ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ ទៀ បាញ់ បើកការដ្ឋានសាងសង់វិមានឈ្នះឈ្នះ
នាយកដ្ឋានព័ត៌មាន(១)
612
facebook
twitter
email
ដោយបានការឯកភាពពីរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៦គណៈកម្មាការវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនិងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជារៀបចំពិធីបញ្ចុះបឋមសិលានិងបើកការដ្ឋានសាងសង់វិមានឈ្នះឈ្នះជាផ្លូវការដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯ.ឧទៀ.បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកជំទាវតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះមានទីតាំងស្ថិតនៅសង្កាត់បាក់ខែងខ័ណ្ឌជ្រោយចង្វារាជធានីភ្នំពេញនៅខាងមុខពហុកីឡាដ្ឋានមរតតេជោហើយត្រូវបានសាងសង់លើផ្ទៃដីប្រមាណជាង០៨ហិចតា។បើយើងឈរនៅចំកណ្តាលធៀបរវាងវិមានឈ្នះឈ្នះជាមួយនឹងពហុកីឡាដ្ឋានមរតកតេជោគឺយើងអាចមើលឃើញពីទិដ្ឋភាពរួមដ៏ស្រស់ស្អាតរបស់អគារទាំងពីរនោះរត់ត្រួតគ្នានៅលើអក្សមេតែមួយ។
នៅក្នុងរបាយការណ៍របស់ឯ.ឧ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនយោបាយនិងកិច្ចការបរទេសនិងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះបានរាយការណ៍ជូនអង្គពិធីជ្រាបថាចាប់តាំងពីបង្កើតគណៈកម្មាការសាងសង់វិមាននយោបាយឈ្នះឈ្នះរហូតមកដល់បច្ចុប្បន្នមានរយៈពេល៥០៤ថ្ងៃគត់ដែលគណៈកម្មាការបានខិតខំធ្វើការប្រជុំពិភាក្សាជាបន្តបន្ទាប់ព្រមទាំងចុះសិក្សាស្រាវជ្រាវឯកសារនិងរចនាបថតាមប្រាង្គប្រាសាទនានាទាំងក្នុងនិងក្រៅប្រទេសផងដែរ។
នៅក្នុងសន្ទរកថារបស់ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់ថាជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើងពុំធ្លាប់ទទួលបានសន្តិភាពពេញលេញដូចសម័យសព្វថ្ងៃនេះទេជួនកាលមានការបែកបាក់ទៅជាពីរជាបីភាគីដែលនាំឲ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរ។នៅក្នុងដំណាក់កាលចុងក្រោយគឺដោយសាររបបប្រល័យពូជសាសន៍ ប៉ុលពត អៀងសារី បានធ្វើឲ្យប្រទេសកម្ពុជាមានមហន្តរាយយ៉ាងធ្ងន់ធ្ងរនោះទើបមានព្រឹត្តិការណ៍ថ្ងៃទី២ធ្នូ១៩៧៨និងថ្ងៃទី៧មករា១៩៧៩រហូតដល់១៩៩៨ដែលជាការអនុវត្តនយោបាយឈ្នះឈ្នះនិងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហារសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី។
ជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ យើងទទួលបានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យនិងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់និងអន្តរជាតិដោយជោគជ័យហើយបានប្រែក្លាយជីវភាពរបស់ប្រជាជនពីជីវភាពក្រីក្រមកជាប្រជាជនមានចំណូលកម្រិតមធ្យម។
ឯ.ឧ ទៀ បាញ់ បានសង្កត់ធ្ងន់ថាបទពិសោធន៍ជាប្រវត្តិសាស្ត្រជាច្រើនជំនាន់ក្នុងអតីតកាលនិងសមិទ្ធផលសង្គមជាតិកន្លងមកថ្មីៗនេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ឲ្យយើងរួមសាមគ្គីគ្នា ដើម្បីកសាងវិមាននយោបាយឈ្នះឈ្នះ នាថ្ងៃនេះ ដែលបានកើតឡើក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដើម្បីបង្ហាញ និងរំលឹកដល់វីរភាព និងស្នាដៃរបស់វីរជនដែលបានចំណាយសាច់ស្រស់ឈាមស្រស់និងភាពឈ្លាស់វៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព។
វិមាននយោបាយឈ្នះឈ្នះនេះនិងជាមោទនភាពជាតិខ្មែរដោយសារវិមាននិងបរិវេណនេះនឹងក្លាយជាពិភពខ្មែរខ្នាតតូចដែលនឹងបង្ហាញនូវចំណុចសំខាន់នៃប្រវត្តិសាស្ត្រជាតិ និងវប្បធម៌ជាតិជាង២០០០ឆ្នាំ ជាពិសេសបង្ហាញនូវបញ្ញាញាណជាតិខ្មែរ អំពីមូលដ្ឋានទស្សនវិជ្ជាសុខដុមនីយ៍កម្មក្នុងការគ្រប់គ្រងសង្គមជាតិយើងតាំងពីសម័យនគរគោកធ្លកនគរភ្នំចេនឡាអង្គរនិងក្រោយអង្គរ។
វិមានឈ្នះឈ្នះនេះក៏នឹងបង្ហាញផងដែរនូវវប្បធម៌កតញ្ញូនិរន្តរភាពនៃសង្គមជាតិក្នុងគ្រប់វិស័យសុខដុមនីយ៍កម្មខាងជនជាតិនិងសាសនារួមទាំងការអភិវឌ្ឍនៃទំនាក់ទំនងរវាងវប្បធម៌ធម្មជាតិនិងមនុស្សព្រមទាំងទំនាក់ទំនងរវាងអតីតកាលបច្ចុប្បន្ននិងអនាគត។នៅក្នុងនោះមួយផ្នែកក៏ទំនាក់ទំនងទៅនឹងសម័យសង្គមរាស្ត្រនិយមតភ្ជាប់មកដល់សម័យសាធារណរដ្ឋនិងសម័យប៉ុលពត រួមទាំងដំណាក់កាលក្នុងអំឡុងឆ្នាំ១៩៧៩-១៩៨៩ និងដំណាក់កាលឆ្នាំ១៩៩១-១៩៩៣ ព្រមទាំងតភ្ជាប់មកដល់ដំណាកើកាលនៃនយោបាយឈ្នះឈ្នះដែលជាបរិបទសន្តិភាពអភិវឌ្ឍន៍មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របង្រួបបង្រួមទឹកដីដែលដឹកនាំនិងកសាងស្ថាបនាប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន ផ្ទាល់។
តាមផែនការដែលបានគ្រោងទុកការរៀបចំគម្រោងប្លង់មេនៃវិមានឈ្នះឈ្នះត្រូវបានចែកចេញជា០៣តំបន់តំបន់ទី១បង្ហាញពីសុខដុមនីយ៍កម្មប្រវត្តិសាស្ត្រខ្មែរតំបន់ទី២សន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះនិងតំបន់ទី៣សមិទ្ធផលនានាដែលទទួលបានពីនយោបាយឈ្នះឈ្នះចាប់តាំងពីឆ្នាំ១៩៩៨ ២០១៨។សំណង់នេះត្រូវបានសាងសង់ឡើងមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានគំនិតនិន្នាការនយោបាយឡើយហើយសំណង់នេះនឹងប្រែក្លាយទៅជាសំណង់ប្រវត្តិសាស្ត្រជាតិគ្រប់ជំនាន់។
ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ច្បាស់ថាសំណង់វិមានឈ្នះឈ្នះនេះនឹងមានការចូលរួមប្រកួតប្រជែងប្រកបដោយតម្លាភាពប្រសិទ្ធភាពក្នុងការរចនារូបគំនូរសម្រាប់កសាងរូបចម្លាក់នៅវិមានឈ្នះឈ្នះដែលជាការកសាងប្រវត្តិសាស្ត្រនៃប្រជាជាតិខ្មែរដោយខ្មែរខ្លួនឯងដែលមានភារកិច្ចបង្កើតវីរជនវីរនារីជាតិឲ្យបានកាន់តែច្រើនសម្រាប់ថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាពនាពេលអនាគត។សំណង់ក៏នឹងរំលេចចេញនូវការកសាងវប្បធម៌សុខដុមនីយ៍កម្មនៃសាសនាជនជាតិទំនាក់ទំនងនៃវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនិងមនុស្សនយោបាយសន្តិភាពនិងនយោបាយទឹក។ល។ដើម្បីជំរុញឲ្យកូនខ្មែរសម័យបច្ចុប្បន្នចេះបន្តការកសាងស្នាដៃពីដូនតាដូចសម័យមហានគរ។
ប្រមជាមួយនេះវិមានឈ្នះឈ្នះក៏ផ្ទុកនូវចំណេះដឹងប្រវត្តិសាស្ត្រសម្រាប់ភ្ញៀវជាតិអន្តរជាតិដើម្បីស្វែងយល់អំពីសន្តិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ។ចំណុចនេះនឹងលើកកិត្យានុភាពកម្ពុជាមួយកម្រិតថែមទៀតពីព្រោះនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបាននាំសន្តិភាពពេញលេញមកឲ្យកម្ពុជាខណៈដែលប្រទេសជាតិជាច្រើនក្នុងតំបន់និងសកលលោកមិនទាន់អាចបញ្ចប់សង្គ្រាមស៊ីវិល។
អត្ថបទថ្មីៗ
អគ្គនាយកដ្ឋានយោធសេវា ប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២២
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន
សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យហេត្ថារចនាសម្ព័ននានា និងក្រុងពាលីបញ្ចុះព្រះអាថ័ន ស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ អិច ១៦
លោក Bertrand Lortholary ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្តែងការគួរសមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
សារលិខិតរំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្...
សារលិខិតរំលែកមរណទុក្ខ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦