ព័ត៌មាន

ពិធីផ្ស​ព្វ​ផ្សាយអនុសាស​ន៏ស​ម្តេច​តេជោនិង​ផែន​ការ​យុទ្ធ​សាស្ត្រ​ប​ញ្ជា្រ​ប​យេន​ឌ័រ
នាយកដ្ឋានព័ត៌មាន(១)
660
223
           នៅព្រឹក​ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៦នៅទីប​ញ្ជាការអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​លោក ជំទាវ ដាំ ដារីនី រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ផ្ស​ព្វ​ផ្សាយឲ្យ​ដ​ល់នារីក្នុង​ក​ង​ទ័ព​ទូទាំងអគ្គ​ប​ញ្ជាការ​ដ្ឋាន​ខ.ភ.ម​បាន​យ​ល់ដឹង​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ ប​ញ្ជា្រ​ប​យេន​ឌ័រ​ក្រ​សួង​ការ​ពារ​ជាតិឆ្នាំ២០១៥-២០២០ព្រ​ម​ទាំងអនុសាស​ន៏ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាដែល​ស​ម្តេច​បាន​ថ្លែង​កាល​ពីថ្ងៃទី២៦កុម្ភៈឆ្នាំ ២០១៦ក្នុងឱកាស​បើក​កិច្ច​ប្រ​ជុំបូក​សារុប​ល​ទ្ធ​ផ​ល​ការ​ងារ​ក្រុម​ប្រឹក្សាជាតិក​ម្ពុជាដើម្បីស្ត្រីប្រ​ចាំឆ្នាំ២០១៥ ក​ន្ល​ង​ម​ក ។
              ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំផែន​ការ​យុទ្ធ​សាស្រ្ត​ប​ញ្រ្ជាប​យេន​ឌ័រ​ឆ្នាំ២០១៥-២០២០រ​ប​ស់ខ្លួន​ដើម្បីធ្វើការអនុវ​ត្ត​មាន៧យុទ្ធ​សាស្រ្ត​រួម​មាន ៖ទី១ . រៀប​ចំប​ង្កើតឲ្យ​មាន​ប​ណ្ដាញ​ក្រុម​ការ​ងារ​យេន​ឌ័រ​នៅតាម​ប​ណ្ដាក​ងឯក​ភាព​នីមួយៗនិង​នៅតាម​ប​ណ្ដាយោធ​ភូមិភាគ​ទូទាំង​ខ.ភ.ម ,ទី២ ៖ ប​ង្កើន​ការ​យ​ល់ដឹងអំពីទ​ស្ស​នៈយេន​ឌ័រ​ដ​ល់នាយ​ទាហាន,នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ទាំង២ភេទ,ទី៣៖ប​ង្កើន​ប​រិមាណ​និង​គុណ​ភាព​ដ​ល់នាយ​ទាហាន,នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន​ដែល​ជានារី,ទី៤៖ផ្ដ​ល់ឱកាស​និង​ជំរុញ​លើក​ទឹក​ចិត្ត​ដ​ល់នាយ​ទាហាន​ជានារីក្នុង​ការ​ទ​ទួល​បាន​តួនាទីធ្វើសេច​ក្ដីសំរេច​នានាលើការ​ងារ​ក​ង​ទ័ព,ទី៥៖ ប​ង្កើន​ការ​យ​ក​ចិត្ត​ទុក​ដាក់ដ​ល់គ្រួសារ​យោធិន​ព​លីពិការ​និង​យោធិន​មុន​ចូល​និវ​ត្ត​ន៏,ទី៦៖ប​ង្កើន​ការ​យ​ក​ចិត្ត​ទុក​ដាក់ដ​ល់គ្រូនិង​កីឡាការិនីក្នុង​ខ.ភ.ម​និង​ទី៧៖ ត្រួត​ពិនិត្យ​វាយ​តំលៃការអនុវ​ត្ត​ន៏ផែន​ការ​យុទ្ធ​សាស្ត្រ​ប​ញ្ជ្រាប​យេន​ឌ័រ។
            ចំពោះអនុសាស​ន៏ដ៏ខ្ព​ង់ខ្ព​ស់ទាំង១២ចំណុច​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា លោក​ជំទាវ​រ​ដ្ឋ​លេខាធិការ​បាន​លើក​ឡើង​ថា៖ស​ម្តេច​បាន​ណែនាំឲ្យ​ក្រុម​ប្រឹក្សាជាតិក​ម្ពុជាដើម្បីស្ត្រីគ្រ​ប់ក្រ​សួង​ស្ថាប័ន និងអជ្ញាធ​រ​ដែន​ដីប​ន្តអនុវ​ត្ត​នូវ
អនុសាស​ន៏១២ចំណុច​ក​ន្ល​ង​ម​ក​ដែល​បាន​សំរួលឲ្យ​ម​ក​នៅ១១ចំណុច​ដោយ​រ​ក្សាខ្លឹម​សារ​ទាំងអស់ឲ្យ​នៅដ​ដែល​ដើម្បីព​ង្រឹង​ការអនុវ​ត្ត​ផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​ឆ្នាំ២០១៦រ​ប​ស់ក្រុម​ប្រឹក្សាជាតិក​ម្ពុជាដើម្បីស្ត្រីឲ្យ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​កាន់ល្អប្រ​សើរ​និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។អនុសាស​ន៏ទាំង១១ចំណុច​រ​ប​ស់ស​ម្តេច​តេជោរួម​មាន៖ការ​ល​ប់រាល់ទំរ​ង់នៃការ​រើសអើង​លើស្ត្រី,ស្វែង​យ​ល់អំពីឧប​ស​គ្គ
រារាំង​ក្នុង​ការ​បំពេញ​តួនាទី,រៀប​ចំវ​គ្គ​ប​ណ្ដុះប​ណ្ដាល​ជំនាញ​ប​ច្ចេក​ទេស​សំរាប់ថ្នាក់ដឹក​នាំនារី,ស្វែង​យ​ល់អំពីស្ថាន​ភាព​សេដ្ឋ​កិច្ច,ប​ង្កើន​ច្បាប់ជួញ​ដូរ​ផ្លូវ​ភេទ ,  គ្រ​ប់គ្រ​ងឲ្យ​បាន​នូវ​ក្រុម​ហ៊ុន​ដែល​ប​ញ្ជូន​ព​ល​ការ​នីទៅធ្វើការ​ប្រ​ទេស​ក្រៅ,ប​ង្កើន​គំរោង​ជួយអភិវ​ឌ្ឍ​ន៏ជ​ន​ពិការ ជាពិសេស​ស្រ្តីនិង​កុមារ,រ​ក្សា
ប្រ​ពៃណីកាងារ​វ​ប្ប​ធ​ម៌ចំពោះស្ត្រី,ដោះស្រាយ​ចំពោះនិស្សិត​នារីដោយ​ស្រាវ​ជ្រាវ​រាល់ស្ថាន​ភាព​លំបាក​និង​ស្ត្រីត្រូវ​ទ​ទួល​បាន​ផ​ល​ប្រ​យោជ​ន៏ស្មើនឹង​បុរ​ស​ដែរ ៕ 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ