ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តមនាយឧត្តមសេនីយ៍មាស.សាវ៉នចុះទៅផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តនៅកងពលតូចអន្តរាគមន៍លេខ៦
នាយកដ្ឋានព័ត៌មាន(១)
616
facebook
twitter
email
កងទ័ពត្រូវតែគោរពវិន័យអោយបានល្អនិងត្រូវហានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដីអោយបានគង់វង្សនិងការពារសន្តិសុខជូនប្រជាពលរដ្ឋរសើនៅអោយបានប្រសើរ។នេះជាការលើកលើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិក្នុងឪកាសដែលឯកឧត្តមបានដឹកនាំក្រុមការងារអប់រំចិត្តសាស្រ្តចុះទៅផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តនិងអំពីសភាពការណ៍វិវត្តន៍ថ្មីៗអោយដល់នាយទាហាននាយទាហានរងចំនួន១២១៥ដែលកំពង់បំពេញភារកិច្ចនៅនៅវរសេនាតូច២៧៤ក្នុងកងពលតូចអន្តរាគមន៍លេខ៦ស្ថិតនៅទិសទី២ឃុំត្រពាំងប្រសាទស្រុកត្រពាំងប្រសាទខេត្តឧត្តរមានជ័យកាលពីពេលថ្មីៗកន្លងទៅនេះ។គោលបំណងនៃលារផ្សព្វផ្សាយគឺដើម្បីលើកកំពស់ការងារអប់រំសត្តិអារម្មណ៍នយោបាយចិត្តសាស្រ្តពង្រឹងសីលធម៌វិន័យ ដល់កងទ័ពអោយមានឆន្ទះមោះមុតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិអោយសំរេចជោគជ័យ។នៅក្នុងពិធីផ្សព្វផ្សាយនោះបន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំខេង មេបញ្ជាការកងពលតូចអន្តរាគមន៍
លេខ៦បានឡើងថ្លែងសន្ទរកថាស្វាគមន៍រួចមក ឯកឧត្តម មាស សាវ៉ន បានពន្យល់អំពីការវិវត្តន៍ នៃដំណើរការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទគ្រប់ជំនាន់កន្លងមក រហូតមកដល់ពេលបច្ចុបន្ននេះខភមកាន់តែមានការវិវត្តន៍រីចំរើនទៅមុខធានារាប់រងបាននូវភារកិច្ចការពារសន្តិសុខការពារបូរណភាពទឹកដីការជួយសង្គ្រោះគ្រោះមហន្តរាយនិងចូលរួមតំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ឯកឧត្តម មាស សាវ៉ន បានបញ្ជាក់ថា៖ ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន បានធ្វើអោយមានការបង្រួបបង្រួមជាតិក្នុងនោះកំលាំង ខ្មែរក្រហមបានធ្វើសមារហកម្មចូលមករួមរស់ក្នុងសង្គមជាតិយើងវិញធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងែនេះ។បច្ចុបន្បន្នប្រទេសកម្ពុជាមានឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិតាមរយៈកងយោធពលខេមរភូមិន្ទដែលបានចេញទៅបេសសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល១០ឆ្នាំកន្លងមក។ឯកឧត្តម មាស សាវន បានរំលឹកឡើងវិញពីវីរភាពរបស់អតីតកងទ័ពប្រជាជនបដិវត្តកម្ពុជា ដែលបានតស៊ូប្រយុទ្ធហានបូជាជីវិតដើម្បីដណ្តើមបានមកវិញនូវសន្តិភាពប្រជាជនរស់នៅសុខដុមរមនាប្រទេសជាតិមានការអភិវឌ្ឍន៍។ក្នុងន័យនេះ ឯកឧត្តម មាស សាវ៉ន បានសង្កត់ធ្ងន់ថា៖ទំរាំមានថ្ងៃនេះដែលយើងទទួលបាននូវសន្តិភាពបរិបូរពេលនេះយើងត្រូវការពារនិងប្រឆាំងដាច់ខាតមិនអោយបុគ្គលឬពួកក្រុមណាមួយដែលមានបំណងធ្វើអោយប្រទេសជាតិធ្លាក់ទៅក្នុងភាពអន្តរាយវិញដូចកាលពីពេលមុនៗបានឡើយ។ដូច្នេះយើងទាំងអស់គ្នាជាកងយោធពលខេមរភូមិន្ទត្រូវប្តេជ្ញាការពារជាតិសាសនាព្រះមហាក្សត្រ,ការពាររដ្ឋធម្មនុញ្ញ,ការពាររាជរដ្ឋាភិបាលស្របច្បាប់និងភាពត្រឹមត្រូវស្របច្បាប់ ។
ឯកឧត្តម មាស សាវ៉ន ក៏បានលើកឡើងពីសភាពការណ៍វិវត្តន៍ជាតិនិងអន្តរជាតិដែលទាក់ទងទៅនិងនយោបាយសេដ្ឋកិច្ចសន្តិសុខដែលកំពង់តែមានការវិវត្តន៍ប្រែប្រួលទៅមុខជាលំដាប់ដើម្បីអោយនាយទាហានពលទាហានបានសឹក្សាស្វែងយល់។ជាចុងក្រោយ ឯ.ឧ មាស សាវន បានអំពាវនាវដល់នាយទាហានពលទាហានក្នុងកងពលលេខ៧បន្តយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រយកចិត្តទុកដាក់លើការងារបង្កបង្កើនផលនិងកសាងអង្គភាពអោយបានរឹងមាំហើយត្រូវចូលរួមគោរពច្បាប់ចរ៉ាចរផ្លូវគោកអោយបានគ្រប់ៗគ្នា៕
អត្ថបទថ្មីៗ
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី ៧ ក្នុងកិច្ចសន្ទនាសាំងហ្គីឡា ក្រោមប្រធានបទ៖ «ការអភិវឌ្ឍគំរូ សម្រាប់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ»
សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសំដែងការគួរសម ឯកឧត្តម Ng Eng Hen រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី
ទិវាអន្តរជាតិ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ
សមយុទ្ធ វិធីបង្ការ និងពន្លត់អគ្គីភ័យនៅទីស្ដីការក្រសួងការពារជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ សម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ
កិច្ចប្រជុំក្រុមការងាររៀបចំ ប្រាព្ធពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ដ្រីលើកទី១ ចំនួន ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅវៀតណាម
សេចក្តីប្រកាស
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
ប្រកាសរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើស និងហ្វឹកហ្វឺននាយទាហានទ័ពជើងគោក ជំនាន់ទី១៣។
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាបបង្គំទូលថ្វាយ ព្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចក...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចក...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត