ព័ត៌មាន

ពិធី​សំណេះ​សំណាល​ស​មាជិក​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​ស្វាយ​រៀង​
នាយកដ្ឋានព័ត៌មាន(១)
599
161
         អតីត​យុទ្ធ​ជ​ន​ខេត្ត​ស្វាយ​រៀង​ចាប់​ពី​ថ្នាក់​វ​រ​សេនីយ៏​ឡើង​ទៅ​ប្រ​មាណ​ ៩៥នាក់ ​ត្រូវ​បាន​ទ​ទួល​ការ​​សំណេះ​សំណាល​ពី​សំណាក់​ ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៏​ មាស​ សាវ៉ន​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​លេខា​ធិការ​រ​ង​ប្រ​ចាំ​ការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់ ​ឯ.ឧ ក្នុង​ជួរ​ស​មាជិក​គ​ណៈ​អចិន្ត្រៃយ៏​នៃ​គ​ណៈក​ម្មាធិការ​ក​ណ្ដាល​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ជា​ច្រើន​រូប​ទៀត​ផ​ង​ ។​
         ប​ន្ទាប់​ពី​ លោក​ ឧ/ត្រី​ ប៉ែន​ សារ៉ុន​ មេ​ប​ញ្ជាការ​តំប​ន់​ប្រ​តិប​ត្តិការ​សឹក​ និង​ជា​ប្រ​ធាន​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ ខេត្ត​ស្វាយ​រៀង​ថ្លែង​សុន្ទ​រ​ក​ថា​ស្វាគ​ម​ន៏​ និង​រាយ​ការ​ណ៏​ចំនួន​អតីត​យុទ្ធ​ជ​ន​ស​ភាព​ការ​ណ៏​ជីវ​ភាព​រ​ស់នៅ​ និង​ដំណើរ​ការ​រ​ប​ស់​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​តាម​ប​ណ្តា​ ឃុំ​. ស្រុក​ ទូទាំង​ខេត្ត​រួច​ម​ក​ ។​
          ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៏​ មាស​ សាវ៉ន​ ថ្លែង​ជួស​មុខ​ឲ្យ​ ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៏​ គ​ន់​ គីម​ អគ្គ​លេខាធិការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ដែល​មាន​ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ​ ហ៊ុន​ សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​ ជា​ប្រ​ធាន​ ដែល​ស​ម្តេច​តែង​តែ​គិត​គូរ​ដ​ល់​សុខ​ទុក្ខ​រ​ប​ស់​អតីត​យុទ្ធ​ជ​ន​រ​ប​ស់​យើង​ទូ​ទាំង​ប្រ​ទេស​ជា​ប្រ​ចាំ​ ។​ នេះ​ស​ប​ញ្ជាក់​ឲ្យ​ឃើញ​នូវ​ការ​យ​ក​ចិត្ត​ទុក​ដាក់​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ចំពោះ​អតីត​យុទ្ធ​ជ​ន​យើង​និង​ក្រុម​គ្រួសារ​ ព្រ​ម​ទាំង​សំដែង​នូវ​ការ​ដឹង​គុណ​ចំពោះ​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​យើង​ដែល​ក​ន្ល​ង​ម​ក​បាន​យ​ក​អស់​កំលាំង​កាយ​ចិត្ត​ និង​ហ៊ាន​បូជា​ជីវិត​ដើម្បី​បុព្វ​ហេតុ​ការ​ពារ​ជាតិ​ ការ​ពារ​ទឹក​ដី​ និង​ប្រ​ជាជ​ន​ មិន​ឲ្យ​ស​ត្រូវ​ចូល​រំលោភ​និង​ឈ្លាន​ពាន​បូរ​ណ​ភាព​ទឹក​ដី​ ព្រ​ម​ទាំង​រ​ក្សា​បាន​នូវ​សុខ​ស​ន្តិភាព​ ស្ថេរ​ភាព​ស​ង្គ​ម​ដើម្បី​ប្រ​ជាជ​ន​បាន​រ​ស់​នៅ​ក្នុង​សុខ​ស​ន្តិភាព​ រ​ហូត​ម​ក​ដ​ល់​ពេល​នេះ​  ។​ ឯ.ឧ​ បាន​ប​ន្ត​ទៀត​ថា៖​ ប​ន្ទាប់​ពី​បាន​ប​ញ្ច​ប់​ភារ​កិច្ច​ការ​ពារ​ជាតិ​និង​មាតុភូមិ​រួច​ម​ក​យុទ្ធ​ជ​ន​រ​ប​ស់​យើង​ខ្លះ​រ​ស់​នៅ​មាន​ជីវ​ភាព​លំបាក​ ,​ យុទ្ធ​ជ​ន​ខ្លះ​ត្រូវ​បាត់ប​ង់​ស​ម​ត្ថ​ភាព​ធ្វើ​ព​ល​ក​ម្ម​ ហើយ​ខ្លះ​ទៀត​មាន​ទ​ទួល​ នូវ​ការ​ពិការ​ជា​ដើម​ ។​ ឯ.ឧ​ មាស​ សាវ៉ន​ បាន​ប​ន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ៖​ ដោយ​សារ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​យើង​ទើប​តែ​ប​ង្កើត​ឡើង​ ហើយ​ថ​វិការ​ទ្រ​ទ្រ​ង់​នៅ​មាន​កំរិត​នៅ​ឡើយ​ក៏​ដោយ​ ក៏​ស​មាគ​ម​នៅ​តែ​ខិត​ខំ​ប្រ​មូល​ថ​វិកា​ពី​ស​មាជិក​ និង​អំពាវ​នាវ​ដ​ល់​ស​ប្បុរ​ស​ជ​ន​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ម​ក​ប​ង្កើន​ជួយ​ដ​ល់​ស​មាគ​ម​ថែម​មួយ​កំរិត​ទៀត​ផ​ង​ដែរ​ ។​
          ក្នុង​ឱកាស​នោះ​ប្រ​តិភូ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ ក៏​បាន​នាំ​យ​ក​អំណោយ​រ​ប​ស់​ស​មាគ​ម​ជូន​ដ​ល់​អតីត​យុទ្ធ​ជ​ន​ទាំង​ ៩៥​នាក់​ ដោយ​ក្នុង​ម្នាក់​ទ​ទួល​បាន​អង្ក​រ​ ២០គីឡូ​ ,​ មី ១កេះ​ និង​ថ​វិការ​ ២ម៉ឺន ៥ពាន់​រៀល​ ។​
          ប​ន្ទាប់​ពី​បាន​សំណេះ​សំណាល​និង​ជូន​អំណោយ​ដ​ល់​អតីត​យុទ្ធ​ជ​ន​រួច​ម​ក​ ឯ.ឧ​ នាយឧត្ត​ម​សេនីយ៏​ មាស​ សាវ៉ន​  រួម​ជាមួយ​ប្រ​តិភូ​ក៏​បាន​បើក​កិច្ច​ប្រ​ជុំ​ជាមួយ​ប្រ​ធាន​,​ អនុ​ប្រ​ធាន​ ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ ឃុំ​,​ ស្រុក​, ខេត្ត​ទូ​ទាំង​ខេត្ត​ស្វាយ​រៀង​ដើម្បី​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​ ក្នុង​ការ​ស្វែង​រ​ក​ប​ញ្ហា​ប្រ​ឈ​ម​នានា​ចំពោះ​មុខ​ដែល​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ ខេត្ត​ស្វាយ​រៀង​កំពុង​ដំណើរ​ការ​ស​ក​ម្ម​ភាព​រ​ប​ស់​ខ្លួន​ក្នុង​កិច្ច​ការ​បំរើ​ដ​ល់​អតីត​យុទ្ធ​ជ​ន​ និង​គ្រួសារ​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ