ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម ទៀ បាញ់ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី10នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ២៥ឧសភា២០១៦
នាយកដ្ឋានព័ត៌មាន(១)
640
facebook
twitter
email
ប្រទេសឡាវបានរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០ដែលបានប្រព្រឹត្តិទៅក្រោមប្រធានបទការពង្រឹងកិច្ចសហប្រតិបត្តការការពារជាតិសំរាប់សហគមន៍អាស៊ានអោយមានភាពរឹងមាំដែលកិច្ចប្រជុំនេះបានប្រារព្ធធ្វើនៅទីក្រុងវៀងចន្ទ័នាថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៦។អនុវត្តន៏តាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតឡាវនៅថ្ងៃទី២៤ខែឧសភា២០១៦ឯ.ឧនាយឧត្តមសេនីយ៏ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិអមដំណើរដោយឯ.ឧនាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទៅធ្វើទស្សកិច្ចនិងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦។
ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០នាឪកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានឡើងថ្លែងអំណរគុណចំពោះបណ្តាប្រធានគណៈប្រតិភូប្រទេសអាស៊ានដែលបានគាំទ្រភាពជាប្រធានរបស់ប្រទេសឡាវនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពាជាតិអាស៊ាន អេ ឌី អឹម អឹម( ADMM )និងកិច្ចប្រជុំផ្សេងៗទៀត។ឯកឧត្តមបានបញ្ជាក់ថា៖ ក្នុងរយៈពេល ១០ ឆ្នាំ ADMM បានរួមចំណែកជំរុញអោយមានការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា នាំមកនូវសន្តិភាពនិងស្ថេរភាពក្នុងតំបន់ ។ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន គឺជាសរសរស្តំដ៏ សំខាន់របស់អាស៊ាន។ ការជួបជុំគ្នានេះបានធ្វើ ឱ្យមានផលប្រយោជន៍ទៅវិញទៅមកការយល់ដឹងគ្នាទៅវិញទៅមក និង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នាពេលនេះមិនត្រឹមតែជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកកងទ័ពដែលយន្តការកិច្ចសហប្រតិបត្តការរបស់អាស៊ានបានដើរតួនាទីយ៉ាងសំខាន់បំរើអោយផលប្រយោជន៍រួម ។ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១០នាពេលនោះបានប្រព្រឹត្តិទៅតាមរបៀបវីរៈរបស់ខ្លួនដែលបានគ្រោងទុកដោយកិច្ចប្រជុំបានស្តាប់របាយការណ៍ស្តីពីការអភិវឌ្ឍន៍ថ្មីៗ នៅក្នុងអាស៊ាន,ស្តាប់របាយការណ៍កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន និង កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ានបូកព្រមទាំងបានស្តាប់របាយការណ៍ស្តីអំពីកិច្ចប្រជុំក្រៅផ្លូវការអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៣កន្លងមកផងដែរ។ ជាបន្តបន្ទាប់មកទៀត នៅក្នុងដំណើរការ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១០ នាឪកាសនោះ បណ្តា ឯកឧត្តម ជារដ្ឋមន្រ្តីការពារជាតិអាស៊ានក៏បានចូលរួមធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសន្តិសុខ និង ការពារជាតិក្នុងតំបន់និងអន្តរជាតិដោយបានលើកឡើងអំពីភាពប្រឈមនានាដែលទាក់ទងទៅនិងបញ្ហាសន្តិសុខក្នុងតំបន់ បញ្ហាប្រឈមភេរវកម្មអន្តរជាតិ បញ្ហានយោបាយសេដ្ឋកិច្ចជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ។ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានបានវាយតំលៃខ្ពស់ចំពោះការឈានចូលមកដល់ខួបលើកទី១០នៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានដែលកិច្ចប្រជុំនេះសំរេចដោះស្រាយបានបញ្ហាជាច្រើនហើយនៅបញ្ហាមួយចំនួនទៀតបានកំពង់ដោះស្រាយផងដែរ ។
ក្នុងការចូលរួមផ្លាស់ប្តូរទស្សនៈស្តីពិបញ្ហាសន្តិសុខ និងការពារជាតិក្នុងតំបន់ និងអន្តរជាតិនាឳកាសនោះ ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានសំដែងនូវការកត់សំគាល់ ចំពោះខួបលើកទី ១០នៃការបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន អេ ឌី អឹម អឹម - ADMM ។ ឯកឧត្តម បានបញ្ជាក់ថា៖ ADMM ជាកូនសោរមួយក្នុងចំណោមយន្តការសន្តិសុខផ្សេងៗទៀត ដើម្បីដោះស្រាយនូវបញ្ហាសន្តិសុខតំបន់រួមគ្នានិងលើសពីនេះ។ ជាងនេះទៅទៀត ADMM បានធ្វើអោយប្រសើរឡើងនូវជំហរកណ្តាលរបស់អាស៊ានដែលសង្កត់ធ្ងន់លើអត្តសញ្ញាណអាស៊ាននិងផ្លូវអាស៊ាននៃ ការធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ទាំងមូល ។ការចូលរួមរបស់ ADMM ជាមួយដៃគូរសន្ទាជាសក្តានុពលដ៏អស្ចារ្យសំរាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរឹងមាំ ។ ឯ.ទៀ បាញ់បានបញ្ជាក់ថា៖ ដោយប្រកាន់ជាប់នូវស្ថានភាពកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ADMM-PLUS នាពេលបច្ចុប្បន្នយើងបានសំរេចនូវគោលបំណងនៃកិច្ចសហការសន្តិសុខជាក់ស្តែងរបស់យើង ។ តាមរយៈការផ្លាស់ប្តូរទស្សនៈនោះដែរ ឯ.ឧ ទៀ បាញ់បានសង្កត់ធ្ងន់ថា៖ កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើអោយកាន់តែប្រសើរឡើងនូវទំរង់សន្តិសុខទាំងពីរនេះគឺ ADMM និង ADMM បូក ។ ឯ.ឧ បានបន្តថា៖ សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះបង្កើតអោយមានទិសស្លោកព្រមទាំងមានការឯកភាពគ្នាលើពិភពលោកយើងនេះ ។ ទាក់ទងទៅនឹងការប្រឈមនានាដែលប្រទេសអាស៊ានកំពង់ចាប់អារម្មណ៍នោះ ឯ.ឧ ទៀ បាញ់ បានបញ្ជាក់ថា៖កម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចខិតខំប្រឹងប្រែង ពង្រឹងចលនាកាត់បន្ថយបញ្ហាប្រឈម ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់អាស៊ាន ។បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសន្តិសុខនិងការពារជាតិក្នុងតំបន់រួចមក កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ានលើកទី១០ក៏បានធ្វើការអនុម័តឯកសារចំនួន៣ ក្នុងនោះរួមមាន៖ ទី ១ ឯកសារលក្ខខណ្ឌប្រតិបត្តិនៃក្រុមត្រៀមខ្លួនជាស្រេចស្តីពីជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ .ឯកសារទី ២ ស្តីពីលក្ខខណ្ឌប្រតិបត្តិនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាអាស៊ាន និង ទី ៣ ឯកសារទស្សនទានស្តីពីការបង្កើតក្រុមការងារជំនាញស្តីពីសន្តិសុខប្រពន្ធ័ អ៊ីនធរ័ណេតក្របខណ្ឌ័ ADMM-បូក។
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១០ស្របទៅតាមរបៀបវីរៈរបស់ខ្លួនរួចមកឯកឧត្តមរដ្ឋមន្រ្តីការពារជាតិអាស៊ានក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិលើកទី១០ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិសំរាប់សហគមន៍អាស៊ានអោយមានភាពរឹងមាំ។ សូមបញ្ជាក់ថា៖នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់នៃកិច្ចប្រជុំអាស៊ានលើកទី១០នៅប្រទេសឡាវបានបញ្ជាក់ឡើងវិញពីតួនាទីរបស់អាស៊ាននិងជំហរកណ្តាលរបស់ខ្លួនដែលជាគន្លិះដឹកនាំកំលាំងក្នុងកិច្ចសហប្រតិបត្តិការ ការពារជាតិនិងសន្តិសុខជាមួយប្រទេសបូកដោយបើកចំហរ មានតម្លាភាពនិងនិម្មាបនកម្មរួមគ្នា៕
អត្ថបទថ្មីៗ
យោធភូមិភាគទី៤ ប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆមាសទី១ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២២
លោកជំទាវ ដាំ ដារីនី ប្រជុំក្រុមការងារបច្ចេកទេសច្បាប់ក្រសួងការពារជាតិ
ប្រតិភូក្រុមការងារអូស្ត្រាលី ទស្សនកិច្ចមហាវិទ្យាល័យភាសា
គណៈប្រតិភូអូស្ត្រាលីទស្សនកិច្ចសិក្សានៅសាលានាយទាហានសកម្ម
ក្រុមប្រឹក្សាភិបាល ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃសម្ព័នគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាង១០០០នាក់ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ
អគារប្រចាំការល្បាតរួមជាអំណោយរបស់ កងទ័ពជើងទឹកវៀតណាម ជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម សាងសង់សម្រេចបាន ៩០%
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯ...
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦