ព័ត៌មាន

ឯ.ឧនាង.ផាត​ប្រ​ជុំប​ង្កើត​គ​ណ​ក​ម្មាការ​ដោះស្រាយ​គោល​ន​យោបាយ​យោធិន​ប្រ​ភេទ២
នាយកដ្ឋានព័ត៌មាន(១)
600
157


     ក្រ​សួង​ការ​ពារ​ជាតិបាន​បើក​កិច្ច​ប្រ​ជុំប​ង្កើត​គ​ណៈក​ម្មាធិការ​ដោះស្រាយ​គោល​ន​យោបាយ​យោធិន​ប្រ​ភេទ២និង​សោធ​ន​និវ​ត្ត​ន៍ខ.ភ.ម​នាព្រឹក​ថ្ងៃទី9ខែមិនានេះដើម្បីធ្វើការ​ដោះស្រាយ​ប្រាក់គោល​ន​យោ​​បាយ​​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ជូន​ដ​ល់យោធិន​ប្រ​ភេទ២និង​យោធិន​សោធ​ន​និវ​ត្ត​ន៍នៃខ.ភ.ម​ដែល​នឹង​ត្រូវ​រំសាយ​ចេញ​ពីជួរ​ទ័ព​នាឆ្នាំ២០១៦។
     កិច្ច​ប្រ​ជុំនេះធ្វើឡើង​ស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ នាង ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនិងឯកឧត្ត​មអគ្គ​នាយ​ក​ដ្ឋាន​និងអស់លោក​ម​ន្ត្រីជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម ។
     ក្នុង​នោះឯ.ឧឧត្ត​ម​សេនីយ៍ឯក សំ​ ចាន់ធួន អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាបានអាន​សេច​ក្តីស​ម្រេច​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិប្រ​កាស​ប​ង្កើត​គ​ណៈក​ម្មាការ​និងអនុគ​ណៈក​ម្មាការ​ដោះស្រាយ​គោល​ន​យោបាយ​យោធិន​ប្រ​ភេទ២និង​សោធ​ន​និវ​ត្ត​ន៍ក្នុង​នោះមានឯ.ឧ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនិង​ជាប្រ​ធាន​គ​ណៈក​ម្មាធិការ​ដោះស្រាយ​គោល​ន​យោបាយ​យោធិន​ប្រ​ភេទ២និង​សោធ​ន​និវ​ត្ត​ន៍ខ.ភ.ម​ហើយ ឯ.មាស សាវ៉ន ជាអនុប្រ​ធានអចិន្ត្រៃយ៍និងឯ.ឧនាយឧត្ត​ម​សេនីយ៍ ស៊ុំ សំណាង​ជាអនុប្រ​ធាន​គ​ណៈក​ម្មាធិការ។
     តាម​រ​បាយ​ការ​ណ៍រ​ប​ស់នាយ​ក​ដ្ឋាន​យោធាស៊ីវិល​និង​នាយ​ក​ដ្ឋាន​សោធ​ន៍នៃអគ្គ​នាយ​ក​ដ្ឋាន​យោធាសេក្នុង​ផែន​ការ​ឆ្នាំ២០១៦នេះមាន​យោធិន​មាន​ចំនួន១.៣៩៤នាក់ដែល​ត្រូវ​ធ្វើការ​កាត់រំសាយ​ចេញ​ពីជួរ​ខ.ភ.ម​ក្នុង​នោះមាន​យោធិន​ប្រ​ភេទ២ដែល​ជាយោធិន​ពិការ​ព​លីនិង​ម​រ​ណៈមាន​ចំនួន១.០៣២នាក់និង​យោធិន​សោធ​ន​និវ​ត្ត​ន៍ដែល​ជាយោធិន​សោធ​ន​និង​បាត់ប​ង់ស​ម​ត្ថ​ភាព​ការ​ងារ​មាន​ចំនួន៣៦២នាក់ ។
     មាន​ប្រ​សាស​ន៍ផ្តាំផ្ញើរ​ក្នុងឱកាស​នោះឯ.នាង ផាត បាន​ថ្លែង​ថាការ​ដោះ​ស្រាយ​គោល​ន​យោបាយ​យោធិន​ប្រ​ភេទ២និង​សោធ​ន​និវ​ត្ត​ន៍ខ.ភ.ម​គឺជាកិច្ច​ការ​ដ៏មាន​សារៈសំខាន ដើម្បីលើក​ក​ម្ព​ស់ដ​ល់ការ​ធ្វើកំណែទ​ម្រ​ង់នៃខ.ភ.ម​និង​ការ​ចូល​រួម​ចំណែកអនុវ​ត្ត​គោល​ន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល។ឯ.ឧរ​ដ្ឋ​លេខាធិការ​បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះការអនុវ​ត្ត​រ​ប​ស់គ​ណៈក​ម្មាការ​និងអនុគ​ណៈក​ម្មាការ​ដោះស្រាយ​គោល​ន​យោបាយ​យោធិន​ប្រ​ភេទ២និង​សោធ​ន​និវ​ត្ត​ន៍ខ.ភ.ម​ដែល​ក​ន្ល​ង​ម​ក​នេះបាន​ដំណើរ​ការ​បើក​ប្រាក់គោល​ន​យោបាយ​ទៅដ​ល់យោធិន​ប្រ​ភេទ២និង​យោធិន​សោធ​ន​និវ​ត្ត​ន៍​បាន​យ៉ាង​ល្អនិង​បាន​រ​លូន​មិន​មាន​ការ​ថ្នាំង​ថ្នាក់ណាមួយ​ម​ក​ដ​ល់ក្រ​សួង​ពិបាក​នឹង​ដោះស្រាយ​នោះឡើយ ។
     នៅព្រឹក​មិញ​ដ​ដែល​នេះដែរឯ.ឧនាយឧត្ត​ម​សេនីយ៍នាង.ផាត​បាន​ប​ន្តអញ្ជើញ​ជាអធិប​តីភាព​បើក​កិច្ច​ប្រ​ជុំអនុគ​ណៈក​ម្មាធិការ​ដោះស្រាយ​គោល​ន​យោបាយ​យោធិន​ប្រ​ភេទ២និង​សោធ​ន​និវ​ត្ត​ន៍ខ.ភ.ម​ឆ្នាំ២០១៦ជាប​ន្ត​ទៀត។
    
      អនុគ​ណៈក​ម្មាធិការ​ដោះស្រាយ​គោល​ន​យោបាយ​យោធិន​ប្រ​ភេទ២និង​សោធ​ន​និវ​ត្ត​ន៍ខ.ភ.ម​មាន​​ស​មាជិក​ចំនួន២១រូប​ក្នុង​នោះឯ.ឧឧត្ត​ម​សេនីយ៍ឯក​សំ.ចាន់ធួនអគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិជាអនុគ​ណៈក​ម្មាការ​ដោះស្រាយ​គោល​ន​យោបាយ​យោធិន​ប្រ​ភេទ២និង​សោធ​ន​និវ​ត្ត​ន៍ខ.ភ.ម
       ឯ.ឧ នាង ផាត ក៏បាន​ផ្ត​ល់អនុសាស​ន៍ផ្តាំផ្ញើរ​មួយ​ចំនួន​ដ​ល់អនុគ​ណៈក​ម្មាការ​ដោះស្រាយ​គោល​ន​យោ​​បាយ​យោធិន​ប្រ​ភេទ២និង​សោធ​ន​និវ​ត្ត​ន៍ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ចុះស្រ​ង់ប​ញ្ជី​ធ្វើបែប​ប​ទឯក​សារ​​ឲ្យ​បាន​ច្បាស់លាស់នូវ​យោធិន​យោធិន​ប្រ​ភេទ២និង​សោធ​ន​និវ​ត្ត​ន៍ដើម្បីត្រូវ​កាត់រំសាយ​ចេញ​នាឆ​មាស​ទី២ឆ្នាំ២០១៦នេះ។ឯ.ឧ នាង ផាត បាន​ប​ញ្ជាក់ថានេះកិច្ច​ការ​យ៉ាង​សំខាន់មួយ​ដែល​រួម​ចំណែក​នៅក្នុង​ការ​កែទ​ម្រ​ង់ខ.ភ.ម។បើកិច្ច​ការ​នេះស​ម្រេច​ទៅបាន​ល្អវានិង​ប​ង្ក​រ​ល​ក្ខ​ណៈងាយ​ស្រួល​ដ​ល់ការ​ក​សាង​ក​ម្លាំង​ធ​ន​ធាន​ម​នុស្ស​ទាំង​លើការ​ក​សាង​​ស​ម​ត្ថ​ភាព​និង​គុណ​ភាព​ដើម្បីបំពេញ​ប​ន្ថែម​ក្រ​ប​ខ័ណ្ឌ​និង​ប​ន្ត​វេន​ខ.ភ.ម​ក្នុង​កិច្ច​ការ​ការ​ពារ​ជាតិមាតុភូមិនៅពេលអនាគ​ត​ជាប​ន្ត​ទៅទៀត ។
     គួរ​ប​ញ្ជាក់ថាការ​ចុះស្រ​ង់ប​ញ្ជីធ្វើបែប​ប​ទឯក​សារ​ដោះស្រាយ​គោល​ន​យោបាយ​យោធិន​ប្រ​ភេទ២និង​យោធិន​សោធ​ន​និវ​ត្ត​ន៍គ្រោង​នឹង​ចុះទៅតាម​តំប​ន់សឹក​រ​ង​ក​ង​ព​ល​និង​យោធ​ភូមិភាគ​នៅដើម​ខែឧស​ភាឆ្នាំ២០១៦ខាង​មុខ​នេះត​ទៅនៅក្រ​សួង​ការ​ពារ​ជាតិ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ