ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនផ្តោតសំខាន់ទៅលើការជំរុញធ្វើអោយប្រសើរឡើងនូវបញ្ហាសន្តិសុខក្នុងតំបន់និងកិច្ចសហប្រតិបត្តិការការពារជាតិ
នាយកដ្ឋានព័ត៌មាន(១)
628
facebook
twitter
email
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០រួចមកនៅរសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៦ក្រសួងការពារជាតិឡាវក៏បានបន្តរៀបចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនបន្តទៀត។កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងរដ្ឋមន្ត្រីការពារជាតិចិននាពេលនោះបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើបញ្ហាសន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់ការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តការការពារជាតិការកសាងទំនុកចិត្តគ្នាទៅវិញទៅមកអោយបានកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមឧត្តមសេនីយ៍ឯកចាន់សាម៉ន.ចាន់យ៉ាឡាតរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវបានថ្លែងបើកកិច្ចប្រជុំដោយបានគូសបញ្ចាក់ថា៖អាស៊ាននិងចិនមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយនិងបានក្លាយជាដៃគូរសន្ទានាឆ្នាំ១៩៩៦ហើយជាដៃគូរសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ាន។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវបានបញ្ចាក់ថា៖កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងរដ្ឋមន្ត្រីការពារជាតិចិនកាលពីឆ្នាំមុននៅប្រទេសចិនគឺបានបើកឪកាសអោយយើងពិនិត្យមើលថាតើយើងត្រូវធ្វើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនៅច្រើនវិស័យយ៉ាងដូចម្តេចទៀត។ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិអាស៊ានឯកឧត្តមឧត្តមសេនីយ៍ឯកចាន់សាម៉ន.ចាន់យ៉ាឡាតបានសំដែងការអបអរសាទរនិងកោតសរសើរចំពោះប្រទេសចិនក្នុងការផ្តល់គំនិតផ្តួចផ្តើមទាក់ទងទៅនិងការជំរុញអោយមានសន្តិភាពស្ថេរភាពនៅក្នុងតំបន់ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចថែមទៀត ។
ថ្លែងទៅកាន់កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិននាឪកាសនោះឯកឧត្តមចាង.វ៉ាន់ឈាន់( Chang Wanquan )រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានសំដែងការអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កានែកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០ដែលបានបញ្ចប់នាពេលនេះ។ឯកឧត្តមបានបន្តថាឆ្នាំនេះជាឆ្នាំពិសេសសំរាប់យើងទាំងអស់គ្នានិងជាឆ្នាំទី១បន្ទាប់ពីការប្រកាសសហគមន៍អាស៊ានហើយឆ្នាំនេះក៏ជាខួបទី២០ឆ្នាំនៃទំនាក់ទំនងអាស៊ានចិនដែលបានចាប់ផ្តើមពីដៃគូរសន្ទនារហូតដល់ក្លាយជាដៃគូរយុទ្ធសាស្ត្រ។ប្រទេសចិននៅតែបន្តយកចិត្តទុកដាក់ចំពោះអាស៊ានគឺជាអទិភាពទីមួយដ៏សំខាន់ក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងហើយចិនគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តការផ្សេងៗ។ឯ.ឧបានបញ្ជាក់បន្ថែមថា៖ការរីកចំរើនសេដ្ឋកិច្ចអាចកើតឡើងបានទាល់តែមានសន្តិភាពនិងស្ថេរភាព។ដូចនេះយើងត្រូវអោយតំលៃទៅលើសន្តិភាពស្ថេរភាពក្នុងតំបន់ដោយត្រូវធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិបន្ថែមទៀតដើម្បីអោយមានការគោរពគ្នាទៅវិញទៅមកនៅក្នុងតំបន់។ទាក់ទងទៅនិងបញ្ហាសន្តិសុខវិញឯកឧត្តមចាង.វ៉ាន់ឈាន់បានសង្កត់ធ្ងន់ថា៖ទន្ទឹមនិងការគំរាមកំហែងសន្តិសុខប្រពៃណីនិងសន្តិសុខមិនប្រពៃណីនិងភេរវកម្មប្រទេសចិនចង់អោយមានការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មរវាងចិន-អាស៊ាន។សូមបញ្ជាក់ថា៖នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិននាឪកាសនោះបណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ានក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីស្វែងរកយល់អោយបានទូលំទូលាយបន្ថែមទៀតក្នុងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកអោយបានកាន់តែប្រសើរឡើង។ទន្ទឹមនេះដែរកិច្ចប្រជុំក៏បានធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិឆ្ពោះទៅរកសហគមន៍ប្រកបដោយសន្តិភាពនិងវិបុលភាព។នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិននាពេលនោះឯ.ឧនាយឧត្តមសេនីយ៏ទៀ.បាញ់ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិបានថ្លែងថា៖កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិននាពេលនេះបានក្លាយជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងអាស៊ាននិងចិន។ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពស្ថេរភាពនិងវិបុលភាពនៅក្នុងតំបន់អាស៊ានតាមរយះកិច្ចសហប្រតិបត្តការនិងភាពជាដៃគូរដ៏រឹងមាំរបស់យើង។ឯ.ឧទៀ.បាញ់បានសំដែងនូវជំនឿជឿជាក់ថា៖ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិននឹងកាន់តែប្រសើរឡើងដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរអាស៊ាននិងចិនតាមរយៈការលើកកំពស់សន្តិភាពស្ថេរភាពនិងការអភិឌ្ឍន៍នៅក្នុងតំបន់៕
អត្ថបទថ្មីៗ
យោធភូមិភាគទី៤ ប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆមាសទី១ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២២
លោកជំទាវ ដាំ ដារីនី ប្រជុំក្រុមការងារបច្ចេកទេសច្បាប់ក្រសួងការពារជាតិ
ប្រតិភូក្រុមការងារអូស្ត្រាលី ទស្សនកិច្ចមហាវិទ្យាល័យភាសា
គណៈប្រតិភូអូស្ត្រាលីទស្សនកិច្ចសិក្សានៅសាលានាយទាហានសកម្ម
ក្រុមប្រឹក្សាភិបាល ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃសម្ព័នគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ជាង១០០០នាក់ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ
អគារប្រចាំការល្បាតរួមជាអំណោយរបស់ កងទ័ពជើងទឹកវៀតណាម ជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម សាងសង់សម្រេចបាន ៩០%
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯ...
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦