នៅព្រឹកថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2026 ឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការងមូលដ្ឋានសមុទ្របានដឹកនាំនាយនាវីជាច្រើនរូបអញ្ជើញទៅទទួលស្វាគមន៍នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន3គ្រឿងឈ្មោះ-អាគេបូណូ(AKEBONO)ហាតាកាហ្ស៊េ(HATAKAZE)និងយ៉ាម៉ាយូគិ(YAMAYUKI)បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងដំណើរមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី17ដល់ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2016 ។នៅថ្ងៃដដែលវេលាម៉ោង09-55នាទី ប្រតិភូកងស្វ័យការពារជើងទឹកជប៉ុនដឹកនាំដោយលោក វរនាវីឯក កាហ្ស៊ូហ៊ីកុ មីហ្ស៊េ (Kazuhiko MIZOE)មេបញ្ជការរួមនាវា បានអញ្ជើញចូលជួបសម្តែងការគូរសមជាមួយឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ។
លោកវរនាវីឯក Kazuhiko MIZOE បានមានប្រសាសន៍ថា ដំណើរមកទស្សនកិច្ចរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនពេលនេះក្នុងគោលបំណងដើម្បីពង្រឹងពង្រីកចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន និងផ្តល់ឱកាសឲ្យកម្មសិក្សាការីនាយទាហានដែលទើបបានបញ្ចប់ការសិក្សាបានស្វែងយល់ និងទទួលបានបទពិសោធន៍ផ្នែកយោធាបានយល់ដឹងពីវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាផងដែរក្រៅពីនេះផ្តល់ឱកាសឲ្យកងនាវិកកម្ពុជា និងកងនាវិក ជប៉ុន បានលេងកីឡាជាមួយគ្នាដើម្បីរិតចំណងសាមគ្គីភាពរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុនកាន់តែល្អប្រសើរឡើងថែមទៀត៕