ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ ចាយ សាំងយុនប្រជុំបូកសរុបខែកុម្ភៈនិងទិសដៅខែមិនា២០១៦
នាយកដ្ឋានព័ត៌មាន(១)
619
facebook
twitter
email
ក្រសួងការពារជាតិបានប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារខែកុម្ភៈនិងទិសដៅអនុវត្តខែមិនាឆ្នាំ២០១៦ដែលកិច្ចប្រជុំនេះបានប្រព្រឹតទៅនាព្រឹកថ្ងៃទី០៣ខែមិនានេះស្ថិតក្រោមអធិបតីភាពឯ.ឧនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិនិងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គមេបញ្ជាការរងនៃខ.ភ.មនិងអស់លោកលោកស្រីជានាយទាហានជាន់ខ្ពស់ជាអគ្គនាយកអគ្គនាយករងអគ្គនាយកដ្ឋាន,ជានាយកនាយករងនាយកដ្ឋាននិងស្ថាប័នចំណុះក្រសួងការពារជាតិអគ្គបញ្ជាការដ្ឋាននៃខ.ភ.មជាច្រើនរូបទៀត។
ក្នុងរបាយការណ៍បូកសរុបបានឲ្យដឹងថាក្នុងខែកុម្ភៈឆ្នាំ២០១៦កន្លងទៅនេះខ.ភ.មបានយកចិត្តទុកដាក់ប្រមូលផ្តុំរៀបចំផែនការសកម្មភាពការងារតាមស្ថាប័នកងឯកភាពរៀងខ្លួន និងបន្តអនុវត្តភារកិច្ចរបស់ខ្លួនក្នុងវិស័យការពារជាតិតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣បទបញ្ជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលនិងផែនការកែទម្រង់ខ.ភ.មដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើនក្នុងនោះបានបន្តពង្រឹងខឿនការពារជាតិនៅតាមតំបន់ព្រំដែនតាមដានក្តាប់នូវរាល់សភាពការណ៍ប្រែប្រួលនិងធ្វើការល្បាតការពារភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនជាប់ជាប្រចាំ។ជាមួយនេះមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងថ្វីត្បិតតែមានបញ្ហាមួយចំនួនប៉ុន្តែបានសហការល្អដោះស្រាយដោយសន្តិវិធី។ទន្ទឹមនឹងនេះបានម្ចាស់ការនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមពង្រឹងច្បាប់កសាងភូមិឃុំមានសុវត្ថិភាពធ្វើការបង្ការនិងបង្រាបនូវរាល់បទល្មើសគ្រប់ប្រភេទភាពអនាធិបតេយ្យនានា(ពិសេសបទល្មើសគ្រឿងញៀនប្លន់ប្រដាប់អាវុធការកាប់បំផ្លាញព្រៃឈើធនធានធម្មជាតិនានានិងសកម្មភាពគេចពន្ធដើម្បីគៀងគរបង្កើនចំណូលថវិកាជាតិ)និងការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈការពារគណៈប្រតិភូជាតិនិងអន្តរជាតិនានាពិធីបុណ្យជាតិនិងពិធីបុណ្យផ្សេងៗបានល្អប្រសើរព្រមទាំងបានសហការចូលរួមយ៉ាងសកម្មនៅក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
ក្រៅពីអនុវត្តភារកិច្ចចម្បងខាងលើខ.ភ.មបានយកចិត្តទុកដាក់បន្តអនុវត្តនូវរាល់ភារកិច្ចទៀតផងដែរដូចជា៖ការងារហ្វឹកហ្វឺននិងអប់រំចិត្តសាស្ត្រការងារកសាងច្បាប់និងលិខិតបទដ្ឋានផ្សេងៗការងារធានាភស្តុភារ-ហិរញ្ញវត្ថុការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេសនិងកែច្នៃជួសជុលថែទាំការងារគ្រប់គ្រងនិងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារការងារកសាងបណ្តាញផ្លូវគមនាគមន៍ស្ពានលូនិងសំណង់ផ្សេងៗការងារសហប្រតិបត្តិការនិងការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិព្រមទាំងការងារផ្សេងៗទៀតដោយទទួលបាននូវលទ្ធផលល្អពិសេសបានប្រមូលផ្តុំកសាងផែនការសកម្មភាពការងារនិងត្រៀមលក្ខណៈសម្បត្តិដើម្បីឈានទៅអនុវត្តភារកិច្ចចំពោះមុខសម្រេចបាននូវលទ្ធផលល្អតាមផែការ។ទន្ទឹមនេះការទទួលបាននូវការតម្លើងប្រាក់បៀរវត្សមូលដ្ឋានបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅនិងធ្វើឲ្យយោធិនគ្រប់រូបមានការសប្បាយរីករាយ។
កិច្ចប្រជុំក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តនិងបានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗមួយចំនួនសម្រាប់ខែមិនាឆ្នាំ២០១៦នេះផងដែរដោយអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលផែនការកែទម្រង់ខ.ភ.ម រយៈពេល៥ឆ្នាំ(២០១៥-២០១៩)ក្នុងនោះបន្តកសាងពង្រឹងខឿនការពារជាតិនៅតាមតំបន់ព្រំដែនការពារឲ្យបានដាច់ខាតនូវអធិបតេយ្យបូរណភាពទឹកដីនិងធ្វើល្បាតត្រួតពិនិត្យភូមិសាស្ត្របង្គោលសីមាឲ្យបានជាប្រចាំកសាងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងដែលកើតមានឡើងដោយសន្តិវិធីនិងយកចិត្តទុកដាក់ការពារសន្តិសុខរបៀបរាបរយសណ្តាប់ធ្នាប់សាធារណៈ។ជាមួយគ្នានេះ ខ.ភ.មត្រៀមលក្ខណៈសម្បត្តិនិងបន្តយកចិត្តទុកដាក់អនុវត្តនូវរាល់ភារកិច្ចដូចជាការងារកែទម្រង់ ខ.ភ.ម(ការហ្វឹកហ្វឺនអប់រំចិត្តសាស្ត្រ)ការងារកសាងច្បាប់និងលិខិតបទដ្ឋានផ្សេងៗការងារធានាភស្តុភារ-ហិរញ្ញវត្ថុបច្ចេកទេសនិងជួសជុលរថយន្តថែទាំគ្រឿងបំពាក់ការងារវិស្វកម្មនិងការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
អត្ថបទថ្មីៗ
អគ្គនាយកដ្ឋានយោធសេវា ប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២២
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន
សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យហេត្ថារចនាសម្ព័ននានា និងក្រុងពាលីបញ្ចុះព្រះអាថ័ន ស្តេចនាគមហាជ័យ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ អិច ១៦
លោក Bertrand Lortholary ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្តែងការគួរសមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
សារលិខិតរំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្...
សារលិខិតរំលែកមរណទុក្ខ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦