ព័ត៌មាន

ពិធី​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​លំហាត់​ឆ្មាំ​អង្គ​រ​២០១៦​
នាយកដ្ឋានព័ត៌មាន(១)
614
159
    ពិធី​បើក​វ​គ្គ​ឆ្មាំ​អង្គ​រ​២០១៦​ ត្រូវ​បាន​ប្រារ​ព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ២០១៦​ ស្ថិត​ក្រោម​អធិប​តីភាព​ ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ឯក​ ជា​ សារ៉ន​ មេប​ញ្ជាការ​រ​ង​ និង​ជា​នាយ​សេនាធិការ​ក​ង​ទ័ព​ជើង​គោក​ ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ទោ​ អ៊ី វ៉ត​ ហ្វ​ ឌឺម៉ែន​ មេប​ញ្ជាការ​ទ្រ​ង់​ទ្រាយ​ទី៨​ និង​ក​ង​ទ័ព​ជើង​គោក​អាមេរិក​​ប្រ​ចាំ​តំប​ន់​ប៉ាស៊ីហ្វិក​ និង​លោក​ជំទាវ​ ជូលី​ ជុង​ តំណាង​ស្ថាន​ទូត​អាមេរិក​ប្រ​ចាំ​ក​ម្ពុជា​ ។​
    សូម​ប​ញ្ជាក់​ថា​នេះ​ជា​ឆ្នាំ​ទី​៣​នៃ​ការ​ធ្វើ​លំហាត់​ឆ្មាំ​អង្គ​រ​នៅ​ក្រោម​កិច្ច​ស​ហ​ការ​រ​វាង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋ​អាមេរិក​ ប្រ​ចាំ​តំប​ន់​ប៉ាស៊ីហ្វិក​ និង​ក​ង​ទ័ព​ជើង​គោក​នៃ​ខ.ភ.ម​ ។​ឧត្ត​ម​​សេនីយ៍ទោ​ អ៊ួន​ សារឿន​ នាយ​រ​ង​សេនា​ធិការ​ នាយ​ការិយាល័យ​ហ្វឹក​ហ្វឺន​ក​ង​ទ័ព​ជើង​គោក​ និង​ជា​អនុ​ប្រ​ធាន​គ​ណៈក​ម្មាការ​លំហាត់​ឆ្មាំ​អង្គ​រ​២០១៦​ បាន​ឲ្យ​ដឹង​ថា​៖ ​លំហាត់​ឆ្មាំ​អង្គ​រ​២០១៦​នេះ​ មាន​អ្ន​ក​ចូល​រួម​ហ្វឹក​ហាត់​ចំនួន​ ៥០៨​នាក់​ ក្នុង​នោះ​ក​ម្លាំង​ ខ.ភ.ម​ ចំនួន​៤០០​ នាក់​ និង​ក​ង​ក​ម្លាំង​ក​ង​ទ័ព​ជើង​គោក​អាមេរិក​ចំនួន​ ១០៨​នាក់​ ។ ​រីឯ​វិញ្ញាសារ​ហ្វឹក​ហាត់​វិញ​រួម​មាន​ ផ្នែក​សេនា​ធិការ​ ពេទ្យ​ប​ឋ​ម​ សំណ​ង់​យោធា​ ផ្នែក​ការ​ពារ​រ​ថ​យ​ន្ត​ ផ្នែក​បំផ្លាញ​គ្រឿង​ផ្ទុះ​ ផ្នែក​ពេទ្យ​ម​ធ្យ​ម​ និង​សំណ​ង់​ស៊ីវិល​ ដែល​មាន​រ​យៈពេល​១១ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៤​ ដ​ល់​ថ្ងៃទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ ។​
    នៅ​ក្នុង​ពិធី​បើក​វ​គ្គ​លំហាត់​ឆ្មាំ​អង្គ​រ​២០១៦​នេះ ​ឯកឧត្ត​ម​ អ៊ី ​វ៉ត​ ហ្វ​ ឌឺម៉ែន ​បាន​មាន​ប្រ​សាស​ន៍​ថា៖​ លំហាត់​ឆ្មាំ​អង្គ​រ​គឺ​ជា​លំហាត់​ដ៏​មាន​សារៈ​សំខាន់​មួយ​ដែល​ជួយ​ព​ង្រឹង​ស​ម​ត្ថ​ភាព​ ដ​ល់​ការ​លើក​ក​ម្ព​ស់​ក​ម្ពុជា​ និង​ស​ហ​រ​ដ្ឋ​អាមេរិក​ដើម្បី​ឲ្យ​ក​ង​ទ័ព​ទាំង​ពីរ​ផ្តោត​ការ​ងារ​ជាមួយ​គ្នា​ ដើម្បី​ព​ង្រឹង​កែ​ល​ម្អរ​នៃ​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​ស​ម្រាប់​ការ​ធ្វើ​ជំនួយ​ម​នុស្ស​ធ​ម៍​ព្រ​ម​ទាំង​ការ​ ឆ្លើយ​ត​ប​នឹង​គ្រោះ​ម​ហ​ន្ត​រាយ​ ។​ ការ​រីក​ច​ម្រើន​នៅ​ក្នុង​លំហាត់​ដ៏​សំខាន់​ក្នុង​រ​យៈពេល​៧ឆ្នាំ​ក​ន្ល​ង​ម​ក​នេះ​ គឺ​ជា​ស​ក្ខី​ភាព​នៃ​ទំនាក់​ទំន​ង​ល្អ​រ​ប​ស់​ប្រ​ទេស​ទាំង​ពីរ​ហើយ​វា​ក៏​ជា​ការ​ប្តេជ្ញា​ចិត្ត​រ​ប​ស់​ក​ង​ទ័ព​យើង​ទាំង​ពីរ​ក្នុង​ការ​ព​ង្រឹង​ស​ម​ត្ថ​ភាព​រួម​គ្នា​ ដើម្បី​យ​ល់​គ្នា​ទៅ​វិញ​ទៅ​ម​ក​ ។​ ឯកឧត្ត​ម​បាន​ស​ង្ក​ត់​ធ្ង​ន់​ថា៖​ នៅ​ក្នុង​រ​យៈពេល​១១​ថ្ងៃ​ខាង​មុខ​នេះ​ក​ង​ទ័ព​ទាំង​ពីរ​នឹង​មាន​សេច​ក្តី​​រីក​រាយ​យ៉ាង​ខ្លាំង​ព្រ​ម​ទាំង​នឹង​មាន​ឪកាស​ចូល​រួម​រៀន​ទ្រឹស្តី​ជា​ច្រើន​ផ​ង​ដែរ​ ព្រ​ម​ទាំង​អនុវ​ត្ត​ ជាក់ស្តែង​ដែល​លំហាត់​ទាំងអស់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណ​ង​ផ្លាស់​ប្តូរ​ពិសោធ​ន៍​រៀន​សូត្រ​ពី​​គ្នា​ទៅ​វិញ​ទៅ​ម​ក​អំពី​យុទ្ធ​វិធី​ប​ច្ចេក​ទេស​ និង​នី​តិ​វិធី​ ។​
    ថ្លែង​នៅ​ក្នុង​ពិធី​បើក​វ​គ្គ​លំហាត់​ឆ្មាំ​អង្គ​រ​២០១៦​ នា​ឪកាស​នោះ​ ឯកឧត្ត​ម​ ជា​ សារ៉ន​ បាន​ប​ញ្ជាក់​ថា៖​ នេះ​គឺ​ជា​លំហាត់​ហ្វឹក​ហ្វឺន​ឆ្មាំ​អង្គ​រ​លើក​ទី៧​ ហើយ​ក៏​ជា​លំហាត់​ហ្វឹក​ហ្វឺន​ឆ្មាំ​អង្គ​រ​លើក​ទី​៣​ដែរ​ ដែល​ក​ង​ទ័ព​ជើង​គោក​នៃ​ ខ.ភ.ម​ ដើរ​តួ​ជា​ស្នូល​ក្នុង​ការ​ចូល​រូម​ធ្វើ​លំហាត់​ជាមួយ​ក​ង​ទ័ព​ជើង​គោក​ស​ហ​រ​ដ្ឋ​អាមេរិក​។ ​ឯកឧត្ត​ម​ ជា ​សារ៉ន​ បាន​ប​ញ្ជាក់ថា​៖​ គ្រ​ប់​ខ្លឹម​សារ​ គោល​បំណ​ង​នៃ​លំហាត់​ឆ្មាំ​អង្គ​រ​នីមួយៗ​ ដែល​ក​ម្ពុជា​បាន​ធ្វើ​ជា​ល​ក្ខ​ណៈ​ព​ហុភាគី​ ឬ​ទ្វេរ​ភាគី ​ក្រោម​ការ​ជួយ​ឧប​ត្ថ​ម្ភ​គាំទ្រ​ពី​ស​ហ​រ​ដ្ឋ​អាមេរិក​ សុទ្ធ​តែ​បាន​ឆ្លុះ​ប​ញ្ចាំង​ និង​ផ្សារ​ភ្ជាប់​យ៉ាង​ជ្រាល​ ជ្រៅ​ទៅ​នឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើក​ស្ទួយ​ទំនាក់​ទំន​ង​ល្អ​ ប​ង្កើន​ចំណ​ង​ស​ម្ព័ន្ធ​មេត្រីភាព​ ប​ណ្តុះ​ប​ណ្តាល​ចំណេះដឹង​ ផ្លាស់​ប្តូរ​ប​ទ​ពិសោធ​ន៍ ​អភិវ​ឌ្ឍ​ន៍​ធ​ន​ធាន​ក​ង​ទ័ព​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​ស​ម​ត្ថ​ភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ ជា​ល​ក្ខ​ណៈ​ព​ហុភាគី ​ដែល​បាន​ធ្វើ​ឲ្យ​យោធិន​គ្រ​ប់​រូប​ចេះ​ស​ម្រ​ប​ស​ម្រួល​ ចេះ​រ​ស់​នៅ ​និង​ចេះ​ធ្វើការ​ជា​មួយ​ជាតិ​សាស​ន៍​ជា​ច្រើន​ក្នុង​ពេល​ធ្វើ​ការ​ងារ​ ម​នុស្ស​ធ​ម៍​ ការ​ងារ​ស​ង្រ្គោះ​គ្រោះ​ម​ហ​ន្ត​រាយ​ ក៏​ដូច​ជា​ការ​ឆ្លើយ​ត​ប​ទៅ​នឹង​ប​ញ្ហា​ប្រ​ឈ​ម​នានា ​ដែល​មិន​មែន​ជា​ប្រ​ពៃណី ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ