ព័ត៌មាន

ពិធីសំណេះសំណាល​ស​មាជិក​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់ចាម
នាយកដ្ឋានព័ត៌មាន(១)
601
164
             រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជានៅតែយ​ក​ចិត្ត​ទុក​ដាក់និង​គិត​គូរ​ជាប្រ​ចាំចំពោះអតីត​យុទ្ធ​ជ​ន​យើង និង​ក្រុម គ្រួសារ ព្រ​ម​ទាំង​សំដែង​នូវ​ការ​ដឹង​គុណ​ចំពោះអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា យើង ដែល​ក​ន្ល​ង​ម​ក​បាន​យ​កអស់ កំលាំង​កាយ ចិត្ត និង ហ៊ាន​បូជាជីវិត​ដើម្បីបុព្វ​ហេតុការ​ពារ​ជាតិ ការ​ពារ​ទឹក​ដី និង​ប្រ​ជាជ​ន មិនឲ្យ ស​ត្រូវ​ចូល​រំលោភ និង​ឈ្លាន​ពាន​បូរ​ណ​ភាព​ទឹក​ដី ព្រ​ម​ទាំង រ​ក្សាបាន​នូវ​សុខ​ស​ន្តិភាព ស្ថេរ​ភាព​ស​ង្គ​ម ដើម្បីប្រ​ជាជ​ន​បាន​រ​ស់នៅក្នុង​សុខ​ស​ន្តិភាព និង​មាន​ការអភិវ​ឌ្ឍ​ន៏រ​ហូត​ម​ក​ដ​ល់ពេល​នេះ  ។
         នេះជាប្រ​សាស​ន៏រ​ប​ស់ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ សេវាក្រ​សួង​ការ​ពារ​ជាតិ និង​ជាអគ្គ​លេខាធិការ​រ​ង ប្រ​ចាំការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ក្នុង​ពិធី
សំណេះសំណាល​ជាមួយអតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់ចាម ក្នុងឱកាស​ដែល ឯ.ឧ និង ប្រ​តិភូក្នុង​ជួរ​ស​មា ជិក គ​ណៈអចិន្ត្រៃយ៏ នៃ គ​ណៈក​ម្មាធិការ​ក​ណ្ដាល​ស​មាគ​ម អតីត​យុទ្ធ​ជ​ន ក​ម្ពុជាជាច្រើន​រូប​ទៀត បានអញ្ជើញ​ចុះត្រួត​ពិនិត្យ និង​ធ្វើប​ច្ចុប្ប​ន្ន​ភាព​នៃការ​ងារ​រ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន   ខេត្ត​កំព​ង់ចាម កាល​ពីពេល​ក​ន្ល​ង​ទៅថ្មីៗ ។ ឯ.ឧ បាន​ប​ន្ត​ទៀត​ថា ៖ ប​ន្ទាប់ពីបាន​ប​ញ្ច​ប់ ភារ​កិច្ច​ការ​ពារ​ជាតិនិង​មាតុ ភូមិរួច​ម​ក យុទ្ធ​ជ​ន​រ​ប​ស់យើង ខ្លះរ​ស់នៅមាន​ជីវ​ភាព​លំបាក , យុទ្ធ​ជ​ន​ខ្លះ ត្រូវ​បាត់ប​ង់ស​ម​ត្ថ​ភាព ធ្វើព​ល​ក​ម្ម ហើយ​ខ្លះទៀត​មាន​ទ​ទួល នូវ​ការ​ពិការ​ជាដើម ។ គុណ​បំណាច់រ​ប​ស់ប​ង​ប្អូន​ទាំង​នេះហើយ
ធ្វើឲ្យ​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ដែល​ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះ រាជាណាច​ក្រ​ក​ម្ពុជានិង​ជាប្រ​ធាន​គ​ណៈក​ម្មាធិការ​ក​ណ្ដាល​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ជាពិសេស ស​ម្តេច​កិត្តិព្រឹទ្ធិ  ប​ណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រ​ធាន​កាក​បាទ​ក្រ​ហ​ម​ក​ម្ពុជា តែង​តែតាម​ដាន​ជាប់ជា ប្រ​ចាំរាល់ ស​ក​ម្ម​ភាព​រ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ចាប់តាំង​ពីក្រោយ​ប្រារ​ព្ធ​ម​ហាស​ន្និបាត តំណាង ស​មាគ​ម អតីត​យុទ្ធ​ជ​ន​ទូទាំង​ប្រ​ទេស​លើក​ទី ២ រួច​ម​ក ហើយ​បាន​ជួយ​ជំរុញ​និង​ទ្រ​ទ្រ​ង់ ស​ក​ម្ម​ភាព​រ​ប​ស់គ​ណៈក​ម្មាធិការ​ស​មាគ​ម អតីត​យុទ្ធ​ជ​ន​រ​ប​ស់យើង​នៅទូទាំង​ប្រ​ទេស ។  ឯ.ឧ
មាស ​សាវ៉ន ក៏បានឲ្យ​ដឹង​ទៀត​ថា៖ស​ក​ម្ម​ភាព​រ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បាន​ពិនិត្យ​ចំពោះ បេលា ម​រ​ណៈ និង បេលាស​ង្គ្រោះ ធ្វើការ​គៀង​គ​រ​រ​ក​មូល​និធិទ្រ​ទ្រ​ង់ និង​កិច្ចអភិវ​ឌ្ឍ​ន៏ចំពោះស​មាគ​ម អតីត​យុទ្ធ​ជ​នឲ្យ​មាន​ការ​រីក​ចំរើន​ទៅថ្ងៃអនាគ​ត  ។ស​ក​ម្ម​ភាព​រ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា មាន  រ​ច​នាស​ម្ព័ន្ធ អង្គ​ការ​ចាត់តាំង​ពីលើដ​ល់មូល​ដ្ឋាន,មាន​ស​មាស​ភាព​ដឹក​នាំស​ម​ស្រ​ប​ទៅនឹង សំណូម​ព​រ ភារ​កិច្ច​នៃការ​គ្រ​ប់គ្រ​ង ការ​ថែរ​ក្សា ការ​ការ​ពារ​ផ​ល​ប្រ​យោជ​ន៏ ជូន​ដ​ល់ស​មាជិក​ដែល​ជា អតីត​យុទ្ធ​ជ​ន ទាំងអស់ឲ្យ​បាន​ទ​ទួល​ផ​ល​ប្រ​យោជ​ន៏គ្រ​ប់ៗគ្នា ។
                         ក្នុងឱកាស​នោះប្រ​តិភូស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ក៏បាន​នាំយ​កអំណោយ​រ​ប​ស់ ស​មាគ​ម​ជូន​ដ​ល់អតីត​យុទ្ធ​ជ​ន​ទាំង ៥៦ នាក់ ដោយ​ក្នុង​ម្នាក់ទ​ទួល ថ​វិការ១០ ម៉ឺន ៥រៀល ។
            ប​ន្ទាប់ពីបាន​សំណេះសំណាល​និង​ជូនអំណោយ​ដ​ល់អតីត​យុទ្ធ​ជ​ន​រួច​ម​កឯ.ឧ នាយឧត្ត​ម សេនីយ៏ មាស សាវ៉ន  រួម​ជាមួយ​ប្រ​តិភូ ក៏បាន​បើក​កិច្ច​ប្រ​ជុំជាមួយ​ប្រ​ធាន, អនុប្រ​ធាន ស​មាគ​មអតីត
យុទ្ធ​ជ​ន ឃុំ, ស្រុក, ខេត្ត ទូទាំង​ខេត្ត​កំព​ង់ចាម ដើម្បីធ្វើប​ច្ចុប្ប​ន្ន​ភាព​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត ក្នុង ការ​ស្វែង​រ​ក​ប​ញ្ហាប្រ​ឈ​ម​នានាចំពោះមុខ ដែល​ស​មាគ​មអតីត​យុទ្ធ​ជ​ន ខេត្ត​ស្វាយ​រៀង​កំពុង​ដំណើរ ការ​ស​ក​ម្ម​ភាព​រ​ប​ស់ខ្លួន​ក្នុង​កិច្ច​ការ​បំរើដ​ល់អតីត​យុទ្ធ​ជ​ន និង​គ្រួសារឲ្យ​កាន់តែល្អប្រ​សើរ  ៕



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ