ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម នាង ផាត ជួបអនុរដ្ឋមន្រ្តីការពារជាតិជប៉ុន
នាយកដ្ឋានព័ត៌មាន(១)
605
facebook
twitter
email
នៅព្រឹកថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ 2016 ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូរូ មីមូរ៉ា (Toru Mimura) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន ក្នុងឱកាសដែលឯកឧត្តម និងសហការីបានអញ្ជើញមកធ្វើទស្សនៈកិច្ច និងបំពេញការងារនៅកម្ពុជា ។
នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តម នាង ផាត បានសំដែងការស្វាគមន៍ និងបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលកន្លងមក ។ ឯកឧត្តម នាង ផាត បានបញ្ជាក់ថាៈ ជប៉ុនជានិច្ច ជាកាលតែងតែយកចិត្តទុកដាក់ជួយដល់បណ្តាប្រទេសអាស៊ាន ដើម្បីរួមចំនែកសំរេចនូវសមាគមន៍អាស៊ានតែមួយ ក្នុងរយៈពេលកន្លងមកនេះ ។ ឯកឧត្តម នាង ផាត បានចាត់ទុកដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម តូរូ មីមូរ៉ា មានសារៈសំខាន់នៅកម្ពុជា និង នៅក្នុងប្រទេសអាស៊ាន ។ ឯកឧត្តម នាង ផាត បានបញ្ជាក់ថាៈ កម្ពុជានឹងបន្តចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការពារជាតិអាស៊ាន និង ជប៉ុនដែលធ្លាប់បានប្រជុំលើកទី 1 កន្លងមកនៅប្រទេស មីយ៉ាន់ម៉ានា ឆ្នាំ 2014 ។
មានមតិឆ្លើយតបវិញ ឯកឧត្តម តូរូ បានរំលឹកឡើងវិញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែល ជប៉ុនបានជួយដល់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពកងកំលាំងរក្សាសន្តិភាពកម្ពុជា និងការបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ ប្រទេសទាំងពីរ កម្ពុជាជប៉ុន អោយបានកាន់តែប្រសើរឡើងថែមទៀត ។ ឯកឧត្តម ក៏បានលើកឡើងពីគោលបំណង របស់ជប៉ុនក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និង ជប៉ុនជាថ្មីម្តងទៀត ក្នុងខណៈពេលដែលប្រទេសឡាវត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០ នៅក្នុងឆ្នាំនេះ ។ ឯកឧត្តម តូរូ បានបញ្ជាក់ថាៈ កិច្ចប្រជុំលើក ទី1 រវាងរដ្ឋមន្រ្តីការពារជាតិអាស៊ាន និង រដ្ឋមន្រ្តីការពារជាតិជប៉ុន បានប្រព្រឹត្តិទៅប្រកបដោយជោគជ័យដែលប្រទេសមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ ក្នុងនោះក៏មានការចូលរួមគាំទ្រពីកម្ពុជាផងដែរ ។
មានមតិឆ្លើយតបវិញ ឯកឧត្តម នាង ផាត បានសំដែងការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម តូរូ មីមូរ៉ា ដែលទាក់ ទងទៅនឹងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅប្រទេសឡាវ កិច្ចប្រជុំអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន -- ជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ានក្រៅផ្លូវការនៅប្រទេសឡាវ ។ ឯកឧត្តម នាង ផាត ក៏បានសំដែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម តូរូ មីមូរ៉ា អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន ដែលស្របតាមគោលនយោបាយរបស់ប្រទេសជប៉ុន ក៏ដូចជាស្របតាមសភាពការណ៍ ជាក់ស្តែងដើម្បីពង្រឹង សន្តិភាព ស្ថេរភាព និង វិបុលភព នៅក្នុងតំបន់ ៕
អត្ថបទថ្មីៗ
យោធភូមិភាគទី៤ ប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆមាសទី១ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២២
លោកជំទាវ ដាំ ដារីនី ប្រជុំក្រុមការងារបច្ចេកទេសច្បាប់ក្រសួងការពារជាតិ
ប្រតិភូក្រុមការងារអូស្ត្រាលី ទស្សនកិច្ចមហាវិទ្យាល័យភាសា
គណៈប្រតិភូអូស្ត្រាលីទស្សនកិច្ចសិក្សានៅសាលានាយទាហានសកម្ម
ក្រុមប្រឹក្សាភិបាល ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃសម្ព័នគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាង១០០០នាក់ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ
អគារប្រចាំការល្បាតរួមជាអំណោយរបស់ កងទ័ពជើងទឹកវៀតណាម ជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម សាងសង់សម្រេចបាន ៩០%
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯ...
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦