ព័ត៌មាន

កិច្ច​ប្រ​ជុំ​ត្រៀម​ល​ក្ខ​ណះ​ទៅ​ប្រ​ជុំ​គ​ណៈ​ក​ម្មាការ​ព្រំដែន​ទូទៅ ​ក​ម្ពុជា​ ថៃ​ លើក​ទី​១១​ នៅ​ទី​ក្រុង​បាង​ក​ក​ ចាប់​ពី​ថ្ងៃ​ទី​២៣​ ដ​ល់​២៤​ ខែ​មីនា​ ឆ្នាំ​២០១៦​
នាយកដ្ឋានព័ត៌មាន(១)
608
163

នៅ​ទី​ស្តី​ការ​ក្រ​សួង​ការ​ពារ​ជាតិ​នា​រ​សៀល​ថ្ងៃ​ទី​១៧​ ឆ្នាំ​២០១៦​ ក្រុម​លេខា​ធិការ​គ​ណ​ក​ម្មាធិការ​ព្រំដែន​ទូទៅ​ ក​ម្ពុជា​ ថៃ​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ទូទៅ​មួយ​ដើម្បី​ត្រៀម​ល​ក្ខ​ណៈ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​គ​ណ​ក​ម្មាធិការ​ព្រំដែន​ទូទៅ​ ក​ម្ពុជា​ ថៃ​ លើក​ទី​១១​ ដែល​ប្រ​ទេស​ថៃ​ត្រូវ​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០១៦​ នេះ​ដែល​កិច្ច​ប្រ​ជុំ​នេះ​ត្រូវ​ប្រ​ព្រឹត្តិ​ទៅ​ក្រោម​អធិប​តីភាព​ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​។​

នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ នាង​ ផាត​ រ​ដ្ឋ​លេខា​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​ប្រ​ធាន​ក្រុម​លេខា​ធិការ​គ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ​ GBC​ បាន​រាយ​ការ​ណ៍​អំពី​​ល​ទ្ធ​ផ​ល​ការ​ងារ​ដែល​ក្រុម​លេខា​ធិការ​គ​ណៈ​ក​ម្មាធិការ​ព្រំដែន​ទូទៅ​ ក​ម្ពុជា​ ថៃ​ បាន​ជួប​ប្រ​ជុំ​ជាមួយ​គ្នា​នៅ​ទី​ក្រុង​បាង​ក​ក​ក្នុង​ខែ​ម​ក​រា​ ឆ្នាំ​២០១៦​ ក​ន្ល​ង​ម​ក​ក្នុង​ការ​រៀប​ចំ​ឯក​សារ​ខ្លឹម​សារ​ផ្សេងៗ​ដើម្បី​ដាក់​ជូន​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​ ថៃ​ ធ្វើ​ការ​ប្រ​ជុំ​ពិនិត្យ​ ស​ម្រេច​ដែល​កិច្ច​ប្រ​ជុំ​គ​ណៈ​ក​ម្មា​ធិការ​ព្រំដែន​ទូទៅ​ ក​ម្ពុជា​ ថៃ​ នឹង​ប្រារ​ព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​២៣​ ដ​ល់​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ខាង​មុខ​នេះ។​

ឯកឧត្ត​ម​ នាង​​ ផាត​ បាន​ប​ញ្ជាក់​ថា៖​ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ក្រុុម​លេខា ​GBC​ ក​ន្ល​ង​ម​ក​ភាគី​ទាំង​ពីរ​ក​ម្ពុជា​ ថៃ​ បាន​ធ្វើ​ការ​ពិភាក្សា​ និង​ឯក​ភាព​គ្នា​លើ​ឯក​សារ​ចំនួន​៥ ​រួម​មាន​រ​បៀប​វារៈ​លើ​កិច្ច​ប្រ​ជុំ​ទី២​ប​ញ្ហា​ពិភាក្សា​នៃ​កិច្ច​ប្រ​ជុំ​ដែល​ក្នុង​នោះ​លើក​យ​ក​ប្រ​ធាន​ប​ទ​ចំនួន​ពីរ​ដែល​មាន​១៧​ចំណុច​ម​ក​ធ្វើការ​ពិភាក្សា​ក្នុង​កិច្ច​ប្រ​ជុំ​ GBC​ លើក​ទី​១១​នេះ​ដែល​ក្នុង​នោះ​ប្រ​ធាន​ប​ទ​ទី​១​ទាក់​ទ​ង​នឹង​ប​ញ្ហា​ស​ន្តិសុខ​ និង​ការ​ថែរ​ក្សា​ស​ន្តិភាព​នៅ​តំប​ន់​ព្រំដែន​ ដែល​នៅ​ក្នុង​ប្រ​ធាន​ប​ទ​នេះ ​ផ្ត​ល់​ឱកាស​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​ការ​ពិភាក្សា​យ៉ាង​ទូលំ​ទូលាយ​លើ​ប​ញ្ហា​សំខាន់ៗ​សំដៅ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេ​ភាគី​ប​ន្ថែម​ទៀត​នៅ​ក្នុង​ប​រិប​ទ​នៃ​ការ​លើក​ក​ម្ព​ស់​ ស​ន្តិភាព​ ស​ន្តិសុខ​ និង​ វិបុល​ភាព​នៅ​តាម​តំប​ន់​ព្រំដែន​ ។​ ចំណែក​ឯ​ប្រ​ធាន​ប​ទ​ទីពីរ​ ទាក់​ទ​ង​ទៅ​នឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​លើ​វិស័យ​ផ្សេងៗ​ ហើយ​នៅ​ក្នុង​ប្រ​ធាន​ប​ទ​នេះ​មាន​ទិស​ដៅ​គាំទ្រ​និង​ជ​ម្រុញ​ការ​អភិវ​ឌ្ឍ​ន៍​ សេដ្ឋ​កិច្ច​ និង​ធ​ន​ធាន​ម​នុស្ស​នៅ​តំប​ន់​ព្រំដែន​នៃ​ប្រ​ទេស​ទាំង​ពីរ​ ដើម្បី​ជា​ប្រ​យោជ​ន៍​ដ​ល់​ការ​ លើក​ស្ទួយ​ជីវ​ភាព​រ​ស់នៅ​រ​ប​ស់​ប្រ​ជាព​ល​រ​ដ្ឋ​និង​ការ​អភិវ​ឌ្ឍ​ន៍​ប្រ​ក​ប​ដោយ​ចីរ​ភាព​។​

នៅ​ក្នុង​ឱកាស​នោះ​ឯកឧត្ត​ម​ជា​ស​មាជិក​នៃ​អង្គ​ប្រ​ជុំ​ក៏​បាន​ចូល​រួម​ពិភាក្សា​ផ្ត​ល់​យោប​ល់​ដើម្បី​ត្រៀម​ល​ក្ខ​ណៈ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​គ​ណៈ​ក​ម្មាធិការ​ព្រំដែន​ទូ​ទៅ​ ក​ម្ពុជា​ ថៃ​ លើក​ទី​១១ ​នៅ​ប្រ​ទេស​ថៃ​ឲ្យ​ស​ម្រេច​បាន​ល​ទ្ធ​ផ​ល​ល្អ​នាំ​ម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍​ប្រ​ជាជ​ន​នៃ​ប្រ​ទេស​ទាំង​ពីរ ​ក​ម្ពុជា ​ថៃ​ ។​ ថ្លៃង​ក្នុង​ពិធី​បូក​ស​រុប​កិច្ច​ប្រ​ជុំ​នា​ឱកាស​នោះ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ក្រុម​ការ​ងារ​លេខាធិការ​គ​ណៈ​ក​ម្មាធិការ​ព្រំដែន​ GBC​ ដែល​បាន​ខិត​ខំ​បំពេញ​ការ​ងារ​ស​ហ​ការ​បាន​ល្អ​ជា​មួយ​ភាគីថៃ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​បំពេញ​ភារ​កិច្ច​រ​ប​ស់​ខ្លួន​។​

ឯកឧត្ត​ម​ ទៀ​ បាញ់​ បាន​ប​ញ្ជាក់ថា​៖​ គ​ណៈ​ក​ម្មាធិការ​ព្រំដែន​ទូទៅ​ ក​ម្ពុជា​ ថៃ​ GBC​ គឺ​ជា​ គ​ណៈក​ម្មាធិការ​មួយ​ក្នុង​ចំណោម​គ​ណៈក​ម្មាធិការ​ជា​ច្រើន​ទៀត​រ​វាង​ក​ម្ពុជា​ ថៃ​ ដែល​មាន​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​ធ្វើ​ជា​ប្រ​ធាន​មាន​តួនា​ទី​ជ​ម្រុញ​និង​គាំទ្រ​ឲ្យ​ផ្នែក​នីមួយៗ​ធ្វើ​ការ​ទៅ​បាន​ល្អ​ពី​ព្រោះថា​GBC​ធ្វើ​ការ​បាន​ល្អ​ឆាប់រ​ហ័ស​និង​ឯក​ភាព​គ្នា​។​

ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់​ បាន​ស​ង្ក​ត់​ធ្ង​ន់​ថា៖​ កិច្ច​ប្រ​ជុំ ​GBC​ លើក​នេះ​មាន​ភាព​ងាយ​ស្រួល​ដោយ​សារ​គ​ណៈរ​ដ្ឋ​ម​ន្ត្រី​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​ ថៃ ​ទើប​តែ​ប្រ​ជុំ​ច​ប់​ ដែល​បាន​ប​ញ្ជាក់​ច្បាស់​និង​ច​ង្អុល​ទិស​ឲ្យ​គ្រ​ប់​ជំនាញ​ទាំង​អស់​ប​ន្ត​ការ​ស​ហ​ការ​គ្នា​ដោះស្រាយ​ប​ញ្ហា​ផ្សេងៗ​ដើម្បី​នាំ​ម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍​រួម​ដ​ល់​ប្រ​ទេស​ទាំង​ពីរ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ