ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួបឯកឧត្ត​ម ង៉ូ ស៊ុន​លិច រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
645
208
ក្នុងឱកាស​បំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជាឯ.ឧនាយឧត្ត​ម​សេនីយ៍ង៉ូ.ស៊ុន​លិច រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម បានអញ្ជើញ​​ចូល​ជួប​ពិភាក្សាការ​ងារ​និង​ស​ម្តែង​ការ​គួរ​ជាមួយ​នឹងឯ.ឧនាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នាព្រឹក​ថ្ងៃទី០១ខែមិថុនា​ឆ្នាំ២០១៦នេះនៅទីស្តីការ​ក្រ​សួង​កាេពារ​ជាតិ។
ក្នុងឱកាសអញ្ជើញ​ដ​ល់ទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិឯ.ឧនាយឧត្ត​ម​សេនីយ៍ង៉ូ.ស៊ុន​លិច ត្រូវ​បាន​ទ​ទួល​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្តៅពីសំណាក់ឯ.ឧនាយឧត្ត​ម​សេនីយ៍ទៀ.បាញ់,ឯ.ឧ នាយឧត្ត​ម​សេនីយ៍មឹង.សំផ​ន​រ​ដ្ឋ​លេខ​ធិការ​ក្រ​សួង​ការ​ពារ​ជាតិឯ.ឧនាយឧត្ត​ម​សេនីយ៍ប៉ុល.សារឿន អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម,ឯ.ឧនាយឧត្ត​ម​សេនីយ៍មាស.សុភា អគ្គ​មេប​ញ្ជាការ​រ​ង​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​និង​ឯ.ឧនាយឧត្ត​ម​សេនីយ៍សៅ.សុខាអគ្គ​មេប​ញ្ជាការ​រ​ង​មេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃ​ប្រ​ទេស​និងឯកឧត្ត​មអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ក្រ​សួង​ការ​ពារ​ជាតិនិង​មេប​ញ្ជាការ មេប​ញ្ជាការ​រ​ង​យោធ​ភូមិភាគ​ជាច្រើន​រូប​ទៀត។
ក្នុង​កិច្ច​ជំនួប​នោះឯ.ឧនាយឧត្ត​ម​សេនីយ៍ទៀ.បាញ់និងឯ.ឧនាយឧត្ត​ម​សេនីយ៍ង៉ូ.ស៊ុន​លិច​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​បាន​ធ្វើការ​ផ្លាស់ប្តូរ​នូវ​ទ​ស្ស​ន​ទៅវិញ​ទៅម​ក អំពីស​ភាព​ការ​ណ៍ជាតិនិងអន្ត​រ​ជាតិទាំង​នៅក្នុង​តំប​ន់និង​នៅលើពិភ​ព​លោក​នាពេល​ប​ច្ចុប្ប​ន្ន​និង​ទៅអនាគ​ត​ជាពិសេសអំពីល​ទ្ធ​ផ​ល​នៃការអនុវ​ត្ត​លើពិធីសារ​កិច្ច​ព្រ​ម​ព្រៀង​នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជាវៀត​ណាម​នាពេល​ក​ន្ល​ង​ម​ក​នេះ។ ឯ.ឧទៀ.បាញ់បាន​ចាត់ទុក​វ​ត្ត​មាន​រ​ប​ស់ឯ.ឧនាយឧត្ត​ម​សេនីយ៍ង៉ូ.ស៊ុន​លិច​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​នៅក​ម្ពុជា​នាពេល​នេះបាន​នាំម​ក​នូវ​ការ​ព​ង្រឹង​ព​ង្រីក​ចំណ​ង​មិត្ត​ភាព​សាម​គ្គីភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេរ​ឡើង​ថែម​ទៀត​រ​វាង​ក​ង​ទ័ព​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជាវៀត​ណាម​ត​ត​ទៅមុខ​ទៀត​។ ឯ.ឧ ទៀបាញ់ ក៏បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ ដែល​បានអនុវ​ត្ត​បាន​យ៉ាង​ល្អ​តាម​ពិធីសារ​ប្រ​ចាំឆ្នាំនៃក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង​ពីរ​និង​ប្រ​ក​ប​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ជាទីបំផុត ក្នុង​នោះ​មាន​ការ​លេច​ធ្លោនៃការ​ទ​ទួល​យ​ក​សិក្ខាកាម​ខ.ភ.ម​ទៅសិក្សានៅសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​ដែល​ក្នុង​ឆ្នាំ២០១៦នេះមាន​រ​ហូត​ដ​ល់១៥០០នាក់​ ព្រ​ម​ទាំង​ការ​ជួយ​សាង​ស​ង់ជំរុំជំរ​ក​និង​ការ​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ដ​ល់ប​ណ្តាក​ងឯក​ភាព ក​ង​ព​ល​និង​យោធ​ភូមិភាគ​ជាច្រើន​ទៀត។
ឯ.ឧនាយឧត្ត​ម​សេនីយ៍ង៉ូ.ស៊ុន​លិច​បាន​មាន​ប្រ​សាស​ន៍ដោយ​បាន​កោត​ស​រ​សើរ​ចំពោះការ​វិវ​ត្ត​ន៍រីក​ច​ម្រើន​នៃប្រ​ទេស​ទាំង​ពីរ​វៀត​ណាម​និង​ក​ម្ពុជាហើយឯកឧត្ត​ម​ស​ង្ឃឹម​ថា ក្រោម​ការ​ដឹក​នាំរ​ប​ស់​ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីតេជោ ហ៊ុន​សែន,ក​ម្ពុជាពិត​ជាមាន​ការអភិវ​ឌ្ឍ​ន៍និង​រីក​ច​ម្រើន។ឯ.ឧបាន​ថ្លែង​អំណ​រ​គុណ​ចំពោះក្រ​សួង​ការ​ពារ​ជាតិ និងអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ដែល​បាន​ស​ហ​ការ​ជួយ​រុក​រ​ក​អដ្ឋិធាតុក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​នៅក​ម្ពុជានាពេល​ក​ន្ល​ង​ម​ក​នេះ។ឯ.ឧ ក៏បាន​ប​ញ្ជាក់​ជំហ​រ​ដ៏​រឹង​មាំ​រ​ប​ស់វៀត​ណាម​ក្នុង​ការ​ធ្វើកិច្ច​ស​ហ្រ​តិប​ត្ត​ការ​ដ៏ល្អជាមួយ​នឹង​ប្រ​ទេស​ក​ម្ពុជាហើយ​បាន​គូស​ប​ញ្ជាក់​ថាចំណ​ង​មិត្ត​ភាព​សាម​គ្គីភាព​វៀត​ណាម និង​ក​ម្ពុជាស្ថិត​ស្ថេរ​ជាអម​ត​ក​ដែល​មិនអាចអ្ន​ក​ណាបំបែក​បាន​ឡើយ។
ភាគីទាំង​ពីរ​ក៏បានឯក​ភាព​គ្នាផ​ង​ដែរ ក្នុង​ការ​ប​ង្កើន​ការ​ជឿទុក​ចិត្ត​គ្នារ​ក្សាស្ថ​រ​ភាព​ស​ន្តិសុខ​ដើម្បី​អភិវ​ឌ្ឍ​ន៍ប្រ​ទេស​ទាំង​ពីរ​ប្រ​ឆាំង​រាល់ឧបាយ​ក​ល​រ​ប​ស់អមិត្ត រួម​គ្នាក​សាងអភិវ​ឌ្ឍ​ន៍ក​ង​ទ័ព​ទាំង​ពីរ ឲ្យ​មាន​ការ​រីក​ច​ម្រើន​ឡើង៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ