ព័ត៌មាន

ពិធី​ស​ម្ពោធ​ស្តូប​អនុស្សាវ​រីយ៍​យុទ្ធ​ជ​ន​ព​លី​ ក​ម្ពុជា​ -​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(១)
602
158
    ស្តូប​អនុស្សាវ​រីយ៍​យុទ្ធ​ជ​ន​ព​លី​ក​ម្ពុជា​-វៀត​ណាម​ នៅ​ខេត្ត​កំព​ត​បាន​ប្រារ​ព្ធ​ពិធី​ស​ម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១១​ ខែមីនា​​ ឆ្នាំ២០១៦​ នេះ​ក្រោម​អធិប​តី​ភាព​ ឯកឧត្ត​ម​ មិន​ ឃិន​ អនុ​ប្រ​ធាន​អចិន្រ្តៃយ៍​ និង​អគ្គ​លេខាធិការ​នៃ​ក្រុម​ប្រឹក្សា​រ​ណ​សិរ្យ​សាម​គ្គី​ អភិវ​ឌ្ឍ​ន៍​មាតុភូមិ​ក​ម្ពុជា​ ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍​ឯក​ ង្វៀន​ ថាញ់​ គ​ង់​ អនុ​រ​ដ្ឋ​ម​ន្រ្តី​ ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ ឯកឧត្ត​ម​ ខូយ​ ឃុន​ហ៊ួរ​ អភិបាល​ខេត្ត​កំព​ត​ ព្រ​ម​ទាំង​ឯកអគ្គ​រ​ដ្ឋ​ទូត​វៀត​ណាម​ ប្រ​ចាំ​ក​ម្ពុជា​ និង​មាន​ការ​ចូល​រួម​ពី​ម​ន្រ្តី​រាជ​ការ​ ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ ប្រ​ជាព​ល​រ​ដ្ឋ​សិស្សា​នុ​សិស្ស​នៅ​ក្នុង​ខេត្ត​ចូល​រួម​យ៉ាង​ច្រើន​កុះក​រ​ ។​
    ក្នុង​ឪកាស​នោះ​ ឯកឧត្ត​ម​ ខូយ​ ឃុន​ហ៊ួរ​ បាន​លើក​ឡើង​ពី​ប្រ​វ​ត្តិ​និង​មូល​ហេតុ​នៃ​ការ​ក​សាង​ស្តូប​នេះ​ឡើង​ដែល​ស្តូប​អនុស្សាវ​រីយ៍​យុទ្ធ​ជ​ន​ព​លី​ក​ម្ពុជា​ វៀត​ណាម​ នេះ​ត្រូវ​បាន​សាង​ស​ង់​ឡើង​នា​ខែ​ធ្នូ​ ឆ្នាំ១៩៨៨​ នា​ស​ម័យ​រ​ដ្ឋ​ក​ម្ពុជា​ ក្នុង​គោល​បំណ​ង​ដើម្បី​អប​អរ​សាទ​រ​ខួប​អានុស្សាវ​រីយ៍ទី១០​ ថ្ងៃជ័យ​ជំនះ​ ៧ម​ក​រា​ ៧ម​ក​រា១៩៧៩​-៧ម​ក​រា១៩៨៨​ ជា​និមិត្ត​រូប​រំលឹក​អនុ​ស្សា​វ​រីយ៍​ ចំណ​ង​មិត្ត​ភាព​ សាម​គ្គីភាព​ ស​ហ​ប្រ​តិប​ត្តិ​ការ​​អន្ត​រ​ជាតិ​ រ​វាង​ក​ង​ស្ម័គ្រ​ចិត្ត​ UN​ -​ ជា​មួយ​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​ក​ម្ពុជា​ដែល​បាន​រួម​គ្នា​វាយ​ផ្តួល​រំលឹក​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ប៉ុល​ព​ត​ ។​
     ឯកឧត្ត​ម​ បាន​ប​ញ្ជាក់​ទៀត​ថា​ ការ​ផ្តួច​ផ្តើម​សាង​ស​ង់​ស្តូប​អនុស្សាវ​រីយ៍​នេះ​ឡើង​គឺ​ជា​សំណូម​ព​រ​ដ៏​ពិសិដ្ឋ​រ​ប​ស់​ជ​ន​ជាតិ​ក​ម្ពុជា​ដែល​បាន​រួច​ចាក​ផុត​សេច​ក្តី​ស្លាប់​នៃ​រ​ប​ប​ប៉ុល​ព​ត​ស​ម្រាប់​ជា​ការ​ច​ង​ចាំរឿង​ពិត​នៃ​ប្រ​វ​ត្តិ​សាស្រ្ត​ និង​ជា​ការ​គោរ​ព​ដឹង​គុណ​ជានិច្ច​ចំពោះ​វីរ​ភាព​ដ៏​អង់​អាច​ក្លា​ហាន​រ​ប​ស់​ក​ង​ទ័ព​ក​ម្ពុជា​ និង​ក​ង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ដែល​បាន​បូជា​ជីវិត​ សាច់ស្រ​ស់​ ឈាម​ស្រ​ស់​ ក្នុង​បុព្វ​ហេតុ​ស​ង្រ្គោះ​ប្រ​ជាជ​ន​ និង​ប្រ​ទេស​ក​ម្ពុជា​ ឲ្យ​រ​ស់​ឡើង​វិញ​និង​មាន​ការ​អភិវ​ឌ្ឍ​ន៍​ដូច​ស​ព្វ​ថ្ងៃ​នេះ​ ។
​    នៅ​ក្នុង​ឪកាស​នោះ​ ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ឯក​ ង្វៀន​ ថាញ់គ​ង់​ អនុ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ បាន​ចាត់​ទុក​ស្តូប​អនុស្សាវ​រីយ៍​យុទ្ធ​ជ​ន​ព​លី​ក​ម្ពុជា​ វៀត​ណាម​ ដែល​បាន​សាង​ស​ង់​រួច​នៅ​ក្នុង​ខេត្ត​កំព​ត​ និង​បាន​ប្រារ​ព្ធ​ពិធី​ស​ម្ពោធ​នា​ពេល​នេះ​ គឺ​ជា​សំណ​ង់​មួយ​ក្នុង​ចំណោម​សំណ​ង់​ប្រ​វ​ត្តិ​សាស្រ្ត​នានា​និង​ជា​គំរូ​ដ៏​ពិសិដ្ឋ​នៃ​ទំនាក់​ទំន​ង​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​ -​ វៀត​ណាម​ ទុក​ស​ម្រាប់​ម​នុស្ស​ជំនាន់​ក្រោយ​ ។​ ឯកឧត្ត​ម​ ក៏​បាន​ស​ម្តែង​ការ​ដឹង​គុណ​ចំពោះ​ការ​ព​លីក​ម្ម​ ដ៏​ធំ​ធេង​ចំពោះ​វីរៈយុទ្ធ​ជ​ន​ព​លី​ក​ម្ពុជា​ វៀត​ណាម​ ជា​ពិសេស​លោក​ឪពុក​អ្ន​ក​ម្តាយ​ដែល​បាន​ប​ញ្ជូន​កូន​រ​ប​ស់​ខ្លួន​ទៅ​ស​ម​រ​ភូមិ​ដើម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​ស​ត្រូវ​រួម​ ហើយ​បាន​ព​លី​ជីវិត​ ដើម្បី​បុព្វ​ហេតុ​ការ​ពារ​មាតុភូមិ​ក​ម្ពុជា​ និង​វៀត​ណាម​ ។​ ឯកឧត្ត​ម​បាន​ប្តេជ្ញា​ចិត្ត​រៀន​សូត្រ​តាម​គំរូ​វីរ​ភាព​យុទ្ធ​ជ​ន​ក​ម្ពុជា​ វៀត​ណាម​ និង​ប្តេជ្ញា​ចិត្ត​រួម​ក​ម្លាំង​ជា​មួយ​គ្នា​ដើម្បី​ក​សាង​ចំណ​ង​សាម​គ្គីភាព​ មិត្ត​ភាព​ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើ​គ្រ​ប់​វិស័យ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​ វៀត​ណាម​ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ច​ម្រើន​ថែម​ទៀត​ ។​ ថ្លែង​ទៅ​កាន់​ពិធី​ស​ម្តោព​ស្តូប​អនុស្សាវ​រីយ៍​យុទ្ធ​ជ​ន​ព​លី​ក​ម្ពុជា​ វៀត​ណាម​ នៅ​ខេត្ត​កំព​ត​ នា​ឪកាស​នោះ​ដែរ​ ឯកឧត្ត​ម​ មិន​ ឃិន​ បាន​រំលឹក​ឡើង​វិញ​ពី​ដំណើរ​ការ​សាង​ស​ង់​ ជួស​ជុល​ កែលំអរ​ស្តូប​អនុស្សាវ​រីយ៍​យុទ្ធ​ជ​ន​ព​លី​ក​ម្ពុជា​ វៀត​ណាម​ នៅ​ទូ​ទាំង​ប្រ​ទេស​ក​ម្ពុជា​ ដែល​បាន​កើត​ឡើង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​រ​វាង​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​ទាំង​ពីរ​ ។​ ឯកឧត្ត​ម​ មិន​ ឃិន​ បាន​កោត​ស​រ​សើរ​ និង​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ការ​យ​ក​ចិត្ត​ទុក​ដាក់​រ​ប​ស់​ខេត្ត​កំព​ត​ ដែល​បាន​ស​ហ​ការ​រៀប​ចំ​ជួស​ជុល​ កែ​លំអរ​ស្តូប​នេះ​ឲ្យ​មាន​សោភ័ណ​ភាព​ឡើង​វិញ​ដែល​ជា​ស​មិទ្ធ​ផ​ល​រួម​ទុក​ជា​ប្រ​យោជ​ន៍​ជាតិ​ ពិសេស​ដើម្បី​ព​ង្រឹង​ព​ង្រីក​ចំណ​ង​មិត្ត​ភាព​ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​ វៀត​ណាម​ ។​
    នៅ​ក្នុង​ឪកាស​នោះ​គ​ណៈ​អធីប​តី​ក៏​បាន​កាត់​ខ្សែបូរ​បើក​ស​ម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ស្តូប​អនុស្សាវ​រីយ៍ ​យុទ្ធ​ជ​ន​ព​លី​ក​ម្ពុជា​ វៀត​ណាម​ ក្នុង​ខេត្ត​កំព​ត​ចាប់​ពី​ពេល​នេះ​ត​ទៅ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ