ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ ចាយ សាំងយុន ប្រជុំបូកសរុបខែមករា និងទិដៅខែកុម្ភៈ ២០១៦
នាយកដ្ឋានព័ត៌មាន(១)
657
facebook
twitter
email
ក្រសួងការពារជាតិ បានប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារខែមករា និង ទិសដៅអនុវត្តខែកុម្ភៈ ឆ្នាំ២០១៦ ដែលកិច្ចប្រជុំនេះបានប្រព្រឹតទៅនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការរងនៃខ.ភ.ម និងអស់លោក លោកស្រីជានាយទាហានជាន់ខ្ពស់ ជាអគ្គនាយក អគ្គនាយករងអគ្គនាយកដ្ឋាន, ជានាយក នាយករងនាយកដ្ឋាន និងស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃខ.ភ.ម ជាច្រើនរូបទៀត។
ក្នុងរបាយការណ៍បូកសរុប បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០១៦កន្លងទៅនេះ ខ.ភ.ម បានយកចិត្តទុកដាក់ប្រមូលផ្តុំរៀបចំផែនការសកម្មភាពការងារតាមស្ថាប័ន កងឯកភាពរៀងខ្លួន និងបន្តអនុវត្តភារកិច្ចរបស់ខ្លួនក្នុងវិស័យការពារជាតិ តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បទបញ្ជា អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងផែនការកែទម្រង់ខ.ភ.ម ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន ក្នុងនោះបានបន្តពង្រឹងខឿនការពារជាតិនៅតាមតំបន់ព្រំដែន តាមដានក្តាប់នូវរាល់សភាពការណ៍ប្រែប្រួល និងធ្វើការល្បាតការពារភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនជាប់ជាប្រចាំ។ ជាមួយនេះមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ថ្វីត្បិតតែមានបញ្ហាមួយចំនួន ប៉ុន្តែបានសហការល្អដោះស្រាយដោយសន្តិវិធី។ ទន្ទឹមនឹងនេះបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមពង្រឹងច្បាប់ កសាងភូមិឃុំមានសុវត្ថិភាព ធ្វើការបង្ការនិងបង្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យនានា (ពិសេសបទល្មើសគ្រឿងញៀន ប្លន់ប្រដាប់អាវុធ ការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិនានា និងសកម្មភាពគេចពន្ធដើម្បីគៀងគរបង្កើនចំណូលថវិកាជាតិ) និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការពារគណៈប្រតិភូជាតិ និងអន្តរជាតិនានា ពិធីបុណ្យជាតិនិងពិធីបុណ្យផ្សេងៗបានល្អប្រសើរ ព្រមទាំងបានសហការចូលរួមយ៉ាងសកម្មនៅក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
ក្រៅពីអនុវត្តភារកិច្ចចម្បងខាងលើ ខ.ភ.ម បានយកចិត្តទុកដាក់បន្តអនុវត្តនូវរាល់ភារកិច្ចទៀតផងដែរ ដូចជា៖ ការងារហ្វឹកហ្វឺននិងអប់រំចិត្តសាស្ត្រ ការងារកសាងច្បាប់និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេសនិងកែច្នៃជួសជុលថែទាំ ការងារគ្រប់គ្រងនិងធានាដល់ការប្រើ ប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ផ្សេងៗ ការងារសហប្រតិបត្តិការនិងការចូលរួមក្នុងបេសកកម្មរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងការងារផ្សេងៗទៀត ដោយទទួលបាន នូវលទ្ធផលល្អ ពិសេសបានប្រមូលផ្តុំកសាងផែនការសកម្មភាពការងារនិងត្រៀម លក្ខណៈសម្បត្តិ ដើម្បីឈានទៅអនុវត្តភារកិច្ចចំពោះមុខសម្រេចបាននូវលទ្ធផលល្អ តាមផែការ។ ទន្ទឹមនេះ ការទទួលបាននូវការតម្លើងប្រាក់បៀរវត្សមូលដ្ឋានបានរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅ និងធ្វើឲ្យយោធិនគ្រប់រូបមានការសប្បាយរីករាយ។
កិច្ចប្រជុំក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្ត និងបានដាក់ចេញនូវផែនការសកម្មភាព សំខាន់ៗមួយ ចំនួនសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៦នេះផងដែរ ដោយអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់ខ.ភ.ម រយៈពេល៥ឆ្នាំ(២០១៥-២០១៩) ក្នុងនោះបន្តកសាងពង្រឹងខឿនការពារជាតិនៅតាមតំបន់ព្រំដែន ការពារឲ្យបានដាច់ខាតនូវអធិបតេយ្យបូរណភាព ទឹកដី និងធ្វើល្បាតត្រួតពិនិត្យភូមិសាស្ត្របង្គោលសីមាឲ្យបានជាប្រចាំ កសាងបង្កើន ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេង ដែលកើតមានឡើងដោយសន្តិវិធី និងយកចិត្តទុកដាក់ការពារសន្តិសុខ របៀបរាបរយ សណ្តាប់ធ្នាប់សាធារណៈ។ ជាមួយគ្នានេះ ខ.ភ.ម ត្រៀមលក្ខណៈសម្បត្តិ និងបន្ត យកចិត្តទុកដាក់អនុវត្តនូវរាល់ភារកិច្ច ដូចជា ការងារកែទម្រង់ ខ.ភ.ម (ការហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ) ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ បច្ចេកទេស និងជួសជុល រថយន្តថែទាំគ្រឿងបំពាក់ ការងារវិស្វកម្ម និងការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា បិទវគ្គហ្វឹកហ្វឺនវិស្វកម្មគ្រឿងចក្រធុនធ្ងន់ត្រីភាគីកម្ពុជា-កូរ៉េ-អសប
រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរកម្ពុជា-ថៃ ប្ដេជ្ញាពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ដើម្បីធ្វើឲ្យព្រំដែនប្រទេសទាំងពីរមានសន្តិភាពយូរអង្វែង
ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែវិច្ឆិកា ទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២៣ ក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រកាសតែងតាំងមុខតំណែងសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម នាង ផាត អនុញ្ញាតឲ្យសេនានុព័ន្ធយោធាចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងបង្ហាញមុខពិភាក្សាការងារ
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន ៖ ស្តីពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ...
សេចក្តីណែនាំ ៖ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ...
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សារជូនពរ
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សាររំលែកទុក្ខ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សារជូនពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទ...
សារលិខិតថ្វាយព្រះពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូ...
វីដេអូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិការលើកទិសដៅប្រចាំខែធ្នូ
មជ្ឈមណ្ឌលសន្តិភាពបានរៀបចំបិទវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចំការមីនថ្នាក់អាស៊ាននិងតំបន់លើកទី៦នៅទីស្តីការក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
សម្តេចពិជ័យសេនាទៀ បាញ់បានផ្តល់រង្វាន់ដល់គ្រូបង្វឹកកីឡាករស៊ីហ្គេម២០២៣នៅក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទស្សនៈកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមហើយបានទៅដាក់កម្រងផ្កានៅស្ទូបវិរៈជន
សម្តេចមហាបវរធិបតីបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើទី២៨ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៩៥ដល់៩វិច្ឆិកាឆ្នាំ២០២៣នៃការបង្កើតកងទ័ពពិសេស
សិក្ខាសាលានៃកាចងសម្ឋ័នមេត្រីភាពរវាងកងទ័ពជាមួយអង្គភាពស៊ីវិលស្ថិតក្រោមអធិបតីភាពឯកឧត្តមទៀ សីហា