ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ. នាងផាត ឧទ្ទេសនាមការងារអប់រំចិត្តសាស្ត្រនៅបញ្ជាការដ្ឋានអង្គរក្ស
នាយកដ្ឋានព័ត៌មាន(១)
649
facebook
twitter
email
កងទ័ពត្រូវប្រឆាំងដាច់ខាតនូវបដិវត្តពណ៌នៅកម្ពុជាហើយមានតួនាទីនិងភារកិច្ចយ៉ាងសំខាន់ក្នុងកិច្ចការពារជាតិសាសនានិងព្រះមហាក្សត្រការពាររដ្ឋធម្មនុញ្ញរាជរដ្ឋាភិបាលនិងភាពត្រឹមត្រូវស្របច្បាប់។ឯ.ឧ.នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានមានប្រសាសន៍ដូចនេះនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងធ្វើបទឧទ្ទេសនាមការងារអប់រំចិត្តសាស្ត្រជូនដល់នាយទាហាននិងពលទាហានបញ្ជាការដ្ឋានអង្គរក្សនៃខ.ភ.ម នាព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦នេះនៅឯទីបញ្ជាការដ្ឋានអង្គរក្សទួលក្រសាំងស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្តាល។
ក្នុងសន្ទរកថាស្វាគមន៍របស់ឯ.ឧ ឧត្តមសេនីយ៍ឯក តូច តារាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សបានចាត់ទុកថាការអញ្ជើញរបស់ឯ.ឧ នាយឧត្តមសេនីយ៍ នាង ផាត នៅពេលនេះពិតជាមានសារៈសំខាន់ ដែលបានផ្តល់នូវទស្សនៈនិងការយល់ដឹងថ្មីៗបន្ថែមទៀតពីសភាពការណ៍វិវត្តន៍របស់ជាតិ-អន្តរជាតិ អំពីសិទ្ធិនិងតួនាទីភារកិច្ចរបស់កងទ័ព ដើម្បីធ្វើជាទុនពង្រឹងបាននូវស្មារតីនិងឆន្ទៈមោះមុតបំពេញការងារការពារសុវត្តិភាពសន្តិសុខជូនថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលនិងប្រជាជន។
ក្នុងឱកាសនោះឯ.ឧនាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិនិងអគ្គមេបញ្ជាការនៃខ.ភ.ម បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្នាដៃនឹងសមិទ្ធផលទាំងឡាយរបស់បញ្ជាការដ្ឋានអង្គរក្សដែលបានខិតខំសម្រេចនាពេលកន្លងមកក្នុងនោះការបំពេញតួនាទីភារកិច្ចស្នូលក្នុងការការពារសុវត្ថិភាពសន្តិសុខជូនសម្តេចនាយករដ្ឋមន្ត្រីតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។ទន្ទឹមនឹងនេះបានសហការទប់ស្កាត់បង្ការ និងបង្រ្កាបបានយ៉ាងទាន់ពេលវេលានៅរាល់ បទល្មើសខុសច្បាប់នានា ការកសាងអង្គភាពហ្វឹកហ្វឺនរៀនសូត្រលើកកំពស់គុណភាពសមត្ថភាពនិងសុខមាលភាពកងទ័ពព្រមទាំងការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការកសាងអភិវឌ្ឍជាតិឲ្យមានការរីកចំរើនលើគ្រប់វិស័យ។
ឯ.ឧ នាង ផាត បានលើកឡើងនូវព្រឹត្តិការណ៍សំខាន់ៗ និងគោលដៅភារកិច្ច ជាអាទិភាពរបស់ ខ.ភ.ម នៅជុំវិញសភាពការណ៍ថ្មីៗចំពោះមុខមួយចំនួន និងទស្សនៈ វិស័យសម្រាប់អនាគតរបស់ ខ.ភ.ម, ក៏ដូចជាព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗបំផុតនៅ ក្នុងប្រទេស ដោយបានធ្វើកាឆ្លុះបញ្ចាំងអំពីសភាពការណ៍គ្រប់គ្រងនយោបាយសន្តិសុខ និងរដ្ឋបាលសាធារណៈរបស់រដ្ឋនៅឆមាសទី២ ឆ្នាំ២០១៦នេះ និងពីសភាពការណ៍ដែលបាននិងកំពុងមានការវិវត្តន៍ប្រែប្រួលមួយចំនួន លើពិភពលោក តំបន់ និងដែលបានជះឥទ្ធិពលមកដល់កម្ពុជានាពេលបច្ចុប្បន្ន ដែលបានបង្ហាញនូវភាពរឹងមាំនិងម៉ត់ចត់ ក្នុងការពង្រឹងស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាឲ្យបានប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន នៅក្រោមការដឹកនាំដ៏ឈ្លាស់វៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះសម្តេចបានលើកឡើងថា ត្រូវធានាឲ្យបាននូវភាពរឹងមាំនិងភាពម៉ត់ចត់ ក្នុងមានន័យថា ការធានាឲ្យបាននូវស្ថេរភាពនយោបាយ ឧត្តមគតិប្រយោជន៍ជាតិ និងប្តេជ្ញាដាច់ខាត់មិនឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។
ឯ.ឧ.នាយឧត្តមសេនីយ៍បានបញ្ជាក់ថារាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោបានឆ្លងកាត់ការដឹកនាំប្រទេសទាំងពេលមានអំណោយផលផង និងមិនអំណោយផលផងហើយបានការពារប្រទេសឲ្យស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យសន្តិភាពអធិបតេយ្យភាពនិងបូរណភាពដែនដីដ៏ពេញលេញ។ទន្ទឹមនេះក៏បានខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍប្រទេសជាតិដោយចេញពីបាតដៃទទេក្នុងនោះបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនធ្វើឲ្យប្រទេសជាតិមានការរីកចំរើនយ៉ាងឆាប់រហ័សនៅលើគ្រប់វិស័យព្រមទាំងបានលើកស្ទួយនូវកិត្យានុភាពប្រទេសជាតិ និងខ.ភ.មឲ្យស្មើរមុខស្មើរមាត់នៅលើឆាតអន្តរជាតិ។ឯ.ឧ បានបន្តថាចំពោះផែនការយុទ្ធសាស្ត្រការពារជាតិ,រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាដោយបានធ្វើការប្រែក្លាយតំបន់ដែលធ្លាប់តែមានជម្លោះប្រយុទ្ធនឹងគ្នាទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ទេសចរណ៍ដោះស្រាយព្រំដែនដោយសន្តិវិធីដោយបានធ្វើឲ្យខ្សែបន្ទាត់ព្រំដែនមិត្តភាពសន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
ឯ.ឧ.នាយឧត្តមសេនីយ៍បានជំរុញនិងលើកទឹកចិត្តដល់នាយទាហាននិងពលទាហានបញ្ជាការដ្ឋានអង្គរក្សនៃ ខ.ភ.ម បន្តចូលរួមអនុវត្តនូវប្រពៃណីដ៏ល្អរបស់ខ្លួនបន្តទៀត ក្នុងនោះការថែរក្សាសម្ភារៈយោធបិក្ខានិងគ្រឿងបំពាក់,ហើយអនុវត្តឲ្យបានជោគជ័យនូវរាល់អនុសាសន៍របស់សម្តេចតេជោហ៊ុនសែន ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ ខ.ភ.ម ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា បិទវគ្គហ្វឹកហ្វឺនវិស្វកម្មគ្រឿងចក្រធុនធ្ងន់ត្រីភាគីកម្ពុជា-កូរ៉េ-អសប
រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរកម្ពុជា-ថៃ ប្ដេជ្ញាពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ដើម្បីធ្វើឲ្យព្រំដែនប្រទេសទាំងពីរមានសន្តិភាពយូរអង្វែង
ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែវិច្ឆិកា ទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២៣ ក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រកាសតែងតាំងមុខតំណែងសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម នាង ផាត អនុញ្ញាតឲ្យសេនានុព័ន្ធយោធាចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងបង្ហាញមុខពិភាក្សាការងារ
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន ៖ ស្តីពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ...
សេចក្តីណែនាំ ៖ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ...
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សារជូនពរ
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សាររំលែកទុក្ខ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សារជូនពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទ...
សារលិខិតថ្វាយព្រះពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូ...
វីដេអូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិការលើកទិសដៅប្រចាំខែធ្នូ
មជ្ឈមណ្ឌលសន្តិភាពបានរៀបចំបិទវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចំការមីនថ្នាក់អាស៊ាននិងតំបន់លើកទី៦នៅទីស្តីការក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
សម្តេចពិជ័យសេនាទៀ បាញ់បានផ្តល់រង្វាន់ដល់គ្រូបង្វឹកកីឡាករស៊ីហ្គេម២០២៣នៅក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទស្សនៈកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមហើយបានទៅដាក់កម្រងផ្កានៅស្ទូបវិរៈជន
សម្តេចមហាបវរធិបតីបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើទី២៨ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៩៥ដល់៩វិច្ឆិកាឆ្នាំ២០២៣នៃការបង្កើតកងទ័ពពិសេស
សិក្ខាសាលានៃកាចងសម្ឋ័នមេត្រីភាពរវាងកងទ័ពជាមួយអង្គភាពស៊ីវិលស្ថិតក្រោមអធិបតីភាពឯកឧត្តមទៀ សីហា