ព័ត៌មាន

កិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅក​ម្ពុជា-ថៃលើក​ទី១១នៅស​ណ្ឋាគារConrad Bangkokព្រះរាជាណាច​ក្រ​ថៃ
នាយកដ្ឋានព័ត៌មាន(១)
613
167
      
​គ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ​ (GBC) ក​ម្ពុជា-ថៃ​ បាន​បើក​ស​ម័យ​ប្រ​ជុំលើក​ទី១១​ រ​ប​ស់ខ្លួន​នាថ្ងៃទី​ ២៤​ ខែមីនា​ ឆ្នាំ២០១៦​ នៅទីក្រុង​បាង​ក​ក​ ព្រះរាជាណាច​ក្រ​ថៃក្រោម​ការ​ដឹក​នាំដោយ​ស​ហ​ប្រ​ធាន​ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ប្រាវីត​ វ​ង្ស​សុវ​ណ្ណ​ ឧប​នាក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស នៃព្រះរាជាណាច​ក្រ​ថៃ និង​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។
​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅដោយ​យោង​ទៅតាម​កិច្ច​ព្រ​ង​ព្រៀង​នៃការ​ប​ង្កើត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ព្រំដែន​ រ​វាង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ និង​ព្រះរាជាណាច​ក្រ​ថៃ​ និង​ជាគោល​ដៅសំខាន់ស​ម្រាប់ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ដើម្បីស​ន្តិភាព​​និង​ស​ន្តិសុខ​ក្នុង​តំប​ន់ព្រំដែន​ក៏ដូច​ជាការ​ព​ង្រឹង​ប​ន្ថែម​ទៀត​នូវ​ទំនាក់ទំន​ង​រ​វាង​ក​ង​ទ័ព​ និង​ក​ង​ ឯក​ភាព​ស​ន្តិសុខ​ពាក់ព័ន្ធ​ដ​ទៃទៀត​រ​ប​ស់ក​ម្ពុជា​ និង​ថៃ។
អង្គ​ប្រ​ជុំបានអបអរ​សាទ​រ​ចំពោះខួប​ទី៦៥​ នៃការ​ប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​រ​វាង​ក​ម្ពុជា-ថៃ​ និង​បាន​ទ​ទួល​ ស្គាល់នូវ​ការ​វិវ​ឌ្ឈ​ន៍នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នៃក​ង​យោព​ល​ខេម​រ​ភូមិន្ទ​​​និង​ក​ង​ទ័ព​ភូមិន្ទ​ថៃនិង​បាន​ម​ស​ម្តែង​នូវអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅផ​ង​ដែរ​ចំពោះគ​ម្រោង​ផែន​ការ​រ​ប​ស់ម្ចាស់ក្ស​ត្រី​ Maha Chakri sirindhorn ក្នុង​ការ​គាំទ្រ​លើវិស័យ​សុខាភិបាល​សាធារ​ណៈ​ និង​ការអភិវ​ឌ្ឍ​ន៍កិច្ច​ស​ហ​ប្រ​តិប​ត្តិការអប់រំរ​វាង​ក​ម្ពុជា-ថៃ​ ដែល​បាន​ប​ង្កើន​ និង​ជ​ម្រុញ​ទំនាក់ទំន​ង​ទ្វេរ​ភាគិឲ្យ​កាន់តែជិត​ស្និត​ថែម​ទៀត។
អង្គ​ប្រ​ជុំបាន​ទ​ទួល​ស្គាល់ការអភិវ្ឍ​ន៍កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​តំប​ន់ព្រំដ​ន​ដែល​ភាគីទាំង​ពីរ​បាន​ពិនិត្យ​ឡើង​វិញ​នូវ​ល​ទ្ធ​ផ​ល​នៃការអភិវ​ឌ្ឍ​ន៍ក​ម្ម​វិធីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ផ្សេងៗដែល​បាន​ម​ក​ពីល​ទ្ធ​ផ​ល​នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិ​ ការ​ព្រំដែន​ទូទៅក​ម្ពុជា​-ថៃ​  លើក​ទី១០​ កាល​ពីថ្ថៃទី២៤ ខែធ្នូ​ ឆ្នាំ២០១៤​ នៅរាជ​ធានីភ្នំពេញ​ ព្រះរាជាណាច​ក្រ​ ក​ម្ពុជាមាន​ដូច​ជា៖​ច្រ​ក​ចេញ​ចូល​ និង​ការ​ឆ្ល​ង​កាត់ព្រំដែន​ កិច្ច​ស​ប្រ​តិប​ត្តិការ​លើប​ញ្ហាព​ល​ក​រ​ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ ប​ង្ការ​ និង​ប​ង្រ្កាប​គ្រឿង​ញៀន​ ការ​លើក​ម្ព​ស់កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​តាម​ប​ណ្តាអង្គ​ភាព​យោធា​និង​ន​រ​គ​បាល​ក​ម្ពុជា ជាមួយ​ប​ណ្តាអង្គ​ភាព​ថៃ​ក្នុង​តំប​ន់ព្រំដែន​ កិច្ច​ស​ហ​ប្រ​តិប​ត្រិការ​ក្នុង​វិស័យ​ក​សិក​ម្ម​ កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ខាង​វិស័យ​សុខ​ភាព​សាធារ​ណ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​ជីវ​ភាព​រ​ស់នៅ​ ការអប់រំ​ សាស​នា​ និង​វ​ប្ប​ធ​ម៌​ ។
អង្គ​ប្រ​ជុំបាន​ទ​ទួល​ស្គាល់ថា​ គ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ (GBC) ក​ម្ពុជា​ ថៃ​ បានអនុវ​ត្ត​នូវ​ភារ​កិច្ច​ថែរ​ក្សា ស​ន្តិភាព​ ស្ថេរ​ភាព​តាម​ប​ណ្តោយ​ព្រំដែន​ ស្រ​ប​ទៅតាម​គោល​ការ​ណ៍និង​វិធាន​ការ​កំណ​ត់​ក្នុង​កំណ​ត់​ហេតុ​ដែល​កិច្ច​ប្រ​ជុំលើក​ទី១០ក្នុង​គ្រ​ប់វិស័យ​ដែល​នាំម​ក​នូវ​ស្ថេរ​ភាព​ ស​ន្តិភាព​ក្នុង​តំប​ន់ព្រំដែន​នៃប្រ​ទេស​ទាំង​ពីរ។
ស​ម្រាប់កិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ​ (GBC) ក​ម្ពុជា​ ថៃ​ លើក​ទី១២​ភាគីក​ម្ពុជា​ឯក​ភាព​ធ្វើជាម្ចាស់ផ្ទះហើយ​នឹង​ធ្វើការ​ជូន​ដំណឹង​ទៅ​ភាគីថៃពីកាល​ប​រិច្ឆេទ​និង​ក​ម្ម​វិធីនៃកិច្ច​ប្រ​ជុំនៅពេល​ក្រោយ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ