ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
នាយឧត្តមសេនីយ៍ មាស សុភា បិទវគ្គហ្វឹកហ្វឺននៅសាលាពលទាហានទី៣
នាយកដ្ឋានព័ត៌មាន(១)
650
facebook
twitter
email
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោកអមដំណើរដោយ ឯកឧត្តម អស់លោកជា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាយោធភូមិភាគទី៣ និងនាយទាហានជាន់ខ្ពស់ក្នុង ខ.ភ.ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការ និងបើកវគ្គហ្វឹកហ្វឺនបំប៉នគរុកោសល្យយោធាចារ្យគ្រូបង្គោលឲ្យដល់នាយពលទាហានមកពីគ្រប់កងឯកភាពចំណុះឲ្យយោធភូមិភាគទី៣នៅសាលាពលទាហានទី៣កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នេះ។ ក្នុងរបាយការណ៍បូកសរុបលទ្ធផលបញ្ចប់វគ្គដែលអានដោយលោកឧត្តមសេនីយ៍ត្រី ទន់ ណម នាយកសាលាហ្វឹកហ្វឺនពលទាហានទី៣ បានគូសបញ្ជាក់ថា សាលាពលទាហានទី៣ដោយបានកិច្ចសហការដ៍ល្អពីថ្នាក់ដឹកនាំមេបញ្ជាការយោធភូមិភាគទី៣និងអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គមេបញ្ជាការនៃ ខ.ភ.ម ពិសេសមេបញ្ជាការកងទ័ពជើងគោក សាលាបានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការនិងបន្តបើកវគ្គហ្វឹកហ្វឺនបំប៉នគរុកោសល្យ យោធាចារ្យ គ្រូបង្គោលមួយវគ្គឲ្យដល់នាយពលទាហានមកពីគ្រប់កងឯកភាពចំណុះឲ្យយោធភូមិភាគទី៣ សំរាប់ឆ្នាំ២០១៦ ដែលមានសិក្ខាកាមចូលហ្វឹកហ្វឺនចំនួន១៦៥នាក់ ក្នុងនោះមានសិក្ខាកាមចំនួន១៥០នាក់ យោធាចារ្យ១០នាក់ អ្នកបំរើការ៣នាក់ និងអ្នកគ្រប់គ្រងវគ្គចំនួន២នាក់ ដោយប្រើរយៈហ្វឹកហ្វឺន៤៥ថ្ងៃលើខ្លឹមសារមេរៀនអប់រំចិត្តសាស្ត្រ យោធារួម និងមុខវិជ្ជាយោធា ។ ក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទាំង១៥០នាក់ សំរាប់មុខវិជ្ជាលំហាត់របៀបនិទ្ទេសពូកែ៥១នាក់ និទ្ទេសគ្រាន់បើ៥៧នាក់ និងនិទ្ទេសមធ្យម៣៩នាក់ មុខវិជ្ជាឋានលេខា និទ្ទេសពូកែ ៤៩នាក់ គ្រាន់បើ៥៧នាក់ មធ្យម៤៣នាក់ មុខវិជ្ជាអប់រំចិត្តសាស្ត្រ និទ្ទេសពូកែ ៤៣នាក់ និទ្ទេសគ្រាន់បើ ៥២នាក់ និងមធ្យម៥៤នាក់ មុខវិជ្ជាការងារសេនាធិការ និទ្ទេសពូកែ ៤៧នាក់ គ្រាន់បើ ៥៣នាក់ និងនិទ្ទេសមធ្យម៤៨នាក់ ។ ដោយឡែកវិញ្ញាសារបាញ់ស៊ីប មានសិក្ខាកាម១៣៤នាក់ ទទួលបាននិទ្ទេសពូកែ ២៥នាក់ គ្រាន់បើ ៤៥នាក់ និងនិទ្ទេសមធ្យម៦១នាក់ ផងដែរ ។ លោកឧត្តមសេនីយ៍ត្រី ទន់ ណម នាយកសាលាពលទាហានទី៣ក៍បានបញ្ជាក់ទៀតថាៈ ក្នុងពីធីបិទវគ្គនេះដែរសាលាពលទាហានទី៣ដោយទទួលបាននូវសច្ចាប័នពីអគ្គមេបញ្ជាការនៃ ខ.ភ.ម សាលាក៍បានបន្តបើកវគ្គហ្វឹកហ្វឺនបំប៉នគរុកោស្យ យោធាចារ្យ គ្រូបង្គោលមួយវគ្គបន្តទៀតឲ្យដល់នាយពលទាហានមកពីគ្រប់ចំណុះឲ្យយោធភូមិភាគទី៣ដែលមាននាយពលទាហានចូលហ្វឹកហ្វឺនសរុបចំនួន១៦៥នាក់ ក្នុងនោះមានសក្ខាកាម១៥០នាក់ យោធាចារ្យ១៥នាក់ ដោយប្រើរយៈពេលហ្វឹកហ្វឺន១ខែលើមុខវិជ្ជាយោធា អប់រំចិត្តសាស្ត្រ និងយោធារួម។ ថ្លែងទៅកាន់សិក្ខាកាមដែលត្រូវបញ្ចប់វគ្គ និងបើកវគ្គថ្មីបន្តនាពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ក្នុងនាមឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃ ខ.ភ.ម ពិសេសថ្នាក់ដឹកនាំកងទ័ពជើងគោកបានសំដែងនូវការលើកសរសើរនិងវាយតំលៃខ្ភស់ចំពោះថ្នាក់ដឹកនាំយោធភូមិភាគ៣ និងបណ្តាអង្គភាពចំណុះដែលរហូតមកបានសហការគ្នាយ៉ាងល្អជាមួយនិងសាលាពលទាហានទី៣ក្នុងការរៀបចំឲ្យមាននូវវគ្គហ្វឹកហ្វឺនជាច្រើនសំដៅពង្រឹងពង្រីកសមត្ថភាពកងទ័ពរបស់យើងឲ្យកាន់តែមានគុណភាពដែលអាចចូលរួមពង្រឹងប្រៀបការពារជាតិ ការពារបូរណៈភាពទឹកដីកម្ពុជាឲ្យកាន់តែរឹងមាំ។ ឯកឧត្តម មាស សុភា ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅផ្ញើរជូនចំពោះនាយពលទាហាន យោធាចារ្យនិងសិក្ខាកាមទាំងអស់ក្នុងឱកាសនេះផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ថា ការងារហ្វឹកហ្វឺនគឺជាប្រការចាំបាច់បំផុតតម្រូវឲ្យ ខ.ភ.ម នៅគ្រប់កងឯកភាពត្រូវតែមានការហ្វឹកហ្វឺនឲ្យបានជាប់ជាប្រចាំដល់កងទ័ពលើគ្រប់ជំនាញទាំងជំនាញយោធា ចំណេះដឹងទូរទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗដល់កងទ័ព ដើម្បី ខ.ភ.ម មានគ្រប់លទ្ធភាពចូលរួមពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីកម្ពុជាកាន់តែរឹងមាំ។ ជាមួយគ្នានោះដែរ ឯកឧត្តម មាស សុភា ក៍បានលើកយកនូវព្រឹត្តិការណ៍ជាតិ អន្តរជាតិថ្មីៗមកជំរាបជូនដល់នាយពលទាហានបានយល់កាន់តែច្បាស់អំពីសភាពការណ៍ទាំងឡាយដែលកើតមានឡើងក្នុង និងក្រៅប្រទេស ដើម្បីឲ្យនាយពលទាហានបំរើការនិងសិក្ខាកាមបានយល់នូវព្រឹត្តិការណ៍ដែលកើតឡើងនាពេលបច្ចុ្បន្ន។ ឯកឧត្តម ក៍បានរំលឹកឲ្យនាយពលទាហាន និងសក្ខាកាមដែលត្រូវបញ្ចប់វគ្គ និងសិក្ខាកាមក្នុងវគ្គថ្មីទាំងអស់ឲ្យខិតខំបំពេញការងារ ពិសេសសាលាត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពហ្វឹកហ្វឺនជំនាញឲ្យដល់កងទ័ពដោយឡែកសិក្ខាកាមត្រូវយកនូវចំណេះដឹងដែលមានទៅបំរើឲ្យបុព្វហេតុការពារជាតិ ការពារបូរណៈភាពទឹកដីកម្ពុជា ការពារច្បាប់រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារព្រះមហាក្សត្រ និងការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរនាយទាហានពលទាហានទាំងអស់ក៍ត្រូវគោរពឲ្យបាននូវច្បាប់ក្រិត្យវិន័យរបស់ ខ.ភ.ម ពិសេសបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិការពារបូរណៈភាពទឹកដីកម្ពុជាឲ្យកាន់តែរឹងមាំ។ ឯកឧត្តម មាស សុភា ក៍បានប្រកាសបិទនិងបើកវគ្គហ្វឹកហ្វឺនទាំង២វគ្គនេះចាប់ពីពេលនេះតទៅព្រមទាំងបានផ្ដល់ជូនវគ្គនូវ សំភារៈសិក្សា ថវិការ ចំនួន ៥លានរៀល និងជូនដល់ក្រុមត្រែទ័ពរបស់យោធភូមិភាគថវិការ ៥០ម៉ឺនរៀល ផងដែរ ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា បិទវគ្គហ្វឹកហ្វឺនវិស្វកម្មគ្រឿងចក្រធុនធ្ងន់ត្រីភាគីកម្ពុជា-កូរ៉េ-អសប
រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរកម្ពុជា-ថៃ ប្ដេជ្ញាពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ដើម្បីធ្វើឲ្យព្រំដែនប្រទេសទាំងពីរមានសន្តិភាពយូរអង្វែង
ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែវិច្ឆិកា ទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២៣ ក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រកាសតែងតាំងមុខតំណែងសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម នាង ផាត អនុញ្ញាតឲ្យសេនានុព័ន្ធយោធាចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងបង្ហាញមុខពិភាក្សាការងារ
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន ៖ ស្តីពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ...
សេចក្តីណែនាំ ៖ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ...
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សារជូនពរ
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សាររំលែកទុក្ខ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សារជូនពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទ...
សារលិខិតថ្វាយព្រះពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូ...
វីដេអូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិការលើកទិសដៅប្រចាំខែធ្នូ
មជ្ឈមណ្ឌលសន្តិភាពបានរៀបចំបិទវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចំការមីនថ្នាក់អាស៊ាននិងតំបន់លើកទី៦នៅទីស្តីការក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
សម្តេចពិជ័យសេនាទៀ បាញ់បានផ្តល់រង្វាន់ដល់គ្រូបង្វឹកកីឡាករស៊ីហ្គេម២០២៣នៅក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទស្សនៈកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមហើយបានទៅដាក់កម្រងផ្កានៅស្ទូបវិរៈជន
សម្តេចមហាបវរធិបតីបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើទី២៨ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៩៥ដល់៩វិច្ឆិកាឆ្នាំ២០២៣នៃការបង្កើតកងទ័ពពិសេស
សិក្ខាសាលានៃកាចងសម្ឋ័នមេត្រីភាពរវាងកងទ័ពជាមួយអង្គភាពស៊ីវិលស្ថិតក្រោមអធិបតីភាពឯកឧត្តមទៀ សីហា