ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ នៅប្រទេសសឹង្ហបូរីផ្តោតលើបញ្ហាសន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
នាយកដ្ឋានព័ត៌មាន(១)
655
facebook
twitter
email
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ ឬហៅថាសាងគ្រីឡាដាយឡក (Sangri-LaDialog) នៅប្រទេសសឹង្ហបូរី នៅក្នុងឆ្នាំ២០១៦នេះបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើបញ្ហាសន្តិសុខ តំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងកិច្ចប្រជុំនេះគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ខ.ភ.ម ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹប សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ នៅប្រទេសសឹង្ហបូរីដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦។សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ ក៏មានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិមកពីសហរដ្ឋអាមេរិក កាណាដា បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតរួមទាំង អនុរដ្ឋមន្ត្រីការពារជាតិ មេបញ្ជាការកងទ័ព និងវាគ្និនសំខាន់ៗមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក សរុបទាំងអស់មាន៥០ប្រទេសបានចូលរួម។ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីនៅក្នុងឆ្នាំនេះត្រូវបានថ្លែងសន្ទរកថាគន្លិះបើកកិច្ចប្រជុំដោយ ឯកឧត្តម អាស្តុន ខាធ័រ ( Ashton Carter) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ដែលជាឪកាសសំរាប់បណ្តា អ្នកចូលរួមទាំងអស់បានស្វែងយល់ពីទស្សនវិស័យជាផ្លូវការរបស់សហរដ្ឋអាមេរិកស្តីពីបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់ និងពិភពលោក។ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ បានធ្វើការពិភាក្សាទៅលើសភាពការវិវត្តន៍ថ្មីៗស្របពេលដែល តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងតែមានការរីកចំរើនលើវិស័យនយោបាយ សេដ្ឋកិច្ចហើយក្នុងនោះក៏មានការប្រឈម និងបញ្ហាសន្តិសុខផងដែរ។ តាមរយៈកិច្ចប្រជុំនេះ បញ្ហាប្រឈមមួយចំនួនត្រូវបានលើកឡើង និងធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំដូចបញ្ហាសមុទ្រចិនខាងត្បូង បញ្ហានុយក្លេអ៊ែរនៅកូរ៉េខាងជើង បញ្ហាគ្រោះថ្នាក់ដែលកើតចេញពីពួកជ្រុលនិយមនៅលើពិភពលោក និងបញ្ហាសំខាន់ៗជាច្រើនទៀត។ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីនេះបានប្រែក្លាយ ទៅជាធាតុផ្សំយ៉ាងសំខាន់នែនិម្មាបនកម្មសន្តិសុខនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ នេះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ឬADMM បូក ត្រូវបានលើកឡើងនៅក្នងកិច្ចប្រជុំនេះព្រមទាំងបានចាត់ទុក ADMM បូក គឺជាយន្តការមួយដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការរួមចំណែករក្សាសន្តិភាព ស្ថេរភាព និង វិបុលភាពក្នុងតំបន់។ ក្នុងរយៈពេល ២ថ្ងៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ បានប្រព្រឹត្តិទៅតាមរបៀបវារៈរបស់ខ្លួនដោយបានពិភាក្សាលើប្រធានបទរួមមាន៖ ការជួបប្រទះនូវបញ្ហាប្រឈមសន្តិសុខដ៏ស្មុកស្មាញរបស់អាស៊ីការគ្រប់គ្រងការប្រកួតប្រជែងផ្នែកយោធានៅអាស៊ីប្រធានបទស្តីពីបញ្ហាប្រឈមនៃការដោះស្រាយវិវាទ និងប្រធានបទស្តីពីការបន្តគោលបំណងសន្តិសុខរួម។ ឆ្លងតាមរយៈនៃសម័យប្រជុំពេញអង្គនីមួយៗនៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥ រាល់ប្រធានបទ ដែលបានលើកឡើងបានផ្តល់វិសាលភាពសំរាប់ការពិភាក្សាយ៉ាងទូលំទូលាយទៅលើនិន្នាការសន្តិសុខតំបន់សំខាន់ៗក៏ដូចជាអនុញ្ញាតិអោយមានការពិនិត្យពិច័យទៅលើ ប្រធានបទយ៉ាងជាក់លាក់ដែលទាក់ទងទៅនិងតំបន់នាពេលបច្ចុប្បន្ន៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា បិទវគ្គហ្វឹកហ្វឺនវិស្វកម្មគ្រឿងចក្រធុនធ្ងន់ត្រីភាគីកម្ពុជា-កូរ៉េ-អសប
រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរកម្ពុជា-ថៃ ប្ដេជ្ញាពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ដើម្បីធ្វើឲ្យព្រំដែនប្រទេសទាំងពីរមានសន្តិភាពយូរអង្វែង
ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែវិច្ឆិកា ទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២៣ ក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រកាសតែងតាំងមុខតំណែងសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម នាង ផាត អនុញ្ញាតឲ្យសេនានុព័ន្ធយោធាចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងបង្ហាញមុខពិភាក្សាការងារ
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន ៖ ស្តីពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ...
សេចក្តីណែនាំ ៖ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ...
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សារជូនពរ
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សាររំលែកទុក្ខ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សារជូនពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទ...
សារលិខិតថ្វាយព្រះពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូ...
វីដេអូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិការលើកទិសដៅប្រចាំខែធ្នូ
មជ្ឈមណ្ឌលសន្តិភាពបានរៀបចំបិទវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចំការមីនថ្នាក់អាស៊ាននិងតំបន់លើកទី៦នៅទីស្តីការក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
សម្តេចពិជ័យសេនាទៀ បាញ់បានផ្តល់រង្វាន់ដល់គ្រូបង្វឹកកីឡាករស៊ីហ្គេម២០២៣នៅក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទស្សនៈកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមហើយបានទៅដាក់កម្រងផ្កានៅស្ទូបវិរៈជន
សម្តេចមហាបវរធិបតីបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើទី២៨ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៩៥ដល់៩វិច្ឆិកាឆ្នាំ២០២៣នៃការបង្កើតកងទ័ពពិសេស
សិក្ខាសាលានៃកាចងសម្ឋ័នមេត្រីភាពរវាងកងទ័ពជាមួយអង្គភាពស៊ីវិលស្ថិតក្រោមអធិបតីភាពឯកឧត្តមទៀ សីហា