ព័ត៌មាន

ប្រ​ទេស​ប៉ាគីស្ថានអញ្ជើញឯកឧត្ត​ម ទៀ បាញ់ ទៅចូល​រូម​ក​ម្ម​វិធីតាំង​ពិព​ណ៍ការ​ពារ​ជាតិប​ច្ចេក​ទេស​វិទ្យាសាស្ត្រ​និង​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅប្រ​ទេស​ប៉ាគីស្ថាន
នាយកដ្ឋានព័ត៌មាន(១)
650
215
ក្នុង​ជំនួប​ស​ម្តែង​ការ​គួរ​ស​ម​រ​វាង ឯកឧត្ត​ម អែម​ចាក អាលីអ៊រី ឯកអគ្គ​រ​ដ្ឋ​ទូត​ប៉ាគីស្ថាន ប្រ​ចាំនៅក​ម្ពុជា ជាមួយ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ កាល​ពីរ​សៀល​ថ្ងៃទី១៣ ខែមិថុនា ឯកឧត្ត​ម អគ្គ​រ​ដ្ឋ​ទូត​ប៉ាគីស្ថាន​បាន​ប្រ​គ​ល់លិខិតអញ្ជើញ រ​ប​ស់ប្រ​ទេស​ប៉ាគីស្ថាន​ដើម្បីអញ្ជើញ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ទៅធ្វើទ​ស្ស​នៈ កិច្ច​ជាផ្លូវ​ការ​នៅប្រ​ទេស​ប៉ាគីស្ថាន និង​ចូល​រូម​ក្នុង​ពិធីតាំង​ពិព​ណ៍វិស័យ​ការ​ពារ​ជាតិ ផ្នែក​ប​ច្ចេក​ទេស​វិទ្យាសាស្ត្រ ស​ព្វាវុធ ដែល​នឹង​ប្រ​ព្រឹត្ត​ធ្វើនៅទីក្រុង​ការ៉ាន់ជី ចាប់ពីថ្ងៃទី២២ ដ​ល់ ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៦ ។ ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា៖ ពិព​ណ៍នេះត្រូវ​បាន​ប្រ​ទេស​ប៉ាគីស្ថាន​រៀប​ចំធ្វើជារៀង​រាល់ពីរ​ឆ្នាំម្ត​ង​ដើម្បីប​ង្ហាញ​ពីស​មិទ្ធិផ​ល​ដែល​យោធាប៉ាគីស្ថាន​ផ​លិត បាន ទាក់ទ​ង​ទៅនឹងឧប​ក​រ​ណ៍សំភារៈយោធា ផ្នែក​ប​ច្ចេក​ទេស​វិទ្យាសាស្ត្រ​ទំនើប​នាពេល​ប​ច្ចុ ប្ប​ន្ន ។ ឯកឧត្ត​ម បាន​ប​ន្ត​ថា ពិព​ណ៍សំភារៈយោធានេះមាន​ប​ណ្តាប្រ​ទេស៥០លើសាក​ល​លោក​ចូល​រួម ហើយ​ប្រ​ទេស​ក​ម្ពុជាក៏ត្រូវ​បានអញ្ជើញ​ចូល​រួម​ផ​ង​ដែរ ។ មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះ ឯកឧត្ត​ម អគ្គ​រ​ដ្ឋ​ទូត​ប៉ាគីស្ថាន​ដែល​បាន ម​ក​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​នៅក​ម្ពុជា ដោយឯកឧត្ត​ម​បាន​ចាត់ទុក​ការ​ជួប​ពិភាក្សាគ្នានាពេល​នេះបាន​នាំម​ក​នូវ​ការ​យោគ​យ​ល់គ្នា និង​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​កាន់តែប្រ​សើរ​ឡើង ។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី បាន​សំដែង​នូវ​ចំណាប់អារ​ម្ម​ណ៍និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះ ការ​រៀប​ចំតាំង​ពិព​ណ៍វិស័យ​ការ​ពារ​ជាតិនៅប្រ​ទេស​ប៉ាគីស្ថាន ដែល​បាន​រីក​ចំរើន​លើប​ច្ចេក វិទ្យាវិទ្យ​សាស្ត្រ​រ​ប​ស់យោធាប៉ាគីស្ថាន ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ