិត្តក្នុងការពង្រឹងកសាង និងប្រែក្លាយតំបន់ព្រំដែននៃប្រទេសយើងទាំងពីរឲ្យទៅជាតំបន់មានសន្តិភាព ស្ថេរភាព សហប្រតិបត្តិការនិង ការអភិវឌ្ឍន៍ ។ ជាមួយគ្នានេះដែរភាគីថៃក៏បានឯកភាពទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា -ថៃ GBC លើកទី១១ នៅ ខែមិនា ឆ្នាំ២០១៦ ខាងមុខនេះ ៕
អត្ថបទថ្មីៗ
យោធភូមិភាគទី៤ ប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆមាសទី១ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២២
លោកជំទាវ ដាំ ដារីនី ប្រជុំក្រុមការងារបច្ចេកទេសច្បាប់ក្រសួងការពារជាតិ
ប្រតិភូក្រុមការងារអូស្ត្រាលី ទស្សនកិច្ចមហាវិទ្យាល័យភាសា
គណៈប្រតិភូអូស្ត្រាលីទស្សនកិច្ចសិក្សានៅសាលានាយទាហានសកម្ម
ក្រុមប្រឹក្សាភិបាល ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃសម្ព័នគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាង១០០០នាក់ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ
អគារប្រចាំការល្បាតរួមជាអំណោយរបស់ កងទ័ពជើងទឹកវៀតណាម ជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម សាងសង់សម្រេចបាន ៩០%
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯ...
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦