ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន ជូន​ព​រ​ឆ្នាំថ្មីអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំក​ម្ពុជា
នាយកដ្ឋានព័ត៌មាន(១)
619
136
          ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន ជូន​ព​រ​ឆ្នាំថ្មីអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំក​ម្ពុជាកាល​ពីរ​សៀល​ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៦ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិ បាន​ដឹក​នាំគ​ណៈប្រ​តិភូក្រោមឱវ៉ាទ​មួយ​ក្រុមអញ្ជើញ​ទៅសួរ​សុខ​ទុក្ខ ​និង​សំណេះសំណាល​ជូន​ព​រ​ក្នុងឱកាស​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃណី​​វៀត​ណាម​ ដែល​នឹង​ឈាន​ចូល​ម​ក​ដ​ល់នាពេល​ខាង​មុខ​នេះនៅស្នាក់ការអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា​​។ ក្នុងឱកាស​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន ជួស​មុខឲ្យ​នាយ​និង​ព​ល​ទាហាន​ក្នុងអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា បាន​ថ្លែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ​រាល់​ការ​ជួយឧប​ត្ថ​ម្ភ​រ​ប​ស់ប​ក្ស រ​ដ្ឋាភិបាល ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដ​ល់​ក​ម្ពុជានិង​និយាយ​ដោយ​ឡែក​រាល់​កិច្ច​ជួយ​ជ្រោម​ជ្រែង​រ​ប​ស់​វៀត​ណាម​ដ​ល់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​នាពេល​ក​ន្ល​ង​ម​ក។​
​         ឯកឧត្ត​ម ក៏បាន​ធ្វើការ​រំលឹក​ឡើង​វិញ​ពី​គុណូប​ការៈដ៏ធំធេង ​ពី​សំណាក់​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ក្រោយ​ពេល​ដែល​ប្រ​ទេស​ជាតិ​បាន​រំដោះ​ទាំង​ស្រុង​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍បាន ផ្ត​ល់​ល​ទ្ឋ​ភាព​ប្រ​ក​ប​ដោយ​ប្រ​សិ​ទ្ឋ​ភាព​ខ្ព​ស់​ស​ម្រាប់​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​ក​ម្ពុជាក្នុង​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីនិង​អភិវ​ឌ្ឍ​ន៍លើ​គ្រ​ប់​វិស័យ​ស​ម្រាប់​ពេល​ប​ច្ចុប្ប​ន្ន​និង​នាពេល​អនាគ​ត​។ដោយ​ឡែក​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្រោម​ការ​ជួយ​ប​ណ្តុះប​ណ្តាល​ផ្នែក​ធ​ន​ធាន​ម​នុស្ស​ព្រ​ម​ទាំង​ជំនួយ​ឧប​ត្ថ​ម្ភ​ផ្សេងៗទៀត​ដែល​ធ្វើ​ឡើង​ជា​ប​ន្ត​ប​ន្ទាប់ពី​សំណាក់​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត ណាម​បាន​ប​ង្ក​ល​ក្ខ​ណៈ​ស​ម្ប​ត្តិប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព​ឲ្យ​ដ​ល់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស​ម្រេច​បាន​ជោគ​ជ័យ​ក្នុង​កិច្ច​ការ​ពារ​ជាតិមាតុភូមិ។​
​        ជា​កិច្ច​ឆ្លៀយ​ត​ប​លោក វ/ឯក ង្វៀន អាញ់យុង ប្រ​ធានអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំនៅក​ម្ពុជា​បាន​ថ្លែង​នូវ​ការអរ​គុណ​ចំពោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន និង​ប្រ​តិភូ ដែល​បានអញ្ជើញ​ម​ក​ជូន​ព​រ​នាឱកាស​នេះ​ព្រ​ម​ទាំង​បាន​វាយ​ត​ម្លៃ​ខ្ព​ស់​ពី​ក​ម្រិត​​ឈាន​ឡើង​នូវ​ដំណើរ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ជាជ​ន​និង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​-​វៀត​ណាម។ក្នុង ឱកាស​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃណី​​វៀត​ណាម​ដែល​នឹង​ឈាន​ចូល​ម​ក​ដ​ល់នាពេល​ខាង​មុខ​នេះលោក​ក៏បាន​ជូន​ព​រ​ដ​ល់ខ.ភ.ម​ទូទាំង​ប្រ​ទេសឲ្យ​ជួប​តែនឹង​សេច​ក្ដីសុខ​គ្រ​ប់គ្នាផ​ង​ដែរ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ