ព័ត៌មាន

ឯ.ឧនាយឧត្ត​ម​សេនីយ៏មាស.សាវ៉នអប់រំចិត្ត​សាស្ត្រ​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍ថ្មីៗនៅ នៅទីប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក
នាយកដ្ឋានព័ត៌មាន(១)
654
218

ដើម្បីកំណ​ត់នូវ​ទ​ស្ស​នៈស​តិអារ​ម្ម​ណ៏រ​ប​ស់ខ.ភ.មឲ្យ​ស្រ​ប​តាម​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ក៏ដូច​ជាគោល ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​និង​គោរ​ពឲ្យ​បាន​នូវ​ច្បាប់ប​ទ​វិន័យ​និង​ប​ទ​ប​ញ្ជារ​ប​ស់ក​ង​ទ័ពឲ្យ​បាន​ល្អប្រ​សើរ។នៅទីប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​នាថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦នេះ ឯ.ឧនាយឧត្ត​ម​សេនីយ៏​មាស សាវ៉ន អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ធ្វើការ
ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៍ថ្មីៗជូន​ដ​ល់នាយ​នាវីព​ល​នាវិក​ដែល​ចំណុះឲ្យ​ទីប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​ប្រ​មាណ​ជាង៤រ​យ​នាក់។
មាន​ប្រ​សាស​ន៏ទៅកាន់នាយ​នាវី.ព​ល​នាវិក​ក្នុងឱកាស​នោះ ឯ.ឧនាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន បាន​តាង​នាម​រាជ​រ​ដ្ឋាភិបាល​និង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ,អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​បាន​ធ្វើការ​កោត​ស​រ​សើ​រ​និង​វាយ​តំលៃខ្ព​ស់ចំពោះការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ជាប្រ​វ​ត្តិសាស្រ្ត​ក្នុង​ភារ​កិច្ច​បំរើជាតិ,ក​សាងអង្គ​ភាព,ហ្វឹក​ហ្វឺន​កំលាំង​ព្រ​ម​ទាំង​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេសឱ្យ​មាន​ការ​រីក​ចំរើន​រ​ប​ស់នាយ​នាវី.ព​ល​នាវិក​យើង​នៅទីនេះក​ន្ល​ង​ម​ក។ក្នុងឱកាស​នោះផ​ង​ដែរ ឯ.ឧ ក៏បាន​ប​ញ្ជាក់ជូន​ដ​ល់នាយ​នាវីនិង​ព​ល​នាវិក​ទាំងអស់ជ្រាប​ផ​ង​ដែរអំពីស​ភាព​ការ​ណ៍ទូទៅនៅក​ម្ពុជាដែល​កំពុង​មាន​ការ​វិវ​ត្ត​ន៏រីក​ចំរើន​ជាប​ន្ត​ប​ន្ទាប់និង​ស​ភាព​ការ​ណ៏ប្រែប្រួល​ថ្មីមួយ​ចំនួន​ទាំង​ក្នុង​ប្រ​ទេស​ក្នុង​តំប​ន់និង​សាក​ល​លោក​ជាពិសេស​ស​ភាព​ការ​ណ៏ជាតិដែល​បាន​កើត​ឡើង​ក​ន្ល​ង​ម​ក​ថ្មីៗនេះ។ឯ.ឧ បាន​រំលឹក​ឡើង​វិញអំពីមាន​ប្រ​វ​ត្តិនៃការ​ក​កើត​ជាយូរ​ម​ក​ហើយ​ហើយ​ឆ្ល​ង​កាត់ការ​ប​ត់បែន​ស​ង្គ​ម​និង​មាន​ការ​កែទំរ​ង់ជាច្រើន​ដំណាក់កាល​គិត​ចាប់តាំង​ពីត​ស៊ូទាម​ទារ ទ​ទួលឯក​រាជ្យ​ជាតិនាឆ្នាំ១៩៥៣ម​ក​រ​ហូត​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​និង​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍រ​ប​ស់ប្រ​ទេស​ជាតិ នៅក្រោម​ការ​ដឹក​នាំ ដ៏ឈ្លាស់ និង​ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាដែល​បាន​ដាក់ចេញ​នូវ​ន​យោបាយ​ឈ្នះឈ្នះធ្វើឲ្យ​ប្រ​ទេស​ជាតិ មាន​សុខ ស​ន្តិភាព​ស្ថេរ​ភាព​ន​យោបាយ និង​ការអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន​លើគ្រ​ប់វិស័យ ទាំង​វិស័យ​ន​យោបាយ​កាទូត​សេដ្ឋ​កិច្ចអប់រំសុខាភិបាល​និង​យោធា។ល។ ខ.ភ.ម គឺជាក​ម្លាំង​ស្នូល និង​ជាឆ្អឹង​ខ្ន​ង​ដែល​មិនអាច​ខ្វះបាន​ក្នុង​ការ​ចូល​រួម​ចំណែក ការ​ពារ​ជាតិ ក​សាង និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ។ចំពោះព្រឹត្តិការ​ក្នុង​ប្រ​ទេស ក​ម្ពុជា ឯ.ឧនាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន​បាន​លើក​នូវ​ប​ញ្ហាខ្លះៗ ដែល ត្រូវ​បាន​ជ​ន​មួយ​ចំនួន​មាន បំណ​ង​យ​ក​ម​ក ប​ង្ក​ច​ល​នាវឹក​វ​រ​តាម​រ​យៈការ​ធ្វើបាតុក​ម្ម​នានាប្រ​ឆាំង​នឹង​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាស្រ​ប ច្បាប់ប​ច្ចុប្ប​ន្ន​ក្នុង​គោល​បំណ​ង​ធ្វើការ​កេង​ចំណេញ ផ្នែក​ន​យោបាយ ផ​ង​ដែរ។ឯ.ឧនាយឧត្ត​ម​សេនីយ៏បាន​ប​ន្ត​ទៀត​ថា៖ក្នុង​នាម​ខ.ភ.ម​គឺមាន​ភារ​កិច្ច​ការ​ពារ​ជាតិសាស​នាព្រះម​ហាក្ស​ត្រ​និង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី,ស​ហ​ការ​ជាមួយ​ស្ថាប័ន​នានាដើម្បីចូល​រួមអភិវ​ឌ្ឍ​ន៏ប្រ​ទេស​ប​ង្កើន​កិច្ច​ស​ហ ប្រ​តិប​ត្តិការអន្ត​រ​ជាតិ។​ខ.ភ​ម​ត្រូវ​ចាំបាច់មាន​ការ​ហ្វឹក​ហ្វឺន ប​ណ្ដុះប​ណ្តាល ធ​ន​ធាន​ម​នុស្ស​ជាប្រ​ចាំ ដើម្បីព​ង្រឹង​ស​ម​ត្ថ​ភាព​ការ​ពារ ព្រំដែន,ទ​ប់ស្កាត់និង​ប​ង្ក្រាប​ប​ទឧក្រឹដ្ឋ​ឆ្ល​ង​ដែន​និង ប្រ​ឆាំងអំពើភេរ​វ​ក​ម្ម​នានា។ជាចុង​ក្រោយឯ.ឧបាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដ​ល់នាយ​នាវី.ព​ល​នាវិក​ទាំងអស់ឲ្យ​ប​ន្ត​ចូល​រួម​ថែរ​ក្សាព​ង្រឹង​ស​ន្តិសុខ​សុវ​ត្ថិភាព​រ​បៀប​រៀប​រ​យ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ រួម​ចំណែក​ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព ៕  

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ